២០១៩
យុវវ័យ
ខែ មិថុនា ឆ្នាំ ២០១៩


យុវវ័យ

Nathan O

នៅ​សាលា​ដែល​ខ្ញុំ​ទៅរៀន​សព្វថ្ងៃ​នេះ មាន​សមាជិក​តិចតួច​ណាស់ ។ ដូច្នេះវា​មាន​សារៈសំខាន់​ដើម្បីរស់នៅ​តាម​បទដ្ឋាន​របស់​ខ្ញុំ ដោយសារ​វា​គឺជារបៀប​តែ​មួយ​គត់​សម្រាប់​ឲ្យ​ពន្លឺ​នៃ​ដំណឹងល្អ​បាន​បញ្ចាំង​ចេញទៅ​តាមរយៈ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​មិនមែន​ជាសមាជិក​អាច​រកឃើញ​ផ្លូវ​របស់​ពួកគេ​ទៅ​កាន់​សាសនាចក្រ​នៅទីបំផុត ។ ប្រហែល​វា​ពុំមែន​ជាពេល​ឥឡូវ​នេះទេ ប៉ុន្តែ​ថ្ងៃ​ណា​មួយ ពួកគេ​នឹង​ចងចាំ​ថា មាន​ក្មេង​ប្រុស​ចម្លែក​ម្នាក់​នេះ​ដែល​មិន​ផឹក​តែ​ទឹកកក និង​កាហ្វេ មិន​ជេរ នោះគឺ​ជា​សមាជិក​នៃ​ព្រះវិហារ​មួយ ។ ប្រហែល​ជា​ថ្ងៃ​ណា​មួយ​គំរូ​របស់​ខ្ញុំ​នឹង​ដឹកនាំ​ពួកគេ​ទៅ​កាន់​កន្លែង​ដែល​ពួកគេ​ត្រូវទៅ ។

វា​អាច​ជា​ការពិបាក​ដើម្បី​ធ្វើ​ខ្លួន​ខុស​ពី​គេ ដើម្បី​ឈរ​យ៉ាង​រឹងប៉ឹង ។ វាងាយ​ស្រួល​ដើម្បី​ទម្លាក់​បទដ្ឋាន​ចោល ។ គំរូ និង​ការអធិស្ឋាន​របស់​គ្រួសារ​ខ្ញុំ​ពិតជា​រក្សា​ខ្ញុំ​ឲ្យ​បន្ត​ធ្វើ​កិច្ចការ​ពេញ​មួយ​ថ្ងៃ ។ ការអធិស្ឋាន​រំឭកខ្ញុំ​ឲ្យ​រក្សា​បទដ្ឋាន​របស់​ខ្ញុំ ។

គ្មាន​មន្ទិលសង្ស័យ​ណា​សូម្បីតែ​បន្តិច​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​ថា មិន​ត្រឹមត្រូវឡើយ ។ មនុស្ស​តែងតែ​ព្យាយាម​ចំអកឡកឡឺយ​ដល់​អ្នក​នូវ​រឿង​ដែល​ពួកគេ​ពុំ​ដែល​ធ្វើ ។ ប្រហែល​ជា​អ្នក​មិនមែន​ជា​មនុស្ស​អស្ចារ្យ​ទេ ។ រឿង​នោះ​មិន​ជាអ្វីទេ ។ ព្រះ​វរ​បិតា​សួគ៌​របស់​អ្នក និង​ព្រះយេស៊ូវ​គ្រីស្ទ​ទត​ឃើញ​ថា អ្នក​ជាមនុស្ស​អស្ចារ្យ​ក្នុងការ​គោរព​តាម​បទដ្ឋាន ។ ទីបំផុត​អ្នក​នឹង​ដឹង​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ឥឡូវ​នេះ​ធ្វើ​ឲ្យ​អ្នក​រីករាយ ។ វា​គឺ​ពិតជាមាន​នូវ​សេចក្តី​អំណរ​ដ៏​យូរ​អង្វែង​ដែល​កើត​មក​ពី​ការរក្សា​បទដ្ឋាន​របស់​អ្នក ។ ដូច្នេះ សូម​បន្ត​ទៅមុខ​ទៀត សូម​រក្សា​បទដ្ឋាន​នៃ​ការរស់នៅ​របស់​អ្នក !

ណាថាន អូ ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន