មេរៀនទី 94
អាលម៉ា 37
សេចក្តីផ្ដើម
អាលម៉ាបានបន្ដការណែនាំដល់កូនប្រុសរបស់គាត់ ហេលេមិន និងបានឲ្យហេលេមិនទទួលខុសត្រូវលើកំណត់ត្រាដ៏ពិសិដ្ឋទាំងឡាយ ។ គាត់បានរំឭកហេលេមិនថា ព្រះគម្ពីរបានក្លាយជារបៀបនៃការនាំពួកសាសន៍លេមិនរាប់ពាន់នាក់មកកាន់ព្រះអម្ចាស់រួចហើយ ហើយគាត់បានព្យាករណ៍ថា ព្រះអម្ចាស់បានមានព្រះបំណងដ៏មហិមាសម្រាប់កំណត់ត្រានេះនៅក្នុងអនាគតកាល ។ អាលម៉ាបានបង្រៀនកូនប្រុរបស់គាត់អំពីអ្វីដែលត្រូវបង្រៀនដល់ប្រជាជន ។ ដោយការប្រៀបធៀបព្រះបន្ទូលនៃព្រះគ្រីស្ទទៅនឹងលេអាហូណា គាត់បានបំផុសហេលេមិនអំពីសារសំខាន់នៃការរកមើលវាសម្រាប់ការដឹកនាំ ។
កំណត់ចំណាំ ៖ មេរៀននេះផ្ដល់នូវឱកាសមួយសម្រាប់សិស្សបីនាក់ដើម្បីបង្រៀនដល់សិស្សក្នុងថ្នាក់ ។ ដើម្បីជួយរៀបចំសិស្សទាំងនេះឲ្យបង្រៀន សូមចែកវគ្គចម្លងដែលគេត្រូវបង្រៀនមួយដល់សិស្សម្នាក់ៗ!មួយថ្ងៃ ឬពីរថ្ងៃជាមុន ។ ឬ អ្នកអាចជ្រើសរើសដើម្បីបង្រៀនវគ្គទាំងនេះដោយខ្លួនឯង ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 37
អាលម៉ាប្រគល់កំណត់ត្រាទាំងឡាយដល់ហេលេមិន ណែនាំគាត់ឲ្យរក្សាព្រះបញ្ញត្តិទាំងឡាយ ហើយរំឭកគាត់ថា លេអាហូណាជួយតាមរយៈសេចក្ដីជំនឿ
សូមចម្លងតារាងខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សសរសេរនៅលើក្ដារខៀននូវកិច្ចការតូចតាច និងងាយៗនានាដែលមានអានុភាពដ៏ខ្លាំងសម្រាប់ការល្អនៅក្នុងជីវិតរបស់ពួកគេ ។ អ្នកអាចសុំឲ្យពួកគេពន្យល់ពីចម្លើយរបស់ពួកគេ ។
សូមពន្យល់ថា អាលម៉ា 37 រួមមានការណែនាំរបស់អាលម៉ាដើម្បីជួយដល់កូនប្រុសរបស់គាត់ហេលេមិនឲ្យរៀបចំដើម្បីក្លាយជាអ្នកថែរក្សាកំណត់ត្រាដ៏ពិសិដ្ឋបន្ទាប់ ។ អាលម៉ាបង្រៀនគាត់អំពីតួនាទីនៃកិច្ចការតូចតាច និងងាយនានានៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 37:6–7 ឮៗ ។
តើយើងរៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីតម្លៃ « កិច្ចការតូចតាច និងងាយ » ? ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញសេចក្ដីពិតថា ព្រះអម្ចាស់ធ្វើការតូចតាច និងងាយ មានន័យថានាំមកនូវគោលបំណងដ៏អស់កល្បរបស់ទ្រង់ ។ )
សូមឲ្យសិស្សអាន អាលម៉ា 37:1–5 ដោយស្ងាត់ៗ ដោយរកមើលគំរូនៃកិច្ចការតូចតាច និងងាយមួយដែលអាចមានឥទ្ធិពលដ៏ខ្លាំងក្នុងជីវិតរបស់មនុស្ស ( កំណត់ត្រាដ៏ពិសិដ្ឋ ឬ ព្រះគម្ពីរ ) ។ ក្រោយពីសិស្សរៀបរាប់អ្វីដែលពួកគេបានរកឃើញហើយ សូមសរសេរពាក្យ ព្រះគម្ពីរ នៅលើក្ដារខៀននៅក្រោម កិច្ចការតូចតាច និងងាយ ។
សូមឲ្យសិស្សសិក្សា អាលម៉ា 37:8–10 រកមើរបៀបដែលព្រះគម្ពីរបានមានឥទ្ធិពលដល់ប្រជាជននៃព្រះគម្ពីរមរមន ។ នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ អ្នកអាចសរសេរចម្លើយរបស់ពួកគេនៅក្រោម ឥទ្ធិពលដ៏ខ្លាំង ។
-
តើព្រះគម្ពីរបានមានឥទ្ធិពលលើជីវិតរបស់អ្នកតាមរបៀបណា ?
