សារលិខិតប្រចាំខែនៃទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ខែតុលា ឆ្នាំ២០២៥
ហេតុអ្វីបានជាព្រះអម្ចាស់មានសាសនាចក្រ ?
គោលបំណងនៃសាសនាចក្ររបស់ព្រះគ្រីស្ទគឺ « ដើម្បីឲ្យបុគ្គល និងក្រុមគ្រួសារទាំងឡាយជួយដល់ព្រះក្នុងការបំពេញកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ទ្រង់ » ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជួយ « ធ្វើឲ្យបុត្រាបុត្រី [ របស់ព្រះ ] ស័ក្ដិសមនឹងកម្រិតសិរីល្អខ្ពស់បំផុត ដែលជាភាពតម្កើងឡើង ឬជីវិតដ៏នៅអស់កល្បជានិច្ច ។
« ព្រះអង្គសង្គ្រោះ … បានតែងតាំង [ សាសនាចក្រ ] ឲ្យសម្រេចគោលបំណងរបស់ទ្រង់—ដោយផ្សាយដំណឹងល្អរបស់ទ្រង់ ផ្ដល់ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញារបស់ទ្រង់ ហើយធ្វើឲ្យវាអាចទៅរួចសម្រាប់ព្រះចេស្ដារបស់ទ្រង់ ដើម្បីរាប់ជាសុចរិត និងញែកយើងជាបរិសុទ្ធ » ។
សមាជិកនៃសាសនាចក្រទទួលបានព្រះចេស្ដា និងពរជ័យរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈសិទ្ធិអំណាចបព្វជិតភាព និងកូនសោ សេចក្តីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ ការណែនាំពីព្យាការី ព្រះគម្ពីរ និងសហគមន៍នៃពួកបរិសុទ្ធ ។
សាសនាចក្រក៏ត្រូវបានបញ្ជាឲ្យ ៖ « ក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ប្រយោជន៍ឲ្យពន្លឺរបស់ពួកគេអាចបានទៅជាបមាណីយដល់សាសន៍នានា » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:៥ ) ។
សមាជិកសាសនាចក្រខិតខំ « បញ្ចាំងពន្លឺចេញ » ដោយការរស់នៅតាមដំណឹងល្អ ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច និងការមើលថែអ្នកក្រីក្រ និងអ្នកខ្វះខាត ។ កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, October 2025. Cambodian.. 19624 258