2025
ពួកបរិសុទ្ធ​ទៅ​ភាគ​ខាង​លិច
ប្រិយមិត្ត ខែធ្នូ ឆ្នាំ២០២៥


« ពួកបរិសុទ្ធ​ទៅ​ភាគ​ខាង​លិច » ប្រិយមិត្ត ខែធ្នូ ឆ្នាំ២០២៥ ទំព័រ ២៦–២៨ ។

សារលិខិត​ប្រចាំខែ​នៃ​ទស្សនាវដ្តី ប្រិយមិត្ត ខែធ្នូ ឆ្នាំ២០២៥

ពួកបរិសុទ្ធ​ទៅ​ភាគ​ខាង​លិច

ព្រិកហាំ យ៉ង់ សំឡឹងមើលអ្នក​ធ្វើការ​នៅលើ​ព្រះវិហារ​បរិសុទ្ធ ណៅវូ​ដែល​មិនទាន់​សង់រួច

បន្ទាប់ពី​យ៉ូសែប ស្ម៊ីធ បានស្លាប់ ព្រិកហាំ យ៉ង់ និង​ពួកសាវក​ផ្សេងទៀត​បាន​ដឹកនាំ​សាសនាចក្រ ។ ព្រិកហាំ យ៉ង់ បានដឹង​ថា​ពួកបរិសុទ្ធ​ត្រូវ​ចាកចេញ​ពី​ណៅវូ ដោយសារ​វា​មិន​មាន​សុវត្ថិភាព ។ ប៉ុន្តែ​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ជាមុនសិន ។

ព្រិកហាំ យ៉ង់ ស្វាគមន៍​មនុស្សម្នា​មកកាន់​ព្រះវិហារ​បរិសុទ្ធ

នៅពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​បាន​ធ្វើ​ហើយ​រួចរាល់ ពួកបរិសុទ្ធ​រាប់​ពាន់​នាក់​បានធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ ហើយ​បានផ្សារភ្ជាប់​ជា​គ្រួសារ ។

ពួកបរិសុទ្ធ​ដើរ​ឆ្លងកាត់​ព្យុះ​ព្រិល

ឥឡូវនេះ​វា​ដល់​ពេល​ចាប់ផ្តើម​ដំណើរ​របស់​ពួកគេ​ទៅ​ភាគ​ខាងលិច​ហើយ ។ អាកាសធាតុ​មាន​ភាពត្រជាក់ ហើយ​មនុស្សម្នា​មាន​ជំងឺ និង​ស្រេក​ឃ្លាន ។

ក្រុមគ្រួសារ​ទាំងឡាយ​ជួយ​ផ្ដល់​អាហារ និង​ភួយ​ដល់​អ្នក​ផ្សេង​ទៀត​ក្នុង​ពេល​ត្រជាក់

ព្រិកហាំ យ៉ង់​បាន​អធិស្ឋាន​ទូល​សុំ​ជំនួយ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ពួកគេ​គួរតែ​ជួយ​គ្នា​ទៅវិញ​ទៅមក ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​ និង​ជួយ​ដល់ពួកគេ ។

គ្រួសារ​មួយ​កំពុង​លុតជង្គង់​នៅក្បែរ​ផ្នូរ​មួយ

ការធ្វើ​ដំណើរ​នៅតែ​លំបាក​ខ្លាំងណាស់ ។ មនុស្ស​មួយ​ចំនួន​បាន​ស្លាប់ ។ ប៉ុន្តែ​ដោយសារ​តែ​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ពួកបរិសុទ្ធ​បាន​ដឹងថា​ពួកគេ​នឹង​ជួប​សមាជិក​គ្រួសារ​របស់​ពួកគេ​ម្តងទៀត ។

ព្រិកហាំ យ៉ង់ នៅក្នុង​រទេះ​មើល​ទៅ​ជ្រលង​ភ្នំ​សលត៍ លេក

ពួកបរិសុទ្ធ​ដំបូងគេ​បាន​មកដល់​ជ្រលងភ្នំ សលត៍ លេក ក្នុង​ឆ្នាំ១៨៤៧ ។ នៅ​ទីនេះ ពួកគេ​អាច​ថ្វាយបង្គំ​ព្រះអម្ចាស់ ហើយ​ធ្វើ​កិច្ចការ​របស់ទ្រង់​ដោយភាព​សុខសាន្ដ ។

រូបភាព​ព្រះវិហារ​បរិសុទ្ធ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មាន​រូប​ផែនដី​នៅ​ពីក្រោយ

កន្លងមក​ច្រើន​ឆ្នាំ ពួកបរិសុទ្ធ​កាន់តែ​ច្រើន​បាន​មក​ដល់ និង​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ច្រើន ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ធ្វើ​ដំណើរ​ទៅ​ទូទាំង​ពិភពលោក ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ​បាន​បន្ត​រីកចម្រើន ដោយ​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​នៅ​គ្រប់​ទីកន្លែង ។

ទំព័រ​ផាត់​ពណ៌

ទ្រង់​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក

ទំព័រ​ផាត់ពណ៌​ជា​ ភី.ឌី.អែហ្វ. អំពី​ព្រះ​ឱរសព្រះ​យេស៊ូវ​នៅក្នុង​ស្នូក និង​សត្វចៀម

រចនា​រូបភាព​ដោយ ខូរី អេចប៊ឺត

តើ​អ្នក​ធ្វើ​អ្វីខ្លះ​នៅក្នុង​ពេល​បុណ្យ​គ្រីស្ទម៉ាស់​ដើម្បី​ចង់ចាំ​ព្រះ​យេស៊ូវគ្រីស្ទ ?