សារលិខិតប្រចាំខែនៃទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ខែសីហា ឆ្នាំ២០២៥
តើបែបណាដែល មិនមែន ជាអង្គទ្រង់
៥ សេចក្តីពិតអំពីព្រះវរបិតាសួគ៌របស់យើង
យើងអាចរៀនបានយ៉ាងច្រើនអំពីព្រះជានរណា នៅពេលយើងដឹងថាទ្រង់មិនមែនជាអង្គដែលមិនធ្លាប់ស្គាល់ឡើយ ។
រចនារូបភាពដោយ កាម៉ីឡា ហ្គ្រេ
ពរជ័យដ៏ធំបំផុតមួយនៃការស្ដារឡើងវិញគឺថា ព្រះបានបើកសម្តែងអង្គទ្រង់ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ម្តងទៀត ជាព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។ ប៉ុន្តែជួនកាលយើងមានគំនិត ឬយោបល់អំពីព្រះដែលមិនមែនជាការពិតទាល់តែសោះ ។ នៅពេលដែលការណ៍នេះកើតឡើង នោះយើងអាចរៀនបានយ៉ាងច្រើនអំពីព្រះ ជា នរណា តាមរយៈការដឹងថាទ្រង់ មិនមែនជា អង្គដែលមិនធ្លាប់ស្គាល់ឡើយ ។
ព្រះមិនមែនជា អង្គដែលមិនធ្លាប់ស្គាល់ ដែលគង់នៅលើបល្ល័ង្កដ៏ឆ្ងាយនោះទេ ។
ទ្រង់គឺជាព្រះវរបិតារបស់យើង ដែលអស្ចារ្យជាងសូម្បីតែឪពុកដ៏ល្អបំផុតនៅលើផែនដីដែលបងប្អូនអាចស្រមៃដល់ទៅទៀត ។ ទោះបីជាយើងមិនអាចចងចាំជីវិតមុនផែនដីរបស់យើងជាមួយនឹងទ្រង់ក្តី ក៏ទ្រង់ស្គាល់យើងម្នាក់ៗយ៉ាងល្អឥតខ្ចោះផងដែរ ។ ទ្រង់មានព្រះកាយដ៏ល្អឥតខ្ចោះនៃសាច់ និងឆ្អឹង ហើយយើងស្ថិតនៅក្នុងរូបរាងដូចជាទ្រង់ ។
ប្រសិនបើបងប្អូនតស៊ូស្រមៃថា ព្រះមានលក្ខណៈយ៉ាងណា នោះមានគំរូដ៏ល្អឥតខ្ចោះមួយគឺ ៖ ព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះគ្រីស្ទបានមានបន្ទូល « ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ។ បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ » ( យ៉ូហាន ១៤:៦–៧ ) ។ ម្យ៉ាងវិញទៀត ប្រសិនបើយើងចង់ដឹងថា តើព្រះវរបិតាសួគ៌មានលក្ខណៈដូចម្តេច នោះយើងក៏អាចរៀនអំពីថាតើព្រះយេស៊ូវគ្រីស្ទមានលក្ខណៈដូចម្តេចដែរ ! ទ្រង់ទាំងទ្វេមានគោលបំណងរួបរួមគ្នាយ៉ាងល្អឥតខ្ចោះ ។
ព្រះមិនមែនជា អង្គដែលរវល់ខ្លាំងសម្រាប់បងប្អូននោះទេ ។
តាមពិត ការជួយអ្នកឲ្យមានជីវិតអស់កល្បជានិច្ច គឺជាកិច្ចការរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់ ។ បងប្អូនគឺជាការផ្តោតអារម្មណ៍ទី១ របស់ទ្រង់ ! ទ្រង់មិនត្រូវបានបង្ខាំងដោយពេលវេលា ដូចជាយើងនោះទេ ។ ចូរឈោងទៅរកទ្រង់ដោយការអធិស្ឋាននៅគ្រប់ពេល ។ បន្ទាប់មកស្តាប់ពីរបៀបជាច្រើនដែលទ្រង់ឆ្លើយតប ។
ព្រះមិនមែនជា អង្គដែលបង្ខំឲ្យបងប្អូនធ្វើតាមទ្រង់នោះទេ ។
អ៊ែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀននៅក្នុងគ្រាមួយថា « គោលបំណងរបស់ព្រះវរបិតាសួគ៌របស់យើងក្នុងការធ្វើជាឪពុកម្តាយ គឺពុំគ្រាន់តែឲ្យបុត្រាបុត្រីរបស់ទ្រង់ ធ្វើ អ្វីដែលត្រឹមត្រូវប៉ុណ្ណោះទេ វាគឺជាគោលបំណងរបស់ទ្រង់ដើម្បីឲ្យបុត្រាបុត្រីរបស់ទ្រង់ ជ្រើសរើស ធ្វើអ្វីដែលត្រឹមត្រូវ ហើយនៅទីបំផុតក្លាយដូចជាទ្រង់» ។ ទ្រង់នឹងអញ្ជើញបងប្អូន ប្រឹក្សាជាមួយបងប្អូន និងបង្រៀនបងប្អូននូវសេចក្តីពិត ប៉ុន្តែទ្រង់នឹងមិនដកយកសិទ្ធិជ្រើសរើសរបស់បងប្អូនដោយបង្ខំបងប្អូនឲ្យធ្វើតាមទ្រង់នោះទេ ។
