2025
ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មាន​សាសនាចក្រ ?
ដើម្បី​កម្លាំង​នៃ​យុវជន ខែតុលា ឆ្នាំ២០២៥


សារលិខិត​ប្រចាំ​ខែ​នៃ​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែតុលា ឆ្នាំ២០២៥

ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មាន​សាសនាចក្រ ?

ក្រុម​យុវនារី

គោលបំណង​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​គឺ « ដើម្បី​ឲ្យ​បុគ្គល និង​ក្រុមគ្រួសារ​ទាំងឡាយ​ជួយ​ដល់​ព្រះ​ក្នុង​ការបំពេញ​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ទ្រង់ » ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជួយ « ធ្វើ​ឲ្យ​បុត្រាបុត្រី [ របស់ព្រះ ] ស័ក្ដិសម​នឹង​កម្រិត​សិរីល្អ​ខ្ពស់​បំផុត ដែល​ជា​ភាពតម្កើងឡើង ឬ​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។

« ព្រះអង្គ​សង្គ្រោះ … បានតែងតាំង [ សាសនាចក្រ ] ឲ្យ​សម្រេច​គោលបំណង​របស់​ទ្រង់—ដោយ​ផ្សាយ​ដំណឹងល្អ​របស់ទ្រង់ ផ្ដល់​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​របស់​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វា​អាច​ទៅ​រួច​សម្រាប់​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​រាប់​ជា​សុចរិត និង​ញែក​យើង​ជា​បរិសុទ្ធ » ។

សមាជិក​នៃ​សាសនាចក្រ​ទទួល​បាន​ព្រះចេស្ដា និង​ពរជ័យ​របស់​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​សិទ្ធិអំណាច​បព្វជិតភាព និង​កូនសោ សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ ការណែនាំ​ពី​ព្យាការី ព្រះគម្ពីរ និង​សហគមន៍​នៃ​ពួកបរិសុទ្ធ ។

សាសនាចក្រ​ក៏​ត្រូវ​បានបញ្ជា​ឲ្យ ៖ « ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ប្រយោជន៍​ឲ្យ​ពន្លឺ​របស់​ពួកគេ​អាច​បាន​ទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៥:៥ ) ។

សមាជិក​សាសនាចក្រ​ខិតខំ « បញ្ចាំង​ពន្លឺ​ចេញ » ដោយ​ការរស់នៅ​តាម​ដំណឹងល្អ ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​យក​ដំណឹងល្អ ការបង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បជានិច្ច និង​ការមើល​ថែ​អ្នក​ក្រីក្រ និង​អ្នក​ខ្វះខាត ។ កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។