2025
តើ​យើង​ដឹង​អ្វីខ្លះ​អំពី​អ្នកគង្វាល​នៅឯ​បុណ្យ​គ្រីស្ទម៉ាស់​ដំបូងគេ ?
ដើម្បី​កម្លាំង​នៃ​យុវជន ខែធ្នូ ឆ្នាំ២០២៥


សារលិខិត​ប្រចាំខែ​នៃ​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែធ្នូ ឆ្នាំ២០២៥

តើ​យើង​ដឹង​អ្វីខ្លះ​អំពី​អ្នកគង្វាល​នៅឯ​បុណ្យ​គ្រីស្ទម៉ាស់​ដំបូងគេ ?

យុវនារី

ពួក​អ្នកគង្វាល ដោយ ប្រាយអិន ខល

យើង​ដឹង​រឿង​មួយចំនួន​អំពី​ពួក​អ្នកគង្វាល​នៅ​ឯបុណ្យ​គ្រីស្ទម៉ាស់​ដំបូងគេ ។

ពួកលោក​នៅ​ក្បែរស្រុកបេថ្លេហិម ។ ពួក​អ្នក​គង្វាល​ត្រូវ​បាន « នៅ​ស្រុក​នោះ​ឯង » ដែល​ជា​កន្លែង​ដែល​ការប្រសូត​របស់​ព្រះគ្រីស្ទ​បាន​កើតឡើង ( លូកា ២:៨ ) ។ ហើយ​ពួកលោក​អាច​ទៅ​ដល់ស្រុក​បេថ្លេហិម​ដោយ​ថ្មើរជើង​ខណៈពេល​ដែល​ទ្រង់​គង់​នៅ​ទីនោះ ( សូមមើល លូកា ២:១៥–១៦ ) ។

ពួកលោកកំពុង​បំពេញការងាររបស់​ពួកលោក ។ ពួក​អ្នកគង្វាល​ទាំងនេះ​បាន « ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់ » ( លូកា ២:៨ ) ។ ពួកលោកជាអ្នកគង្វាលល្អ និងស្មោះត្រង់ដូចជាព្រះអង្គ សង្គ្រោះ—អ្នក គង្វាល ល្អ ( សូម មើល យ៉ូហាន ១០:១១, ១៤ ) ។

ពួកលោកបានដឹង​ពី​ការព្យាករណ៍​របស់​ព្រះមែស៊ី ។ ពួកលោក​ច្បាស់​ជា​បាន​ដឹង​ពី​អ្វី​ដែល​ទេវតា​កំពុង​មាន​បន្ទូល​នៅពេល​ដែល​ទេវតា​បានប្រកាស​ពី​ការប្រសូត​នៃ « ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់ » ( លូកា ២:១១ ) ជា​ព្រះមែស៊ី​ដែល​បាន​ព្យាករ​ពី​ដើម ។

ពួកលោកមាន​ការខិតខំ​យ៉ាងខ្លាំង ។ នៅពេល​ដែល​ទេវតា​បាន​ប្រាប់​ពួកគេ​អំពី « ព្រះ‌ឱរស … ផ្តេក​នៅ​ក្នុង​ស្នូក » ( លូកា ២:១២ ) ពួកលោកបានទៅ « ជា​ប្រញាប់ » ដើម្បី​ទៅ​មើល​ទ្រង់ ( លូកា ២:១៦ ) ។

ពួកលោកបានចែកចាយ​ដំណឹង​ដែល​ល្អ ។ ពួកលោក « ក៏​រៀប‌រាប់​រឿង » ពី​អ្វី​ដែល​ពួកលោក​បាន​ឮ និង​បានឃើញ​តាម​សារលិខិត​របស់​ទេវតា​អំពី​ការប្រសូត​របស់​ព្រះ​គ្រីស្ទ ( លូកា ២:១៧ ) ។

ពួកលោក​អរគុណ និង​សរសើរ​តម្កើង​ដល់​ព្រះ ។ បន្ទាប់ពី​អ្វីៗ​ទាំងអស់​នេះ ពួកលោក « ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរ‌​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ » ( លូកា ២:២០ ) ។