សារលិខិតប្រចាំខែនៃទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ខែធ្នូ ឆ្នាំ២០២៥
តើយើងដឹងអ្វីខ្លះអំពីអ្នកគង្វាលនៅឯបុណ្យគ្រីស្ទម៉ាស់ដំបូងគេ ?
ពួកអ្នកគង្វាល ដោយ ប្រាយអិន ខល
យើងដឹងរឿងមួយចំនួនអំពីពួកអ្នកគង្វាលនៅឯបុណ្យគ្រីស្ទម៉ាស់ដំបូងគេ ។
ពួកលោកនៅក្បែរស្រុកបេថ្លេហិម ។ ពួកអ្នកគង្វាលត្រូវបាន « នៅស្រុកនោះឯង » ដែលជាកន្លែងដែលការប្រសូតរបស់ព្រះគ្រីស្ទបានកើតឡើង ( លូកា ២:៨ ) ។ ហើយពួកលោកអាចទៅដល់ស្រុកបេថ្លេហិមដោយថ្មើរជើងខណៈពេលដែលទ្រង់គង់នៅទីនោះ ( សូមមើល លូកា ២:១៥–១៦ ) ។
ពួកលោកកំពុងបំពេញការងាររបស់ពួកលោក ។ ពួកអ្នកគង្វាលទាំងនេះបាន « ចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន នៅឯវាល ក្នុងវេលាយប់ » ( លូកា ២:៨ ) ។ ពួកលោកជាអ្នកគង្វាលល្អ និងស្មោះត្រង់ដូចជាព្រះអង្គ សង្គ្រោះ—អ្នក គង្វាល ល្អ ( សូម មើល យ៉ូហាន ១០:១១, ១៤ ) ។
ពួកលោកបានដឹងពីការព្យាករណ៍របស់ព្រះមែស៊ី ។ ពួកលោកច្បាស់ជាបានដឹងពីអ្វីដែលទេវតាកំពុងមានបន្ទូលនៅពេលដែលទេវតាបានប្រកាសពីការប្រសូតនៃ « ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ( លូកា ២:១១ ) ជាព្រះមែស៊ីដែលបានព្យាករពីដើម ។
ពួកលោកមានការខិតខំយ៉ាងខ្លាំង ។ នៅពេលដែលទេវតាបានប្រាប់ពួកគេអំពី « ព្រះឱរស … ផ្តេកនៅក្នុងស្នូក » ( លូកា ២:១២ ) ពួកលោកបានទៅ « ជាប្រញាប់ » ដើម្បីទៅមើលទ្រង់ ( លូកា ២:១៦ ) ។
ពួកលោកបានចែកចាយដំណឹងដែលល្អ ។ ពួកលោក « ក៏រៀបរាប់រឿង » ពីអ្វីដែលពួកលោកបានឮ និងបានឃើញតាមសារលិខិតរបស់ទេវតាអំពីការប្រសូតរបស់ព្រះគ្រីស្ទ ( លូកា ២:១៧ ) ។
ពួកលោកអរគុណ និងសរសើរតម្កើងដល់ព្រះ ។ បន្ទាប់ពីអ្វីៗទាំងអស់នេះ ពួកលោក « ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរតម្កើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ » ( លូកា ២:២០ ) ។
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, December 2025. Cambodian. 19617 258