សូមសង្ខេប អាលម៉ា 37:11–32 ដោយការពន្យល់ថា អាលម៉ាបានបង្រៀនហេលេមិនថា ព្រះអម្ចាស់នឹងបង្ហាញព្រះចេស្ដារបស់ទ្រង់ក្នុងពេលការលេចចេញនៃព្រះគម្ពីរមរមន ។ គាត់បានឲ្យហេលេមិនធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ និងរក្សាកំណត់ត្រាដោយប្រុងប្រយ័ត្ន ។ គាត់ក៏បានបង្រៀនហេលេមិនឲ្យប្រើកំណត់ត្រាដើម្បីបង្រៀនប្រជាជន និងចៀសវាងការបង្ហាញសេចក្ដីលម្អិតទាំងអស់នៃសេចក្ដីទុច្ចរិតរបស់សាសន៍យ៉ារេឌ និងការបង្ហាញពីការបំផ្លាញ ។
សូមឲ្យសិស្សសិក្សា អាលម៉ា 37:13–16 ដោយស្ងាត់ៗ ដោយរកមើលគោលកាណ៍ដែលអាលម៉ាបានបង្រៀនហេលេមិន នៅពេលគាត់បានឲ្យហេលេមិនទទួលបន្ទុកលើកំណត់ត្រាទាំងឡាយ ។ ( សិស្សអាចចែកចាយគោលការណ៍ជាច្រើន ប៉ុន្ដែសូមប្រាកដថាចម្លើយរបស់ពួកគេបង្ហាញថា ប្រសិនបើយើងគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ទ្រង់នឹងជួយយើងឲ្យសម្រេចនូវកាតព្វកិច្ចររបស់យើង ។អ្នកអាចសួរពីរបៀបដែលគោលការណ៍នេះទាក់ទងនឹងគំនិតថា កិច្ចការតូចតាច និងងាយអាចមានឥទ្ធិពលដ៏ខ្លាំង ។
មេរៀននេះទាំងស្រុងត្រូវបានបង្កើតដើម្បីបង្រៀនដោយសិស្សបីនាក់ ។ ប្រសិនបើមានសិស្សច្រើន សូមឲ្យគ្រូបង្រៀនដែលជាសិស្សនោះផ្លាស់ទៅកន្លែងបីខុសគ្នានៅក្នុងបន្ទប់ ។ សូមបំបែកសិស្សជាបីក្រុម ។ សូមឲ្យក្រុមនីមួយៗយកព្រះគម្ពីរ សៀវភៅសរសេរ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ និងប៊ិច ឬខ្មៅដៃ ហើយប្រជុំគ្នានឹងគ្រូបង្រៀនដែលជាសិស្សម្នាក់ ។ ក្រោយពីគ្រូបង្រៀនដែលជាសិស្សនោះបានបញ្ចប់មេរៀនរបស់ពួកគេហើយ ក្រុមនឹងត្រូវប្ដូរ ។ ប្រសិនបើមានសិស្សតិច គ្រូបង្រៀនដែលជាសិស្សអាចប្ដូរវេនគ្នាបង្រៀនដល់សិស្សក្នុងថ្នាក់ទាំងមូល ។ ក្នុងករណីទាំងពីរ គ្រូបង្រៀនដែលជាសិស្សអាចចំណាយពេលប្រហែលប្រាំពីរនាទីដើម្បីបង្រៀនមេរៀន និងដឹកនាំការពិភាក្សា ។
គ្រូបង្រៀនដែលជាសិស្សទី 1—អាលម៉ា 37:33–34
សូមឲ្យសិស្សដែលជាមិត្តរបស់អ្នកគិតអំពីអ្នកដឹកនាំក្នុងសាសនាចក្រក្នុងស្រុក ឬ អ្នកមានសិទ្ធិអំណាចទូទៅដែលបានបង្រៀនពួកគេនូវអ្វីដែលបានធ្វើឲ្យមានភាពខុសគ្នានៅក្នុងជីវិតរបស់ពួកគេ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលអ្នកដឹកនាំនេះបានបង្រៀន និងបរៀបដែលវាបាបជះឥទ្ធិពលដល់ពួកគេ ។ អ្នកអាចចែកចាយគំរូមួយពីជីវិតរបស់អ្នក ។
សូមឲ្យសិស្សពីរនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 37:33–34 ។ សូមឲ្យសិស្សផ្សេងទៀតមើលតាម ដោយរកមើលអ្វីដែលអាលម៉ាបានបង្រៀនដល់ហេលេមិនឲ្យបង្រៀនដល់ប្រជាជន ។ អ្នកអាចស្នើថា ពួកគេគួរចំណាំឃ្លា « បង្រៀនពួកគេ » និង « បង្រៀនពួកគេឲ្យ » នៅពេលពួកគេអាន ។ នៅលើក្ដារខៀន ឬ ក្រដាសមួយ សូមសរសេរ ការបង្រៀនរបស់អ្នកដឹកនាំសាសនាចក្រ ។នៅពេលសិស្សបានបញ្ចប់កាអានខគម្ពីរហើយ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។ សូមសរសេរចម្លើយរបស់ពួកគេក្រោម ការបង្រៀនរបស់អ្នកដឹកនាំសាសនាចក្រ ។សូមសួរសំណួរខាងក្រោម ៖
-
តើការបង្រៀនទាំងនេះអាចជួយដល់យើងសព្វថ្ងៃនេះជាពិសេសដោយរបៀបណា ? ហេតុអ្វី ?
សូមឲ្យសិស្សដែលជាមិត្តរបស់អ្នកមើលទៅឃ្លាក្នុង អាលម៉ា 37:34 ដើម្បីរកមើលពរជ័យអ្វីដែលមកពីការធ្វើតាមការបង្រៀនរបស់អ្នកដឹកនាំសាសនាចក្រ ។ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ដោយការធ្វើតាមការបង្រៀនរបស់អ្នកដឹកនាំសាសនាចក្រ យើងអាចនឹងបានសេចក្ដីសម្រាកដល់ព្រលឹងរបស់យើង ។សូមសួរពួកគេថាតើ « បានសេចក្ដីសម្រាកដល់ព្រលឹងរបស់យើង » មានន័យយ៉ាងណា ? ( ចម្លើយអាចរួមមានការមានសេរីភាពពីលទ្ធផលនៃអំពើបាប ការទទួលបានសន្ដិភាពពីព្រះវិញ្ញាណ និងការទទួលបានពរជ័យឲ្យមានកម្លាំងដើម្បីតស៊ូ និងយកឈ្នះនូវឧបសគ្គទាំងឡាយ ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីរបៀបដែលគោលការណ៍នេះពិតនៅក្នុងជីវិតរបស់អ្នក ។ ប្រសិនបើអ្នកមានពេលបន្ថែម សូមឲ្យអ្នកដទៃចែកចាយទីបន្ទាល់របស់ពួកគេអំពីគោលការណ៍នេះ ។
គ្រូបង្រៀនដែលជាសិស្សទី 1—អាលម៉ា 37:35–37
សូមពន្យល់ដល់សិស្សដែលជាមិត្តរបស់អ្នកថា វាជាទូទៅសម្រាប់អ្នកដែលដាំដើមឈើតូចៗត្រូវតែចង ឬ ទាក់កូនឈើតូចនោះទៅនឹងមែកមួយ ហើយបន្ទាប់មកស្រាយវាចេញ នៅពេលដើមឈើនោះធំ ។ សូមសួរពួកគេថា ហេតុអ្វីបានជាពួកគេគិតថា វាត្រូវធ្វើដូច្នោះ ។ បន្ទាប់មក សូមអានរឿងខាងក្រោមអំពីដើមឈើមួយដែលប្រធាន គរដុន ប៊ី ហ៊ិងគ្លី បានដាំនៅក្នុងសួនច្បាររបស់គាត់ ៖
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានដាំកូនឈើមួយក្បែរផ្ទះរបស់គាត់ ក្រោយពីគាត់បានរៀបការរួច ។ គាត់មិនសូវយកចិត្តទុកដាក់នឹងវាប៉ុន្មានទេ នៅពេលច្រើនឆ្នាំកន្លងទៅ ។ ថ្ងៃមួយ គាត់បានកត់សម្គាល់ឃើញថា ដើមឈើនោះទ្រេត ហើយទ្រេរទៅទិសខាងលិច ។ គាត់បានព្យាយាមទាញវាឲ្យត្រង់ ប៉ុន្ដែដើមវាធំពេក ។ គាត់បានព្យាយាមដោយប្រើខ្សែពួរមួយ និងរ៉កជាច្រើនដើម្បីតម្រង់វា ប៉ុន្ដែវាមិនពត់សោះឡើង ។ ទីបញ្ចប់ គាត់បានយករណារ ហើយកាត់មែកដ៏ធ្ងន់ដែលទោរទៅទិសខាងលិច ដោយបន្សល់នូវស្នាមរណារដ៏អាក្រក់ ។ ក្រោយមក គាត់បាននិយាយអំពីដើមឈើនោះ ៖
« ជាកន្លះសតវត្សរ៍កន្លងទៅ តាំងពីខ្ញុំបានដាំដើមឈើនោះ ។ … កាលពីថ្ងៃនោះ ខ្ញុំបានមើលទៅដើមឈើនោះម្ដងទៀត ។ វាធំ ។ រាងវាល្អជាងមុន ។ វាជាគ្រឿងលម្អដ៏អស្ចារ្យមួយដល់ផ្ទះ ។ ប៉ុន្ដែរបួសដ៏ធ្ងន់ធ្ងរនៃយុវវ័យរបស់វា និងការកាត់ដ៏ហិង្សាដែលខ្ញុំបានធ្វើដើម្បីតម្រង់វាគឺខ្លាំងណាស់ ។
« នៅពេលវាត្រូវបានដាំដំបូង គឺអំបោះតែមួយសរសៃនឹងអាចទប់វាឲ្យនៅនឹងកន្លែងពេលមានខ្យល់ខ្លាំង ។ ខ្ញុំអាច ហើយខ្ញុំគួរតែបានចងខ្សែនោះដោយកម្លាំងបន្ដិចបន្ដួចប៉ុណ្ណោះ ។ ប៉ុន្ដែខ្ញុំមិនបានធ្វើវាទេ ហើយវាបានទោរទៅតាមកម្លាំងដែលបានបក់បោកវា » ( « Bring Up a Child in the Way He Should Go »Ensign,ខែ វិច្ឆិកា ឆ្នាំ 1993, ទំព័រ 59) ។
សូមឲ្យសិស្សអានការបង្រៀនរបស់អាលម៉ាដល់ហេលេមិននៅក្នុង អាលម៉ា 37:35 ។ សូមឲ្យពួកគេឲ្យគិតអំពីបរៀបដែលខគម្ពីរនេះទាក់ទងនឹងបទពិសោធន៍របស់ប្រធាន ហ៊ីងគ្លី ជាមួយនឹងដើមឈើនោះ ។
សូមឲ្យសិស្សសង្ខេប អាលម៉ា 37:35 ជាសម្ដីខ្លួនឯង ។ ( ចម្លើយរបស់ពួកគេអាចបង្ហាញថា យើងគួររៀននៅក្នុងយុវវ័យើងដើម្បីកាន់តាមព្រះបញ្ញត្តិនៃព្រះ ។ សូមឲ្យពួកគេឆ្លើយសំណួរខាងក្រោមផងដែរ ។ ( អ្នកអាចសរសេរសំណួរនៅលើក្ដារខៀន ឬ អានវាយឺតៗដើម្បីឲ្យសិស្សកត់វា ។
-
តើអ្នកគិតថា ភាពខុសគ្នាអ្វីខ្លះដែលកើតមាននៅក្នុងជីវិតរបស់មនុស្សម្នាក់ដើម្បីរៀនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ខណៈពេលនៅក្មេងនៅឡើយ ?
-
តើអ្នកអាចគិតដល់មនុស្សដែលបានត្រូវប្រទានពរពេញមួយជីវិតរបស់គេ ដោយសារពួកគេបានរៀនដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយនៅក្នុងយុវវ័យរបស់ពួកគេទេ ? សូមសរសេរអំពីរបៀបដែលពួកគេត្រូវបានប្រទានពរ ។
សូមឲ្យសិស្សពីរបីនាក់រៀបរាប់ពីអ្វីដែលពួកគេបានសរសេរ ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់អាន អាលម៉ា 37:36–37 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ទាំងអស់មើលតាម ដោយរកមើលការណែនាំជាក់លាក់ដែលអាចជួយពួកគេឲ្យកាន់តាមព្រះបញ្ញត្តិ ខណៈពេលពួកគេនៅក្មេងទេ ។
-
តើការធ្វើតាមការណែនាំនេះអាចជួយអ្នកឲ្យកាន់តាមព្រះបញ្ញត្តិប្រចាំថ្ងៃដោយរបៀបណា ?
-
តើអ្នកព្យាយាមដាក់ព្រះអម្ចាស់ដំបូងនៅក្នុងគំនិត ពាក្យសម្ដី ទង្វើ និងសេចក្ដីស្រឡាញ់របស់អ្នកតាមរបៀបណា ? ( សូមលើកទឹកចិត្តសិស្សឲ្យគិតពីរបៀបដែលពួកគេអាចរីកចម្រើន ។
សូមចែកចាយអារម្មណ៍អំពីរបៀបដែលការប្រឹក្សាជាមួយនឹងព្រះអម្ចាស់បានជួយអ្នកឲ្យកាន់តាមព្រះបញ្ញត្តិ ។ សូមលើកទឹកចិត្តសិស្សដែលជាមិត្តរបស់អ្នកប្រឹក្សាជាមួយនឹងព្រះអម្ចាស់ក្នុងគ្រប់ការណ៍ទាំងឡាយដែលគេធ្វើ ។
គ្រូបង្រៀនដែលជាសិស្សទី 1—អាលម៉ា 37:38–45
