កុមារដែលឈររឹងប៉ឹង
ដំណើររឿងអំពី ស្តូរី
ជម្រាបសួរមិត្តភក្តិទាំងអស់គ្នា !
ខ្ញុំឈ្មោះ ស្តូរី ។ ខ្ញុំរស់នៅតួកម៉េនីស្ថាន ។ វាជាប្រទេសមួយនៅអាស៊ីកណ្តាល ។ ខ្ញុំចូលចិត្តអាន គូរគំនូរ និង ដេរប៉ាក់ ។ ខ្ញុំចូលចិត្តមើលផ្កាយនាពេលរាត្រីជាមួយប៉ារបស់ខ្ញុំ ។ មានតែគ្រួសារខ្ញុំ និង ខ្ញុំប៉ុណ្ណោះដែលជាសមាជិកសាសនាចក្រក្នុងប្រទេសនេះទាំងមូល !
ការអធិស្ឋានសម្រាប់មីស៊ី
ថ្ងៃមួយបន្ទាប់ពីមានព្យុះមួយដ៏ខ្លាំង មិត្តភក្តិខ្ញុំឈ្មោះ មីស៊ី បានបាត់ឆ្មារបស់នាង ។ យើងបានរកមើលវាសព្វទីកន្លែង ប៉ុន្តែពុំអាចរកវាឃើញឡើយ ។ ខ្ញុំបាននិយាយថា យើងអាចអធិស្ឋាន ។ មិត្តភក្ដិរបស់ខ្ញុំពុំចេះអធិស្ឋានឡើយ ដូច្នេះខ្ញុំបានបង្ហាញពួកគេ ។ យើងទាំងអស់គ្នាបានលុតជង្គង់ចុះ យើងម្នាក់ៗបានអធិស្ឋានរៀងៗខ្លួន ។ បន្ទាប់មក ពួកយើងបានក្រោកឡើង ហើយចាប់ផ្តើមក្រឡេកមើលម្ដងទៀត។ មានក្មេងស្រីម្នាក់បានរត់មក ហើយប្រាប់ថានាងបានឃើញមីស៊ីហើយ ! ខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចចែកចាយផ្នែកមួយនៃដំណឹងល្អជាមួយមិត្តរបស់ខ្ញុំ ។
យើងរៀនពីគ្នាទៅវិញទៅមក
បងស្រីរបស់ខ្ញុំ សារ៉ាយ ហើយនឹងខ្ញុំបានចូលរៀនជាមួយក្មេងៗជាច្រើនមកពីប្រទេសជាច្រើន ។ យើងចូលចិត្តរៀនពីគ្នាទៅវិញទៅមក ហើយមានភាពសប្បាយរីករាយ ។
វត្ថុកែច្នៃដោយដៃ និង ភាពរីករាយ
សារ៉ាយ និង ខ្ញុំបានអញ្ជើញមិត្តភក្តិរបស់យើងមកលេងជាមួយយើង ។ យើងបានលាបថ្នាំ ធ្វើវត្ថុកែច្នៃដោយដៃ និង ញ៉ាំអាហារនៅខាងក្រៅ ។ នៅពេលបុណ្យគ្រីស្ទម៉ាស់ យើងមានការសម្តែងដ៏ធំមួយជាមួយមិត្តភក្តិជិតខាងរបស់យើង ។
ព្រះវិហារនៅឯផ្ទះ
ដោយសារមានតែគ្រួសារយើងជាសមាជិកសាសនាចក្រ នោះយើងមានព្រះវិហារនៅផ្ទះរបស់យើង ។ យើងមានការប្រជុំសាក្រាម៉ង់ ច្រៀងចម្រៀង ពេលវេលាចែកចាយ និង មេរៀនថ្នាក់បឋមសិក្សា ។ ខ្ញុំបានលេងព្យាណូពេលច្រៀងចម្រៀង ។