2025
តើ​ខ្ញុំ​អាច​ដឹង​ថា ខ្ញុំ​ពិតជា​បាន​ប្រែចិត្ដ និង​ទទួល​បាន​ការអភ័យ​ទោស​ដោយ​របៀបណា ?
ដើម្បី​កម្លាំង​នៃ​យុវជន ខែ​មិថុនា ឆ្នាំ​២០២៥


សារលិខិត​ប្រចាំខែ​ទស្សនាវដ្ដី ដើម្បី​កម្លាំង​នៃ​យុវជន ខែ​មិថុនា ឆ្នាំ​២០២៥

តើ​ខ្ញុំ​អាច​ដឹង​ថា ខ្ញុំ​ពិតជា​បាន​ប្រែចិត្ដ និង​ទទួល​បាន​ការអភ័យ​ទោស​ដោយ​របៀបណា ?

យុវនារី​កំពុង​អធិស្ឋាន

Coming Full Circle [ ការវិល​មករក​សភាព​ដើម​វិញ ] ដោយ ជេនីឌី ផេច

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ « អ្នកណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នកនោះ​ឈ្មោះថា​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិនចាំ​ពី​អំពើ​បាប​ទាំងនោះ​ទៀតទេ ។

« តាម​របៀប​នេះ អ្នករាល់គ្នា​អាច​ដឹង បើសិនជា​មនុស្ស​ណាម្នាក់​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន​មែន​ឬ​អត់—​មើល​ចុះ អ្នក​នោះ​នឹង​សារភាព​អំពី​អំពើបាប​ទាំងឡាយ ហើយ​លះបង់​ចោល​អំពើបាប​ទាំងនោះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤២–៤៣ ) ។

តាមរយៈ​ការប្រែចិត្ដ​ដោយ​ស្មោះ យើង​អាច​ទទួលបាន​ការអភ័យ​ទោស ។ « នៅពេល​អ្នក​ទទួល​អារម្មណ៍​លួងលោម​ពី​ព្រះវិញ្ញាណ នោះ​អ្នក​អាច​ដឹង​ថា ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គ​សង្រ្គោះ​គឺ​កំពុង​ដំណើរការ​នៅក្នុង​ជីវិត​របស់​អ្នក » ។ ហើយ​ប្រសិនបើ​យើង​ភ្លាត់​ធ្វើ​កំហុស​ម្តងទៀត នោះ​យើង​អាច​ប្រែចិត្ដ​ម្តងទៀត ទទួល​បាន​ការលើកលែង​ទោស​ម្ដងទៀត និង​បន្ដ​ព្យាយាម​ទៀត ។

បន្ថែម​ពីលើ​នេះ​ទៀត អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖ « សាតាំង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា អំពើបាប​របស់​យើង​នឹង​មិន​មាន​ការលើកលែង​ទោស​ឲ្យ​ទេ ពីព្រោះ យើង អាច​ចងចាំ​អំពើបាប​ទាំងនោះ ។⁠ សាតាំង​ជា​មេ​កុហក ។ … ព្រះ​ពុំ​បាន​សន្យា​ថា យើង នឹង​មិន​ចងចាំ​អំពើបាប​របស់​យើង​ទៀត​នោះទេ ។ ការចងចាំ​នឹង​ជួយ​ឲ្យ​យើង​ចៀសវាង​ការសាង​កំហុស​ដដែលៗ​ម្ដងហើយ​ម្ដងទៀត ។⁠ ប៉ុន្តែ បើ​យើង​នៅតែ​ពិត និង​ស្មោះត្រង់ នោះ​ការចងចាំ​ពី​អំពើបាប​របស់​យើង​នឹង​ត្រូវ​សាប​រលាប​ទៅតាម​ពេលវេលា » ។