ព្រះមិនមែនជា អង្គដែលព្យាយាមដើម្បីចាប់បងប្អូនធ្វើអ្វីខុស ដើម្បីទ្រង់អាចដាក់ទោសបងប្អូននោះទេ ។
ផ្ទុយទៅវិញ ដូចអែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « ព្រះខិតខំឲ្យមានទំនាក់ទំនងជាមួយបងប្អូនដោយឥតឈប់ឈរ » មានន័យថា ទ្រង់នឹងមិនបោះបង់ចោលការព្យាយាមដើម្បីជួយបងប្អូនឲ្យត្រឡប់ទៅរកទ្រង់វិញឡើយ ។ ទ្រង់ដឹងថា យើងទាំងអស់គ្នានឹងប្រឈមមុខនឹងរឿងលំបាកនៅពេលដែលយើងធ្វើកំហុស ។ ដូច្នេះ ទ្រង់ប្រទាននូវវិធីមួយដល់យើងដើម្បីបានជ្រះស្អាតពីអំពើបាប ហើយស្វែងរកកម្លាំងតាមរយៈដង្វាយធួនរបស់ព្រះរាជបុត្រារបស់ទ្រង់ ។
ព្រះមិនមែនជា អង្គដែលរង់ចាំទាល់តែបងប្អូនក្លាយជា « គ្រប់គ្រាន់ » ឬ « ល្អឥតខ្ចោះ » ទើបទ្រង់ស្រឡាញ់បងប្អូននោះទេ ។
សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនគឺគ្មានទីបំផុត ។ ទ្រង់ស្រឡាញ់បងប្អូននៅពេលឥឡូវនេះ ដែលមិនល្អឥតខ្ចោះដែលជាខ្លួនបងប្អូន ! ប្រធាន ជែហ្វ្រី អ័រ ហូឡិន ជាប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ផ្តល់ការបញ្ជាក់ដ៏មានឥទ្ធិពលមួយអំពីការពិតនេះ ៖ « ព្រះបិតាជាទីស្រឡាញ់មានព្រះបន្ទូលមកកាន់យើងម្នាក់ៗថា ‹ ចូរមកដោយខ្លួនអ្នក › ប៉ុន្តែទ្រង់បន្ថែមថា ‹ ចូរកុំគិតថា មិនផ្លាស់ប្ដូរនោះឡើយ › ។ យើងញញឹម ហើយចងចាំថា ព្រះតាំងព្រះទ័យដើម្បីធ្វើឲ្យយើងប្រែក្លាយជាមនុស្សប្រសើរជាងយើងគិតថាយើងអាចប្រែក្លាយ » ។ ជាមួយនឹងសេចក្តីស្រឡាញ់ និងការលើកទឹកចិត្តដ៏ល្អឥតខ្ចោះ ព្រះវរបិតាសួគ៌កំពុងព្យាយាមជួយបងប្អុនឲ្យក្លាយដូចជាទ្រង់ និងទទួលបានអ្វីៗទាំងអស់ដែលទ្រង់មាន មួយជំហានមួយជំហានម្តង ។
តើព្រះជានរណា
របៀបដ៏ល្អបំផុតដើម្បីស្គាល់ព្រះវរបិតាសួគ៌របស់បងប្អូន គឺរក្សាបទពិសោធន៍ជាមួយនឹងទ្រង់ ។ ដោយរបៀបណា ? ស្វែងយល់អំពីទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ ចេញពីព្រះគម្ពីរ និងពាក្យសម្តីរបស់ព្យាការីដែលនៅរស់ ។ ចូរអធិស្ឋានទៅទ្រង់ ។ កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ចំណាយពេលស្ងប់ស្ងាត់ ពេលវេលាផ្ទាល់ខ្លួនថ្វាយបង្គំទ្រង់នៅព្រះវិហារ នៅក្នុងព្រះវិហារបរិសុទ្ធ និងនៅក្នុងកន្លែងបរិសុទ្ធផ្សេងទៀត ។ សូមចុះ ហើយរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងឡាយជាមួយនឹងទ្រង់ ។ ទ្រង់នឹងជួយបងប្អូនឲ្យដឹងថា ទ្រង់ជានរណា និងរបៀបដែលទ្រង់មានអារម្មណ៍ចំពោះបងប្អូន ។
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, August 2025. Cambodian. 19616 258