កុមារជាមួយនឹងរូបបេះដូង
ការធ្វើរូបតុក្កតាកូនក្រមុំ ការរាប់អានមិត្តភក្តិ
ជំរាបសួរ ! ខ្ញុំឈ្មោះ ចាកសុន មកពីប្រទេសអាល្លឺម៉ង់ ហើយនេះជាប្អូនប្រុសខ្ញុំឈ្មោះ ហូសាយ ហើយនេះជាប្អូនស្រីខ្ញុំឈ្មោះ ខូរ៉ា ចេត ។
គំនិតដ៏អស្ចារ្យមួយ
មនុស្សជាច្រើនមកប្រទេសអាល្លឺម៉ង់ នៅពេលពួកគេគ្មានសុវត្ថិភាពតទៅទៀតនៅក្នុងប្រទេសរបស់ខ្លួន ។ ពួកគេត្រូវបានហៅថាជនភៀសខ្លួន ។ ក្មេងៗគ្មានប្រដាប់ប្រដាលេងឡើយ ដូច្នេះខ្ញុំបានឲ្យប្រដាប់ប្រដាលេងមួយចំនួនរបស់ខ្ញុំទៅពួកគេ ។ បន្ទាប់មក ខ្ញុំមានគំនិតដ៏អស្ចារ្យមួយ ។ ខ្ញុំបានសួរម៉ាក់របស់ខ្ញុំប្រសិនបើយើងអាចធ្វើរូបតុក្កតាកូនក្រមុំឲ្យពួកគេ ។
ការដេរប៉ាក់ជាមួយម៉ាក់
ខ្ញុំចូលចិត្តដេរប៉ាក់ជាមួយម៉ាក់ខ្ញុំ ។ ខ្ញុំធាក់ឈ្នាន់ម៉ាស៊ីនដេរ ហើយញាត់សំឡីដាក់ក្នុងរូបតុក្កតាកូនក្រមុំ ។
លិខិតរីករាយ
គ្រួសារខ្ញុំបានប្រមូលសម្លៀកបំពាក់ និងប្រដាប់ប្រដាលេងមួយចំនួនឲ្យដល់ជនភៀសខ្លួននៅទីនេះ ។ យើងបានគូររូបភាពអំពីអ្វីដែលធ្វើឲ្យពួកយើងសប្បាយចិត្ត ហើយឲ្យទៅពួកគេ ។
មិត្តភក្តិថ្មី
យើងបានយកតុក្កតាកូនក្រមុំទៅជំរំជនភៀសខ្លួន ហើយឲ្យតុក្កតានោះទៅក្មេងៗនៅទីនោះ ។ ខ្ញុំចូលចិត្តរាប់អានមិត្តភក្តិថ្មីៗ !
ខ្ញុំជាកូនរបស់ព្រះ
ពួកគេបានច្រៀងចម្រៀងឲ្យពួកយើងស្តាប់ ហើយយើងបានលេងឧបករណ៍តន្ត្រីឲ្យពួកគេ ។ ក្មេងមួយចំនួនដែលកើតទុក្ខ បានញញឹមនៅពេលយើងលេងបទ « ខ្ញុំជាកូនរបស់ព្រះ » ។ ខ្ញុំពិតជាមានអារម្មណ៍ល្អខ្លាំងណាស់ ។
ព្រះយេស៊ូវស្រឡាញ់ពួកយើង
ក្មេងៗដែលពួកយើងបានជួបមានចំណុចជាច្រើនដូចពួកយើង ។ ពួកយើងទាំងអស់គ្នាចូលចិត្តច្រៀង ហើយយកប្រដាប់ប្រដាលេង និងលេងនៅបរិវេណខាងក្រៅ ។ ខ្ញុំដឹងថា ព្រះយេស៊ូវស្រឡាញ់ពួកគេ ហើយទ្រង់ស្រឡាញ់ខ្ញុំ ។
សម្រាប់គំនិតបន្ថែមទៀតអំពីការបម្រើដល់ជនភៀសខ្លួននៅក្នុងតំបន់របស់អ្នក សូមចូលទៅគេហទំព័រ lds.org/go/61775 ។