សូមបង្ហាញរូបភាពលេអាហូណា ( 62041; សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 68 ) ។ សូមរំឭកសិស្សដែលជាមិត្តរបស់អ្នកអំពីត្រីវិស័យដែលព្រះអម្ចាស់បានប្រើដើម្បីជួយដល់គ្រួសាររបស់លីហៃឲ្យធ្វើដំណើរឆ្លងទៅដែនដីសន្យា ។ នៅក្នុង អាលម៉ា 37:38 យើងរៀនថា ត្រីវិស័យត្រូវបានហៅថា លីអាហូណា ។ សូមពន្យល់ថា អាលម៉ាបាននិយាយអំពីលេអាហូណាដើម្បីបង្រៀនហេលេមិនពីគោលការណ៍ដ៏សំខាន់មួយអំពីរបៀបដែលព្រះអម្ចាស់ណែនាំកូនចៅរបស់ទ្រង់ ។
សូមពន្យល់ដល់សិស្សដែលជាមិត្តរបស់អ្នកថា អ្នកនឹងសួរពួកគេនូវសំណួរខ្លះ ហើយបន្ទាប់មកឲ្យពួកគេប្ដូរវេនគ្នាអាចខគម្ពីរពីរបីឮ ខណៈដែលគ្រប់គ្នារកមើលចម្លើយ ។ សូមឲ្យពួកគេឆ្លើយនឹងសំណួរនីមួយៗក្រោយពីបានអានវគ្គព្រះគម្ពីរដែលពាក់ព័ន្ធហើយ ។
-
តើលេអាហូណាបានដំណើរការដោយរបៀបណា ? ( សូមមើលអាលម៉ា 37:38–40 ។ )
-
ហេតុអ្វីបានជាលេអាហូណាបានឈប់ដំណើរការនៅពេលខ្លះ ? ( សូមមើល អាលម៉ា 37:41–42 ។ )
-
តើយើងអាចប្រៀបធៀបលេអាហូណាទៅនឹងព្រះបន្ទូលនៃព្រះគ្រីស្ទដោយរបៀបណា ? ( សូមមើល អាលម៉ា 37:43–45 ។ )
អ្នកអាចពន្យល់ថា នៅក្នុងខគម្ពីរទាំងនេះពាក្យ ស្រមោល និង គំរូ សំដៅលើ « មនុស្សម្នាក់ ព្រឹត្តិការណ៍ ឬ បុណ្យមួយដែលស្រដៀងទៅនឹងមនុស្ស ព្រឹត្តិការណ៍ ឬ បុណ្យមួយទៀតដែលសំខាន់ជាខ្លាំងដែលត្រូវតែធ្វើតាម ។ … គំរូដ៏ពិតនឹងមានចំណុចស្រដៀងគ្នាដ៏គួរឲ្យកត់សម្គាល់ បង្ហាញភស្ដុតាងនៃការប្រជុំដ៏ទេវភាព និងជាការព្យាករណ៍ដល់ហេតុការណ៍នៃអនាគតកាល » ( Joseph Fielding McConkie, Gospel Symbolism [ ឆ្នាំ 1985 ], ទំព័រ 274) ។ ជម្រើសដើម្បីធ្វើតាម ឬមិនធ្វើតាមការដឹកនាំនៃលីអាហូណាគឺដូចជាជម្រើសរបស់យើងអំពីរបៀបដែលយើងឆ្លើយតបទៅនឹងការដឹកនាំដែលមកតាមរយៈព្រះបន្ទូលនៃព្រះគ្រីស្ទដែរ ។
-
តើយើងអាចស្វែងរកព្រះបន្ទូលនៃព្រះគ្រីស្ទនៅកន្លែងណា ? ( ចម្លើយអាចរួមមានព្រះគម្ពីរ ពាក្យសម្ដីនៃព្យាការីថ្ងៃចុងក្រោយ ពរជ័យអយ្យកោ និងការបំផុសនៃព្រះវិញ្ញាណ ។ )
សូមឲ្យសិស្សដែលជាមិត្តរបស់អ្នកសង្ខេបសម្ដីរបស់អាលម៉ានៅក្នុង អាលម៉ា 37:38–45 ជាពិសេសនៅក្នុងខទី 44–45 ។ ការពិភាក្សានេះគួររួមបញ្ចូលនូវសេចក្ដីពិតខាងក្រោម ៖ ប្រសិនបើយើងធ្វើតាមព្រះបន្ទូលនៃព្រះយេស៊ូវគ្រីស្ទ វានឹងដឹកនាំយើងឲ្យទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមចែកចាយរបៀបដែលព្រះបន្ទូលនៃព្រះគ្រីស្ទបានជះឥទ្ធិពលដល់អ្នកខាងវិញ្ញាណ និងរបៀបដែលវាជួយអ្នកឲ្យបន្ដទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគិតពីការទទួលពរជ័យអយ្យកោមួយ ឬ ប្រសិនបើពួកគេបានទទួលរួចហើយ សូមអានវាជាទៀងទាត់ និងប្រកបដោយការអធិស្ឋាន ។
កំណត់ចំណាំដល់គ្រូបង្រៀន ៖ ក្រោយពីសិស្សបញ្ចប់ការបង្រៀនផ្នែកនៃមេរៀនរបស់ពួកគេហើយ សូមថ្លែងអំណរគុណដល់ពួកគេ ហើយបើមានពេល សូមឲ្យសិស្សពីរបីនាក់ថ្លែងទីបន្ទាល់អំពីគោលការណ៍មួយដែលពួកគេបានរៀននៅថ្ងៃនេះ ។ អ្នកក៏អាចចែកចាយទីបន្ទាល់របស់សអ្នកអំពីគោលការណ៍ទាំងនេះដែរ ។ សូមបញ្ចប់ដោយការឲ្យសិស្សក្នុងថ្នាក់មើលតាម នៅពេលអ្នកអាន អាលម៉ា 37:46–47 ឮៗ ។
ចំណេះចំណានខគម្ពីរ—អាលម៉ា 37:35
កំណត់ចំណា ៖ សកម្មភាពយកទៅផ្ទះខាងក្រោមនឹងរៀបចំសិស្សសម្រាប់ការចាប់ផ្ដើមនៃមេរៀនបន្ទាប់ ( អាលម៉ា 38 ) ។ សូមរៀបគម្រោងពេលវេលាក្នុងថ្នាក់ដើម្បីពន្យល់ពីកិច្ចការដល់សិស្ស និងប្រាប់ពួកគេពីគម្រោងរបស់អ្នកដើម្បីតាមដានបទពិសោធន៍របស់ពួកគេនៅលើកក្រោយពេលអ្នកជួបគ្នា ។
សូមបង្ហាញថា អាលម៉ា 37:35 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចណែនាំសិស្សឲ្យគូសចំណាំវាដើម្បីឲ្យពួកគេងាយនឹងរកវាឃើញ ។ សូមឲ្យពួកគេទន្ទេញវគ្គនេះនៅផ្ទះយប់នេះ ហើយសូត្រវាដល់ឪពុកម្ដាយ ឬមជ្ឈឹមវ័យដែលគេទុកចិត្តផ្សេងទៀត ។ ( ឬ ពួកគេអាចអានខគម្ពីរនេះជាមួយនឹងមជ្ឈឹមវ័យម្នាក់ ។ ) សូមលើកទឹកចិត្តពួកគេឲ្យសុំឲ្យមជ្ឈឹមវ័យនោះសួរសំណួរខាងក្រោម ។ ( អ្នកអាចឲ្យសិស្សសរសេរសំណួរទាំងនេះនៅលើក្រដាសយកទៅផ្ទះ ។ )
តើការគោរពតាមព្រះបញ្ញត្តិនៃព្រះបានជួយអ្នកដោយរបៀបណា ?
តើដំបូន្មានអ្វី ដែលអ្នកមានសម្រាប់ខ្ញុំដែលអាចជួយខ្ញុំឲ្យឆ្លាតជាងនេះនៅក្នុងយុវវ័យរបស់ខ្ញុំ ?
