ខ្ញុំដឹងថាព្រះអង្គសង្គ្រោះខ្ញុំស្រឡាញ់ខ្ញុំ
សៀវភៅរបស់ខ្ញុំអំពី ព្រះយេស៊ូវគ្រីស្ទ
មានពេលមួយជាយូរមកហើយ ក្នុងទីកន្លែងដ៏ស្រស់ស្អាតមួយ ក្មេងៗជាច្រើនបានប្រមូលផ្ដុំជុំវិញព្រះយេស៊ូវ ។
ទ្រង់បានប្រទានពរ និងបានបង្រៀនពួកគេនៅពេលដែលពួកគេមានអារម្មណ៍ពីក្ដីស្រឡាញ់នៃទ្រង់ ។ ពួកគេម្នាក់ៗបានឃើញទឹកនេត្រានៅលើព្រះភ័ក្ដ្ររបស់ទ្រង់ ។
សេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះកូនចៅតូចៗរបស់ទ្រង់ ខ្ញុំដឹងថាទ្រង់មានចំពោះខ្ញុំដែរ ។
ខ្ញុំមិនបានពាល់ទ្រង់ ឬអង្គុយនៅលើជង្គង់ទ្រង់ទេ ប៉ុន្តែព្រះគ្រីស្ទគឺពិតសម្រាប់ខ្ញុំ ។
ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់! ខ្ញុំនឹងដើរតាមទ្រង់ដោយស្មោះត្រង់ ។
ខ្ញុំបានឲ្យដួងចិត្តខ្ញុំដល់ទ្រង់ ។ ខ្ញុំដឹងថាព្រះអង្គសង្គ្រោះខ្ញុំស្រឡាញ់ខ្ញុំ ។