សារលិខិតប្រចាំខែទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន ខែមិថុនា ឆ្នាំ២០២៥
តើខ្ញុំអាចដឹងថា ខ្ញុំពិតជាបានប្រែចិត្ដ និងទទួលបានការអភ័យទោសដោយរបៀបណា ?
Coming Full Circle [ ការវិលមករកសភាពដើមវិញ ] ដោយ ជេនីឌី ផេច
ព្រះអម្ចាស់បានមានបន្ទូលថា ៖ « អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ ។
« តាមរបៀបនេះ អ្នករាល់គ្នាអាចដឹង បើសិនជាមនុស្សណាម្នាក់ប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួនមែនឬអត់—មើលចុះ អ្នកនោះនឹងសារភាពអំពីអំពើបាបទាំងឡាយ ហើយលះបង់ចោលអំពើបាបទាំងនោះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២–៤៣ ) ។
តាមរយៈការប្រែចិត្ដដោយស្មោះ យើងអាចទទួលបានការអភ័យទោស ។ « នៅពេលអ្នកទទួលអារម្មណ៍លួងលោមពីព្រះវិញ្ញាណ នោះអ្នកអាចដឹងថា ព្រះចេស្តាដ៏ធួនរបស់ព្រះអង្គសង្រ្គោះគឺកំពុងដំណើរការនៅក្នុងជីវិតរបស់អ្នក » ។ ហើយប្រសិនបើយើងភ្លាត់ធ្វើកំហុសម្តងទៀត នោះយើងអាចប្រែចិត្ដម្តងទៀត ទទួលបានការលើកលែងទោសម្ដងទៀត និងបន្ដព្យាយាមទៀត ។
បន្ថែមពីលើនេះទៀត អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖ « សាតាំងនឹងព្យាយាមធ្វើឲ្យយើងជឿថា អំពើបាបរបស់យើងនឹងមិនមានការលើកលែងទោសឲ្យទេ ពីព្រោះ យើង អាចចងចាំអំពើបាបទាំងនោះ ។ សាតាំងជាមេកុហក ។ … ព្រះពុំបានសន្យាថា យើង នឹងមិនចងចាំអំពើបាបរបស់យើងទៀតនោះទេ ។ ការចងចាំនឹងជួយឲ្យយើងចៀសវាងការសាងកំហុសដដែលៗម្ដងហើយម្ដងទៀត ។ ប៉ុន្តែ បើយើងនៅតែពិត និងស្មោះត្រង់ នោះការចងចាំពីអំពើបាបរបស់យើងនឹងត្រូវសាបរលាបទៅតាមពេលវេលា » ។
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, June 2025 ។ Cambodian. 19629 258