សូមប្រាប់សិស្សថា អ្នកនឹងសុំឲ្យពួកគេរៀបរាប់ពីបទពិសោធន៍របស់ពួកគេអំឡុងពេលរៀនលើកក្រោយ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
អាលម៉ា 37:6–7 ។ កិច្ចការតូចតាច និងងាយ
ដើម្បីបង្ហាញគោលការណ៍ថាកិច្ចការតូចតាច និងងាយអាចធ្វើឲ្យមានភាពខុសគ្នាដ៏ធំ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានភ្ជាប់រឿងខាងក្រោម ៖
« ជាច្រើនកន្លងទៅ ខ្ញុំបានធ្វើឲ្យផ្លូវរថភ្លើងនៅក្នុងការិយាល័យកណ្ដាលក្នុងទីក្រុង ដិនវើ ។ ខ្ញុំទទួលបន្ទុកលើអ្វីដែលហៅថា ចរារចណ៍ចុងបញ្ចប់បង្អស់ ។ កាលនោះគឺនៅជំនាន់ ពេលស្ទើរតែមនុស្សគ្រប់រូបបានជិះរថភ្លើងអ្នកដំណើរ ។ នាព្រឹកមួយ ខ្ញុំបានទទួលទូរស័ព្ទមួយពីដៃគូរបស់ខ្ញុំនៅ នីវ៉ាក នូវជើស៊ី ។ គាត់បាននិយាថា ‹ លេខរថភ្លើងប៉ុណ្ណេះប៉ុណ្ណេះបានមកដល់ ប៉ុន្ដែវាមិនមានរទេះដឹកអ៊ីវ៉ាន់នោះទេ ។ អ្នកដំណើរ 300នាក់បានបាត់វ៉ាលីរបស់ពួកគេ ហើយពួកគេខឹងសម្បារ › ។
« ខ្ញុំបានចេញទៅធ្វើការភ្លាមដើម្បីរកមើលកន្លែងដែលវាបានបាត់ ។ ខ្ញុំបានរកឃើញវាដោយផ្ទុក និងរៀបចំបានយ៉ាងល្អនៅក្នុងក្រុងអូកលែន រដ្ឋកាលីហ្វូញ៉ា ។ វាបានផ្ទេរមកផ្លូវដែករបស់យើងក្នុងទីក្រុងសលត៍លេក បានយកទៅក្រុងដិនវើ ចុះទៅក្រុងពែប្លូ ដាក់ទៅលើផ្លូវដែកមួយផ្សេងទៀត ហើយផ្ទេរទៅសេន លូវីស ។ នៅទីនោះវាត្រូវគ្រប់គ្រងដោយផ្លូវដែកមួយផ្សេងទៀត ដែលនឹងយកទៅនីវ៉ាក នូវជើស៊ី ។ ប៉ុន្ដែអ្នកប្ដូរផ្លូវរទេះភ្លើងដែលមិនបានគិតខ្លះនៅក្នុងតំបន់សួនសេន លូវីស បានផ្ទេរចំណែកដ៏តូចមួយនៃផ្លូវដែកតែប្រាំបីសង់ទីម៉ែត្រ ចំណុចផ្លាស់ប្ដូរមួយ បន្ទាប់មកបានទាញគម្នាស់មិនឲ្យភ្ជាប់រទេះដឹកអីវ៉ាន់ ។ យើងបានរកឃើញថា រទេះអីវ៉ាន់មួយដែលត្រូវទៅតំបន់នីវ៉ាក នូវជើស៊ី បាននៅឯក្រុងនូវអរលីនស៍ លូស៊ីអានណា —1,500 ម៉ៃលស៍ពីគោលដៅរបស់វា ។ គ្រាន់តែការប្ដូរប្រាំបីសង់ទីម៉ែត្រនៃការប្ដូរផ្លូវរថភ្លើងនៅក្នុងតំបន់សួនសេន លូវីស ដោយនិយោជិតដ៏ធ្វេសប្រហែសម្នាក់បានធ្វើឲ្យវាចាប់ផ្ដើមទៅផ្លូវខុស ហើយចម្ងាយពីគោលដៅពិតរបស់វាងបានកើនឡើងឆ្ងាយជាខ្លាំង ។ នោះគឺជារបៀបដែលវាកើតមានក្នុងជីវិតរបស់យើង ។ ជំនួសឲ្យធ្វើតាមផ្លូវដ៏ខ្ជាប់ខ្ជួនមួយ យើងត្រូវបានទាំញដោយគំនិតដ៏ខុសឆ្គងខ្លះទៅរកគោលដៅផ្សេងទៀត ។ ការផ្លាស់ប្ដូរទៅឆ្ងាយពីគោលដៅដើមដំបូងរបស់យើងអាចតូចខ្លាំងណាស់ ប៉ុន្ដែបើវាបន្ដ ការផ្លាស់ប្ដូរដ៏តូចឆ្មើរនោះនឹងក្លាយទៅជាគម្លាតដ៏ធំមួយ ហើយយើងឃើញថាខ្លួនយើងចេញឆ្ងាយពីកន្លែងដែលយើងចង់ទៅ ។
« តើអ្នកធ្លាប់មើលទៅទា្វរចំការប្រាំម៉ែត្រនោះទេ ? នៅពេលវាបើកទៅ វាយោកធំណាស់ ។ ចុងនៃត្រចៀកទ្វារនោះរំកិលយ៉ាងសន្សឹមៗ ខណៈពេលដែលចេញពីព្រំដែន ការរំកិលនោះគឺធំខ្លាំងណាស់ ។ វាគឺជារឿងដ៏តូចតាចដែលជីវិតផ្លាស់ប្ដូរ ដែលធ្វើឲ្យមានភាពខុសគ្នាដ៏ធំនៅក្នុងជីវិតរបស់យើងណាមិត្តយុវវ័យរបស់ខ្ញុំជាទីស្រឡាញ់អើយ » ( « A Prophet’s Counsel and Prayer for Youth » Ensign ខែ មករា ឆ្នាំ 2001 ទំព័រ 5–7 ) ។
អាលម៉ា 37:35 ។ « ចូររៀននៅក្នុងយុវវ័យរបស់កូន ឲ្យចេះកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។
អែលឌើរ អិល ថម ភែរីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានភ្ជាប់រឿងនៃក្រីឌ ហេយម៉ុន ជាបុរសម្នាក់ដែលបានរៀននៅក្នុងយុវវ័យរបស់គាត់ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ៖
« ក្រីឌ ហេយម៉ុន គឺជាយុវជនមរមនដ៏ក្មេងម្នាក់ដែលបានអនុវត្ត និងត្រូវបានទទួលនៅសាកលវិទ្យាល័យរដ្ឋផែនសីលវេញ៉ា ។ គាត់គឺជាអត្តពលិកម្នាក់ ដែលល្បីខាងល្បឿនរបស់គាត់ និងដោយសារតែរបៀបដែលគាត់ធ្វើសកម្មភាព និងចូលរួម គាត់ត្រូវបានជ្រើសរើសដើម្បីក្លាយជាប្រធាននៃក្រុមតាមដាន ។
