រឿងចេញពីព្រះគម្ពីរមរមន
អាលម៉ាជ្រមុជទឹកមនុស្សជាច្រើននាក់
ចេញមកពី ម៉ូសាយ ១៦–១៨ ។
អាប៊ីណាដៃគឺជាព្យាការី ។ លោកបានបង្រៀនមនុស្សឲ្យជឿលើព្រះយេស៊ូវ ហើយឈប់ធ្វើទង្វើអាក្រក់ ។ ស្តេចទុច្ចរិតមួយអង្គឈ្មោះណូអេ បានខ្ញាល់នឹងអ័ប៊ីណាដៃ ។ ណូអេមិនចង់ប្រែចិត្តឡើយ ។
បុរសម្នាក់ឈ្មោះអាលម៉ាបានជឿលើអ័ប៊ីណាដៃ ។ លោកបានរត់គេចខ្លួន ហើយលាក់ខ្លួនពីស្តេចដែលខ្ញាល់នោះ ។ លោកមានអារម្មណ៍សោកស្តាយចំពោះទង្វើដែលធ្វើខុស ហើយលោកបានប្រែចិត្ត គឺដូចជាអ្វីដែលអាប៊ីណាដៃបានបង្រៀន ។
មនុស្សជាច្រើនបានមកស្តាប់អាលម៉ាបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ អាលម៉ាបានបង្រៀនថា ប្រសិនបើពួកគេបានប្រែចិត្ត ហើយធ្វើតាមព្រះយេស៊ូវ នោះពួកគេអាចជ្រមុជទឹកបាន ។
ប្រជាជនបានទះដៃដោយក្តីអំណរ ។ ពួកគេបានសន្យាដើម្បីលួងលោមអ្នកដទៃ ។ ពួកគេបានសន្យាថាស្រឡាញ់ព្រះ និងប្រាប់អ្នកដទៃទៀតអំពីទ្រង់ ។ ពួកគេត្រៀមខ្លួនជាស្រេចដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។
អាលម៉ាបានជ្រមុជទឹកប្រជាជនម្នាក់ម្តងៗ ។ ពួកគេមានក្តីរីករាយណាស់ដែលបានធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះយេស៊ូវ ។
នៅពេលយើងជ្រមុជទឹក យើងធ្វើសេចក្តីសន្យាដូចគ្នាដែលប្រជាជនរបស់អាលម៉ាបានធ្វើផងដែរ ។ ហើយយើងក្លាយជាសមាជិកសាសនាចក្ររបស់ព្រះយេស៊ូវផងដែរ !