គំរូរបស់ព្រះអង្គសង្គ្រោះនៃ ការគោរពប្រតិបត្តិ
គំរូរបស់ទ្រង់បានកំណត់ដានសម្រាប់យើងទាំងអស់ដើម្បីធ្វើតាម ។
នៅក្នុងសន្និសីទទូទៅ ខែ មេសា ឆ្នាំ 2014 អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « មេរៀនទាំងអម្បាលម៉ាន ដែលយើងរៀនពីឆាកជីវិតរបស់ព្រះសង្គ្រោះ គ្មានមេរៀនណាមួយដែលច្បាស់ និងមានអំណាចជាងមេរៀននៃការគោរពប្រតិបត្តិឡើយ » ។ គំរូរបស់ព្រះអង្គសង្គ្រោះមិនត្រឹមតែបង្រៀនយើងពី មូលហេតុ ដែលការគោរពប្រតិបត្តិចំពោះព្រះវរបិតាសួគ៌មានសារៈសំខាន់ប៉ុណ្ណោះទេ តែក៏ ពីរបៀប ដែលយើងអាចគោរពប្រតិបត្តិតាមផងដែរ ។ នៅពេលដែលអ្នកពិនិត្យនូវគំរូខាងក្រោមនេះពីការបង្រៀនរបស់ទ្រង់ឡើងវិញ សូមគិតពីរបៀបដែលវាអាចកំណត់ផ្លូវសម្រាប់អ្នកដើម្បីដើរតាមនៅក្នុងជីវិតរបស់អ្នក ។
1. ទោះបីជាព្រះយេស៊ូវគ្មានអំពើរបាបសោះ ក៏ទ្រង់ទទួលយកការជ្រមុជទឹកដើម្បី « ធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិត » ( ម៉ាថាយ 3:13–17; សូមមើលផងដែរ នីហ្វៃទី2 31:4–7; យ៉ូហាន 3:5 ) ។
2. នៅអាយុ 12 ឆ្នាំ យ៉ូសែប និងម៉ារា បានឃើញព្រះយេស៊ូវកំពុងបង្រៀននៅក្នុងព្រះវិហារទ្រង់ « បាននៅក្នុងឱវាទរបស់គាត់ » ហើយត្រឡប់មកផ្ទះវិញជាមួយពួកគេដោយស្ដាប់បង្គាប់ ( សូមមើល លូកា 2:42–51 ) ។
3. ទោះបីជាទ្រង់បានសូមឲ្យពែងនេះកន្លងហួសពីទ្រង់ ទ្រង់បានទទួលយកការរងទុក្ខ នៅក្នុងសួនច្បារគែតសេម៉ានីដែរ ( សូមមើល ម៉ាថាយ 26:36–44; លូកា 22:39–54 ) ។
4. ទ្រង់បានរក្សាថ្ងៃឈប់សម្រាក ហើយបានចូលរួមក្នុងសាលាប្រជុំ ( សូមមើល លូកា 4:16–44 ) ។
5. ព្រះយេស៊ូវទទួលយកការកាត់ទោសរបស់មនុស្ស ដូច្នេះកិច្ចការ និងសិរីល្អរបស់ព្រះវរបិតាអាចសម្រេចបាន ( សូមមើល អេសាយ 53:7; ម៉ាថាយ 26:53; ម៉ូសេ 1:39 ) ។
6. ទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ ដោយអនុញ្ញាតឲ្យមនុស្សទុច្ចរិតឆ្កាងទ្រង់ ( សូមមើល ម៉ាថាយ 27:35; យ៉ូហាន 10:17–18; កាឡាទី 1:3–5 ) ។
7. ទ្រង់គោរពប្រតិបត្តិតាមព្រះវរបិតាទ្រង់ជានិច្ច ព្រះយេស៊ូវ បានយាងទៅពិភពវិញ្ញាណ ហើយបានរៀបចំឲ្យមានកិច្ចការផ្សព្វផ្សាយសាសនានៅទីនោះ ( សូមមើល ពេត្រុសទី 1 3:18–20; 4:6 ) ។
8. ព្រះយេស៊ូវ ត្រូវបានល្បួងដោយ សាតាំង ប៉ុន្តែទ្រង់មិនចាញ់ការល្បួងទេ ( សូមមើល ម៉ាថាយ 4:1–11; គ. និង ស. 20:22 ) ។
9. ទ្រង់បន្តធ្វើតាមព្រះហឫទ័យព្រះវរបិតា ហើយដឹកនាំសាសនាចក្រ ( សូមមើល យ៉ូសែប ស្ម៊ីធ — ប្រវត្តិ 1:16–17; គ. និង ស. 19:2, 24 ) ។