« ការប្រជុំប្រចាំឆ្នាំនៃសមាជិកអន្ដរមហាវិទ្យាល័យនៃអត្តពលករដែលមិនជំនាញនៃអាមេរិកប្រព្រឹត្តទៅនៅសាកលវិទ្យាល័យហាវើត នៅចុងខែឧសភា ឆ្នាំ 1919 ។ មហាវិទ្យាល័យខេមព្រីជ បានបញ្ជូនអត្តពលិកនៃមហាវិទ្យាល័យដ៏អស្ចារ្យជាច្រើន—ទាំងអស់មាន 1,700 នាក់ ។ នៅក្នុងការសាកល្បង ផែនបានមានអត្តពលិក 17 នាក់សាកសម ។ ខូនេល ជាដៃគូដ៏គួរឲ្យខ្លាចបំផុតនៅឆ្នាំ មានតែអត្តពលិក 10 នាក់សក្តិសមប៉ុណ្ណោះ ។ ក្រុមផែនស្ថិតនៅក្នុងតំណែងដើម្បីទទួលបានរង្វាន់ជើងឯក ។ ពិន្ទុត្រូវបានដាក់នៅកន្លែងប្រាំដំបូង ប្រាំដំបូង បួនលើកទីពីរ បីលើកទីបី ពីរលើកបួន និងមួយសម្រាប់លើកទីប្រាំ ។ ជាធម្មតា ក្រុមដែលសក្តិសមដែលមានអត្តពលិកល្អបំផុត មានឱកាសដ៏ច្រើនដើម្បីឈ្នះ ។
« គ្រូបង្វឹកផែនមានសុទិដ្ឋិនិយមដ៏ខ្លាំងមួយយប់មុនការប្រកួត ។ គាត់បានត្រួតពិនិត្យសមាជិកក្រុមរបស់គាត់ មុនពេលគាត់អស់កម្លាំង ។ គាត់បានទៅបន្ទប់របស់ក្រីដ ហើយបាននិយាយថា ‹ ក្រីដ យើងនឹងខិតខំឲ្យអស់លទ្ធភាពនៅថ្ងៃស្អែក យើងនឹងយកឈ្នះវា › ។
« គ្រូបង្វឹកបានស្ទាក់ស្ទើរ ។ ‹ ក្រីដ ខ្ញុំឲ្យក្មេងៗញ៉ាំស្រាសែរ៊ីបន្ដិចនាយប់នេះ ។ ខ្ញុំចង់ឲ្យឯងញ៉ាំខ្លះដែរ គ្រាន់តែបន្ដិចប៉ុណ្ណោះ › ។
« ‹ ខ្ញុំមិនញ៉ាំទេ លោកគ្រូ › ។
« ‹ ប៉ុន្ដែ ក្រីដ ខ្ញុំនឹងមិនឲ្យឯងស្រវឹងនោះទេ ។ ខ្ញុំដឹងពីអ្វីដែលឯងជា « មរមន » ជឿ ។ ខ្ញុំឲ្យឯងផឹកវាដូចជាថ្នាំលើកកម្លាំង ដើម្បីគ្រាន់តែឲ្យពួកឯងមានស្មារតីរឹងមាំ › ។
« ‹ វានឹងមិនធ្វើឲ្យខ្ញុំរឹងមាំទេ លោកគ្រូ ខ្ញុំមិនផឹកវាទេ › ។
« គ្រូបង្វឹកបានឆ្លើយថា ‹ ក្រីដ សូមចាំថាឯងគឺជាប្រធាននៃក្រុមនេះ ហើយគឺជាអ្នកទទួលបានពិន្ទុដ៏ល្អបំផុតរបស់យើង ។ សិស្សមួយបួនពាន់នាក់កំពុងសម្លឹងទៅឯងដោយសង្ឃឹមថាឯងនឹងឈ្នះការប្រកួតនេះ ។ ប្រសិនបើឯងចាញ់ យើងនឹងចាញ់ដែរ ។ ខ្ញុំគួរដឹងអ្វីដែលល្អសម្រាប់ឯង › ។
« ក្រីដបានដឹងថា គ្រូបង្វឹកដទៃទៀតមានអារម្មណ៍ថា ការផឹកស្រាបន្ដិចនឹងជួយ នៅពេលយុវជនបានហ្វឹកហាត់សាច់ដុំ និងពេលគេបារម្ភខ្លាំង ។ គាត់ក៏បានដឹងដែរថា អ្វីដែលគ្រូបង្វឹកកំពុងសុំគាត់ឲ្យធ្វើនោះ គឺផ្ទុយទៅនឹងអ្វីៗដែលគាត់ត្រូវបានបង្រៀនពីកុមារភាពរបស់គាត់ ។ គាត់បានសំឡឹងទៅគ្រូបង្វឹករបស់គាត់ចំខ្សែភ្នែក ហើយបាននិយាយថា ‹ ខ្ញុំមិនផឹកទេ › ។
« គ្រូបង្វឹកបានឆ្លើយថា ‹ ឯងគឺជាមនុស្សកំប្លែង ក្រីដ ។ ឯងមិនផឹកតែនៅតុហ្វឹកហាត់ ។ ឯងមានគំនិតខ្លួនឯង ។ អញ្ចឹង ខ្ញុំនឹងឲ្យឯងធ្វើអ្វីដែលអ្នកពេញចិត្ត › ។
« ពេលនោះ គ្រូបង្វឹកបានលាប្រធានក្រុមនេះដោយការថប់បារម្ភជាខ្លាំង ។ ដោយគិតថា គាត់នឹងមិនលេងបានល្អនៅថ្ងៃស្អែក ។ តើគាត់អាចនិយាយអ្វីទៅគ្រូបង្វឹករបស់គាត់ ? គាត់នឹងរត់ប្រណាំងបុរសដ៏លឿនបំផុតក្នុងពិភពលោក ។ គ្មានអ្វីល្អជាងសមត្ថភាពរបស់គាត់ដើម្បីយកឈ្នះនោះទេ ។ ភាពចចេសរបស់គាត់នឹងចាញ់ការប្រកួតសម្រាប់ក្រុមផែន ។ មិត្តរួមក្រុមរបស់គាត់ត្រូបានប្រាប់អ្វីដែលត្រូវធ្វើ ហើយពួកគេបានធ្វើតាម ។ ពួកគេជឿលើគ្រូបង្វឹករបស់ពួកគេ ។ តើគាត់មានសិទ្ធិអ្វីនឹងមិនគោរពតាមនោះ ? មានតែមូលហេតុមួយប៉ុណ្ណោះ ។ គាត់ត្រូវបានបង្រៀនពេញមួយជីវិតរបស់គាត់ឲ្យគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
« វាគឺជាពេលវេលាដ៏សំខាន់នៅក្នុងជីវិតរបស់យុវជននេះ ។ ដោយមានកម្លាំងខាងវិញ្ញាណដ៏ពេញលេញពីធម្មជាតិរបស់គាត់ជម្រុញគាត់ គាត់បានលុតជង្គង់ចុះ ហើយបានសុំដល់ព្រះអម្ចាស់ដោយស្មោះត្រង់ដើម្បីឲ្យគាត់មានទីបន្ទាល់មួយជាប្រភពនៃវិវរណៈនេះដែលគាត់បានជឿតាម និងគោរពតាម ។ បន្ទាប់មក គាត់បានឡើងលើគ្រែ ហើយចូលគេងលក់យ៉ាងស្ងប់ ។
« ព្រឹកបន្ទាប់ គ្រូបង្វឹកបានចូលមកបន្ទប់គាត់ ហើយសួរថា ‹ តើឯងមានអារម្មណ៍យ៉ាងណាដែរ ក្រីដ › ?
