ឆ្នាំ ២០២៣
សាសនាចក្រ​ប្រកាស​ពី​ការធ្វើ​បច្ចុប្បន្នភាព​ទំនុក​តម្កើង
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« សាសនាចក្រ​ប្រកាស​ពី​ការធ្វើ​បច្ចុប្បន្នភាព​ទំនុក​តម្កើង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

សាសនាចក្រ​ប្រកាស​ពី​ការធ្វើ​បច្ចុប្បន្នភាព​ទំនុក​តម្កើង

នាពេល​ថ្មីៗ​នេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដាក់​ផែនការ​ចេញផ្សាយ​សៀវភៅ ទំនុក​តម្កើង—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ជា​ភាសា​អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ និង​បារាំង​នៅ​ត្រឹម​ចុង​ឆ្នាំ ២០២៦ ជាមួយ​នឹង​ភាសា​ផ្សេងទៀត​ជាបន្ដ​បន្ទាប់​តាម​ក្រោយ ។

សៀវភៅ​ទំនុក​តម្កើង​ថ្មី​នេះ​នឹង​មាន​ទំនុក​តម្កើង​ចន្លោះ​ពី ៤៥០ ទៅ ៥០០ បទ ព្រមទាំង​ចម្រៀង​កុមារ​ផងដែរ ។ ភាសា​រហូត​ដល់​ទៅ ៥០ ភាសា​នឹង​ត្រូវ​បោះពុម្ព​នៅ​ត្រឹម​ឆ្នាំ ២០៣០ ។ ការណ៍​នេះ​មាន​ន័យ​ថា ក្រុមជំនុំ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ទូទាំង​ពិភពលោក នឹង​ថ្វាយបង្គំ​ដោយ​មាន​សៀវភៅ​ទំនុក​តម្កើង​ដែល​ដាក់​បញ្ចូលគ្នា​ដូចគ្នា និង​រួមគ្នា ដែល​មាន​លេខ​ទំព័រ​ដូចគ្នា​នៅ​គ្រប់​ភាសា​ដែល​និយាយ​ភាគច្រើន​បំផុត​នៅក្នុង​សាសនាចក្រ ។

ទន្ទឹម​នឹង​គ្នា​ដែរ សាសនាចក្រ​នឹង​ចេញផ្សាយ​បទចម្រៀង​ថ្មីៗ​មួយ​ចំនួន​តាម​ឌីជីថល ដែល​នឹង​ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៤ ។ បទចម្រៀង​ទាំងនេះ​អាច​យក​មក​ប្រើ​រួម​ជាមួយ​នឹង​ទំនុក​តម្កើង និង​បទចម្រៀង​នៅក្នុង​សៀវភៅ​ទំនុក​តម្កើង និង​សៀវភៅ​ចម្រៀង​ដែល​បាន​បោះពុម្ព​នាពេល​បច្ចុប្បន្ន​របស់​សាសនាចក្រ ។ បទចម្រៀង​ទាំងនេះ​នឹង​រួមបញ្ចូល​ទាំង​តន្ត្រី​ដែល​មាន​មនុស្ស​ស្រឡាញ់​ច្រើន​របស់​សាសនាចក្រ ដែល​បាន​និពន្ធ​ឡើង​បន្ទាប់​ពី​ឆ្នាំ ១៩៨៥ ( ដូចជា​បទ « Faith in Every Footstep » ) តន្រ្តី​ដែល​បាន​ខ្ចី​មកពី​ជំនឿ​ផ្សេងទៀត និង​បទចម្រៀង​ថ្មីៗ​ប្រហែល​ចំនួន ១៧,០០០ ដែល​ដាក់​ជូន​ដោយ​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ ។ បទចម្រៀង​ជាច្រើន បើ​មិន​ទាំងអស់​ទេ នៃ​បទចម្រៀង​ថ្មីៗ​ទាំងនេះ ដែល​នឹង​មាន​ការចេញផ្សាយ​តាម​ឌីជីថល​ជាមុន នឹង​ត្រូវ​រួមបញ្ចូល​ទៅក្នុង ទំនុក​តម្កើង—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ នៅពេល​ក្រោយ ។