« ប្រភេទនៃវិវរណៈផ្ទាល់ខ្លួន » លីអាហូណា ខែ កក្កដា/សីហា ឆ្នាំ ២០២២ ។
ចូរមកតាមខ្ញុំ
ពង្សាវតារក្សត្រ ទី១ ១៧–១៩
ប្រភេទនៃវិវរណៈផ្ទាល់ខ្លួន
អេលីយ៉ាបានឈរនៅលើភ្នំ ហើយឃើញខ្យល់បក់បំបែកថ្ម ហើយលោកបានដឹងពីការកក្រើកដី« បន្ទាប់ពីការកក្រើកដីនោះមក នោះមានភ្លើងឆេះ តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ »( ពង្សាវតារក្សត្រ ទី១ ១៩:១២ ) ។ នេះជារបៀបបីយ៉ាងដែលសំឡេងតូចរហៀងនាំយកវិវរណៈមកឲ្យយើង ។
ពេលខ្លះ វិវរណៈផ្ទាល់ខ្លួននាំមកនូវការបំភ្លឺគំនិតភ្លាមៗ ដូចជាការបើកភ្លើងក្នុងបន្ទប់ងងឹតមួយដូច្នោះដែរ ។
ពេលខ្លះ យើងមានពន្លឺល្មមគ្រប់គ្រាន់ដើម្បីដើរពីរបីជំហានទៅមុខទៀតតែប៉ុណ្ណោះ ។
ពេលខ្លះ វិវរណៈផ្ទាល់ខ្លួនកើតឡើងម្ដងហើយម្ដងទៀត ដូចជាព្រះអាទិត្យរះដូច្នោះដែរ ។១