« ប្រធានក្រុមឆ្លើយដោយរីករាយថា ‹ មានអី ល្អ ! › ។
« ‹ អត្តពលិកផ្សេងទៀតទាំងអស់បានឈឺ ។ ខ្ញុំមិនដឹងថា ពួកគេកើតអីនោះទេ › គ្រូបង្វឹកបាននិយាយដោយម៉ឺងម៉ាត់ ។
« ‹ ប្រហែលមកពីថ្នាំលើកកម្លាំងដែលលោកគ្រូបានឲ្យពួកគេទេដឹង › ។
« គ្រូបង្វឹកបានឆ្លើយថា ‹ ប្រហែលហើយមើលទៅ › ។
« នៅម៉ោងពីរ មានអ្នកទស្សនា 20,000 នាក់អង្គុយចាំមើលការប្រកួតចាប់ផ្ដើម ។ នៅពេលការប្រកួតចាប់ផ្ដើម វាច្បាស់ណាស់ថា មានអ្វីមិនល្អកើតឡើងដល់ក្រុមផែនដ៏ល្អនេះ ។ ពីវគ្គមួយទៅវគ្គមួយ ក្រុមផែនប្រកួតមិនបានល្អដូចអ្វីដែលគេរំពឹងនោះទេ ។ សមាជិកខ្លះថែមទាំងឈឺខ្លាំងរហូតដល់មិនអាចចូលរួមប្រកួតបាន ។
« ការរត់ចម្ងាយ 92 ទៅ 202 ម៉ែត្រគឺជាការរត់របស់ក្រីដ ។ ក្រុមផែនពិតជាត្រូវការគាត់ដើម្បីឈ្នះសម្រាប់ពួកគេខ្លាំងណាស់ ។ គាត់រត់ប្រណាំងនឹងអត្តពលិកប្រាំនាក់ដែលរត់លឿនជាងគេបំផុតនៅក្នុងមហាវិទ្យាល័យអាមេរិក ។ នៅពេលអត្តពលិកទទួលបានការណែនាំសម្រាប់ការរត់ចម្ងាយ 92 ម៉ែត្រ ហើយសំឡេងកាំភ្លើងបានបាញ់ឡើង អត្តពលិកគ្រប់រូបបានរត់លឿនដូចហោះ —អត្តពលិកទាំងអស់បានធ្វើដូច្នោះ លើកលែងតែម្នាក់—ក្រីដ ហេយម៉ុន ។ កីឡាកររត់ប្រណាំងរត់លើខ្សែទីពីរនៃការប្រកួត —ខ្សែដែលក្រីដកំពុងរត់ក្នុងវគ្គដ៏ពិសេសនេះ— បានទាក់មេជើងនឹងប្រហោងមួយតែបួនប្រាំសង់ទីម៉ែត្របន្ទាប់ពីកន្លែងដែលហេយម៉ុនបានទើបតែរត់កាត់ ។ ពួកគេមិនបានប្រើដុំថ្មចាប់ផ្ដើមទេនៅជំនាន់នោះ ។ ដោយការលយដ៏ខ្លាំងដែលក្រីដបានធ្វើនោះ បន្ទះដ៏ចង្អៀតមួយនៅលើដីបានបែក ហើយគាត់ដួលលើដីពីក្រោយខ្សែនោះ ។
« គាត់បានក្រោកឡើង ហើយបានព្យាយាមរត់ឡើងវិញ ។ ក្នុងចម្ងាយ 55 ម៉ែត្រ គាត់គឺជាកីឡាករក្រោយគេបំផុតក្នុងការប្រកួត ។ បន្ទាប់មក គាត់ហាក់ដូចជាហោះកាត់អត្តពលិកទីប្រាំ បន្ទាប់មកកាត់អ្នកទីបួន បន្ទាប់កាត់អ្នកទីបី បន្ទាប់មកអ្នកទីពីរ ។ ជិតនឹងដល់កន្លែង បេះដូងលោតយ៉ាងញាប់ គាត់រត់ដល់ចំណុចកំពូលដោយកម្លាំងដូចខ្យល់ព្យុះកាត់អត្តពលិកចុងក្រោយគេហើយទទួលបានជោគជ័យ ។
« ដោយមានកំហុសខ្លះនៅក្នុងការរៀបចំ ការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈានទៅចម្ងាយ 202ម៉ែត្រមិនត្រូវបានបញ្ចប់ រហូតជិតដល់ការបញ្ចប់នៃការប្រកួត ។ ដោយមានការផ្អាកដ៏យ៉ាប់ដដែលដែលបានអន្ទោលតាមក្រុមផែនពេញមួយថ្ងៃនោះ ក្រីដ ហេយម៉ុនត្រូវបានដាក់ឲ្យទៅក្នុងការប្រកួតសក្តិសមលើកចុងក្រោយសម្រាប់ចម្ងាយ 202 ម៉ែត្រ ។ បន្ទាប់មក ប្រាំនាទីបន្ទាប់ពីឈ្នះ គាត់ត្រូវបានហៅឲ្យចាប់ផ្ដើមការប្រកួតផ្ដាច់ព្រ័ត្រចម្ងាយ 202ម៉ែត្រ ជាវគ្គចុងបញ្ចប់នៃការប្រកួតថ្ងៃនោះ ។ អត្តពលិកម្នាក់ផ្សេងទៀតដែលបានរត់ក្នុងការប្រកួតពីលើកមុននោះ បានរត់មករកគាត់ ។ ‹ សូមប្រាប់អ្នកចាប់ផ្ដើមថា អ្នកត្រូវការការសម្រាកមុនពេលរត់ម្ដងទៀត ។ អ្នកមានសិទ្ធិសុំនៅក្រោមច្បាប់ ។ ខ្ញុំស្ទើរតែដកដង្ហើមមិនរួចនៅឡើយ ហើយខ្ញុំបានរត់ក្នុងការប្រកួតមុនអ្នកផង › ។
« ក្រីដបានដើរទៅសុំអ្នកចាប់ផ្ដើមដោយដង្ហក់ ហើយសុំពេលវេលាបន្ថែម ។ មន្ដ្រីរៀបចំបាននិយាយថា គាត់នឹងផ្ដល់ពេលដល់គាត់ 10 នាទី ។ ប៉ុន្ដែហ្វូងមនុស្សស្រែកតវ៉ាឲ្យការប្រកួតផ្ដាច់ព្រ័ត្រចាប់ផ្ដើម ។ ដោយសោកស្ដាយ គាត់បានហៅអត្តពលិកឲ្យទៅកាន់កន្លែងគេ ។ ដោយមានស្ថានភាពធម្មតា ក្រីដមិនបានភ័យខ្លាចការប្រកួតនេះទេ ។ គាត់ប្រហែលជាបុរសដ៏លឿនបំផុតក្នុងពិភពលោកក្នុងចម្ងាយនោះ ប៉ុន្ដែគាត់បានរត់ក្នុងការប្រកួតបីដងរួចមកហើយនារសៀលនោះ— បេះដូងរបស់មនុស្សម្នាក់នឹងឈប់ក្នុងចម្ងាយ 92 ម៉ែត្រ ។
