២០១៤
ទំព័រ​របស់​យើង
October 2014


ទំព័រ​របស់​យើង

មានថ្ងៃមួយ ពីមុនពេលខ្ញុំ​ធ្វើ​បុណ្យជ្រមុជទឹក​បន្តិច ខ្ញុំ​បាន​នៅ​ផ្ទះ​លោកយាយ​របស់​ខ្ញុំ កាល​គាត់បាន​ចុះទៅជាន់ក្រោមដីទៅយក​អ្វីមួយ ។ គាត់បាន​ជំពប់ជើង​ដួល ហើយ​ក្រោក​មិន​រួច ។ គាត់បានស្រែក​ហៅ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​កំពុង​មើល​ទូរទស្សន៍ ហើយ​មិន​បាន​ឮគាត់ហៅទេ ។ ​ប្រមាណ​ជា 10 នាទី ក្រោយមកខ្ញុំ​បាន​ឮសំឡេង​តិចៗហៅឈ្មោះខ្ញុំ​ថា « ថម ! » ខ្ញុំ​បាន​ទៅរក​មើល​គាត់ ហើយ​បាន​ឃើញ​គាត់ដេកស្តូក​នៅ​នឹង​ឥដ្ឋ ។ ខ្ញុំ​គ្មាន​កម្លាំង​គ្រប់គ្រាន់ដើម្បីជួយ​លើក​គាត់ឡើង​ទេ ដូច្នេះ​ក៏​បាន​រត់ទៅ​ផ្ទះអ្នកជិតខាង ។ គាត់បាន​មក​ជួយ​លើក​លោកយាយ​ខ្ញុំ​ឡើង ។

លោកយាយ​ខ្ញុំបាន​ប្រាប់​ថា « ថម សំឡេងដែល​ចៅ​បាន​ឮនោះ​គឺជា​ព្រះវិញ្ញាណបរិសុទ្ធ ។ យាយ​នៅ​ឆ្ងាយពី​ចៅណាស់ ដើម្បីចៅអាច​ស្តាប់យាយឮ » ។

ខ្ញុំ​ដឹងថា នោះ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធដែល​បាន​ខ្សឹប​ប្រាប់ខ្ញុំ ។ ឥឡូវនេះ​ខ្ញុំ​បាន​ជ្រមុជទឹក ហើយ​ខ្ញុំ​រីករាយដោយ​ទទួល​បាន​អំណោយទានព្រះវិញ្ញាណបរិសុទ្ធ ។

ថម អ័រ អាយុ 8 ឆ្នាំ ប្រទេស​ អាល្លឺម៉ង់

ខ្ញុំ​ចូលចិត្តទៅ​ព្រះវិហារ​ជាមួយ​គ្រួសារ​ខ្ញុំ ហើយ​រៀនអំ​ពី​ព្រះយេស៊ូវគ្រីស្ទ ។ At home I like to read and learn the scripture stories, sing hymns, and play games during family home evening. ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ប្រទានពរ​ដល់​គ្រួសារ​ខ្ញុំ ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ ។ ខ្ញុំ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​ទៅ​ដល់​គ្រូបង្រៀន​បី​នាក់ នៅ​សាលា​របស់​ខ្ញុំ ហើយ​បាន​ឲ្យ​ទៅ​គ្រួសារ​មិត្ត​សម្លាញ់​របស់​ខ្ញុំ មីហ្គែល ។

ម៉ាទីម ភី អាយុ 6 ឆ្នាំ ប្រទេសព័រទុយហ្គាល់