« អ្នកចាប់ផ្ដើមបានបញ្ជាឲ្យអត្តពលិកដ៏ដង្ហក់ទៅកាន់កន្លែង បានលើកកាំភ្លើងឡើង ហើយដោយមានផ្សែងបាញ់ឡើង ការប្រកួតបានចាប់ផ្ដើម ។ លើកនេះ ប្រធានក្រុមផែនពិតជារត់អស់ពីសមត្ថភាពរបស់គាត់ហើយ ។ ភ្លាមៗនោះ ក្រីដបានលេចចេញពីហ្វូងមនុស្ស ហើយបានដឹកនាំមុខគេ ។ គាត់បានរត់យ៉ាងលឿននាចម្ងាយចុងក្រោយកាត់អ្នកផ្សេង ដោយល្បឿនដ៏លឿន និងចម្ងាយ 8 ម៉ែត្រខាងមុខគាត់ទៅនឹងបុសដ៏ជិតបំផុត គាត់បានប៉ះខ្សែជ័យ ហើយឈ្នះការប្រកួតរត់លើកទីពីរ —ចម្ងាយ 202ម៉ែត្រ ។
« ក្រុមផែនបានចាញ់ការប្រកួត ប៉ុន្ដែប្រធានក្រុមរបស់ពួកគេបានធ្វើឲ្យអ្នកគាំទ្ររំភើបដោយការរត់ដ៏ប្រសើរបំផុតរបស់គាត់ ។
« នៅចុងបញ្ចប់នៃថ្ងៃដ៏ចម្លែកនោះ នៅពេលក្រីដ ហេយម៉ុន រៀបចូលគេង គាត់បាននឹកចាំភ្លាមដល់សំណួររបស់គាត់នៅយប់មុនទាក់ទងនឹងទេវភាពនៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ ពេលនោះដំណើរការនៃស៊េរីព្រឹត្តិការណ៍ដ៏ចម្លែកនៃវគ្គនោះបានមកកាន់គំនិតរបស់គាត់— មិត្តរួមក្រុមរបស់គាត់បានផឹកស្រា ហើយបានចាញ់ ; ការចចេសរបស់គាត់បាននាំមកនូវជ័យជំនះដែលសូម្បីតែខ្លួនគាត់ក៏រំភើបដែរ ។ ការធានាដ៏សាមញ្ញនិងផ្អែមល្ហែមនៃព្រះវិញ្ញាណបានមកកាន់គាត់ ៖ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺមកពីព្រះ ( កែសម្រួលមកពី Joseph J. Cannon « Speed and the Spirit » Improvement Era ខែ តុលា ឆ្នាំ 1928 ទំព័រ 1001–7 ) » ( « Run and Not Be Weary » Ensign ខែ 1996 37–38 ) ។
អាលម៉ា 37:38–46 ។ ព្រះវិញ្ញាណបរិសុទ្ធគឺដូចជាលីអាហូណា
អែលឌើរ ដេវីឌ អេ បែដណានៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រៀបធៀបលីអាហូណាទៅនឹងព្រះវិញ្ញាណបរិសុទ្ធ ៖
« នៅពេលយើងម្នាក់ៗឈានទៅមុខតាមផ្លូវនៃជីវិត យើងនឹងទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដូចជាលីហៃដែរ ដែលបានដឹកនាំតាមរយៈលីអាហូណា ។
« ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតរបស់យើងយ៉ាងជាក់លាក់ ដូចជាលីអាហូណាបានដំណើរការសម្រាប់លីហៃ និងគ្រួសាររបស់គាត់ ស្របតាមសេចក្ដីជំនឿ ការឧស្សាហ៍ព្យាយាម និងការគោរពតាមរបស់យើង ។
« ហើយព្រះវិញ្ញាណបរិសុទ្ធផ្ដល់ដល់យើងនាសព្វថ្ងៃនេះនូវរបៀបដែលយើងអាចទទួលបាន ‹ ដោយកិច្ចការតូចតាច និងងាយ › (អាលម៉ា 37:6) ដោយបានបង្កើនការយល់ដឹងអំពីរបៀបនៃព្រះអម្ចាស់ ។
« ព្រះវិញ្ញាណនៃព្រះអម្ចាស់អាចជាអ្នកដឹកនាំរបស់យើង និងប្រទានពរដល់យើងដោយមានការដឹកនាំ ការណែនាំ និងការការពារខាងវិញ្ញាណអំឡុងពេលដំណើរនៃជីវិតរមែងស្លាប់របស់យើង ។ យើងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់យើងតាមរយៈការអធិស្ឋានដ៏មានអត្ថន័យផ្ទាល់ខ្លួន និងជាគ្រួសារ ដោយការខ្ជាប់ខ្ជួនតាមព្រះបន្ទូលនៃព្រះគ្រីស្ទ ការគោរពតាមដោយឧស្សាហ៍ព្យាយាម និងជាក់លាកក់ សេចក្ដីស្មោះត្រង់ និងការឲ្យតម្លៃដល់សេចក្ដីសញ្ញា និងតាមរយៈគុណធម៌ ការបន្ទាបខ្លួន និងការបម្រើ ។ ហើយយើងគួរចៀសវាងយ៉ាងខ្ជាប់ខ្ជួននូវអ្វីៗដែលមិនសមរម្យ ថោកទាប គ្រោតគ្រាត ពោរពេញដោយអំពើបាប ឬ អ្វីៗអាក្រក់ដែលបណ្ដាលឲ្យយើងដកខ្លួនយើងចេញពីព្រះវិញ្ញាណបរិសុទ្ធ ។
« យើងក៏អញ្ជើញដៃឡីដ៏ឥតដាច់នៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងទទួលយកសាក្រាម៉ង់រាល់ថ្ងៃសិល្ប៍នីមួយៗដោយស្អាតស្អំ » ( « That We May Always Have His Spirit to Be with Us » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2006, ទំព័រ 30–31 ) ។