2025
ចេន ម៉ានីង ធ្វើ​ដំណើរ​ទៅកាន់​ណៅវូ
ខែតុលា ឆ្នាំ២០២៥


« ចេន ម៉ានីង ធ្វើ​ដំណើរ​ទៅ​កាន់​ណៅវូ » ប្រិយមិត្ត ខែតុលា ឆ្នាំ២០២៥ ទំព័រ ២៦–២៨ ។

សារលិខិត​ប្រចាំខែ​នៃ​ទស្សនាវដ្តី ប្រិយមិត្ត ខែតុលា ឆ្នាំ២០២៥

ចេន ម៉ានីង ធ្វើ​ដំណើរ​ទៅកាន់​ណៅវូ

បុរស​ម្នាក់​កំពុង​ជ្រមុជទឹក​ឲ្យ​ចេន ម៉ានីង នៅ​ខាងក្រៅ

នៅ​ទីកន្លែង​ដែល ចេន ម៉ានីង បានរស់នៅ នោះ​មាន​មនុស្ស​មួយចំនួន​បានមើលងាយ​នាង​ខ្លាំង​ណាស់ ដោយសារតែ​សម្បុរ​របស់​នាង ។ ថ្ងៃមួយ នាង​បាន​ឮ​អ្នកផ្សព្វផ្សាយ​សាសនា​មា្នក់​កំពុង​បង្រៀន ។ មិន​យូរ​ប៉ុន្មាន នាង​បានទទួល​បុណ្យជ្រមុជ​ទឹក ។

ចេន និង​គ្រួសារ​របស់នាង​ឈរនៅ​លើ​ច្រាំង​ក្បែរ​ទូក​មួយ

គ្រួសារ​របស់ ចេន ក៏​បានទទួល​បុណ្យ​ជ្រមុជទឹក​ដែរ ។ ពួកគេ​ទាំងអស់​គ្នា​ចង់​នៅ​ជាមួយ​ពួកបរិសុទ្ធ​នៅ​ណៅវូ ។ ដូច្នេះ ពួកគេ​បានចាប់ផ្ដើម​ការធ្វើ​ដំណើរ​របស់​ពួកគេ។

ចេន និង​គ្រួសារ​របស់​នាង​កាន់​កាបូប សម្លឹង​មើល​ទូក​ដែល​ចាកចេញ​ទៅ

នៅក្នុង​ការធ្វើ​ដំណើរ​នេះ គ្រួសារ​របស់ ចេន ចង់ធ្វើ​ដំណើរ​តាម​ទូក និង​បន្ត​ដោយ​ថ្មើរជើង ប៉ុន្តែ​ពួកគេ​មិន​មាន​លុយ​គ្រប់គ្រាន់​ទេ ។ ដូច្នេះ ពួកគេ​ត្រូវធ្វើ​ដំណើរ​ដោយថ្មើរជើង​ចម្ងាយ ៨០០ ម៉ាយស៍ ( ១,៣០០ គីឡូម៉ែត្រ ) ។

ចេន និង គ្រួសារ​របស់នាង​ដើរ​ដោយ​ពាក់ស្បែកជើង​ចាស់​ដាច់​រហែក និង​ស្លៀកសម្លៀក​បំពាក់​ប្រឡាក់​សុទ្ធ​តែ​ភក់

ពួកគេ​ត្រូវ​ឆ្លងកាត់​ទឹកជ្រៅ ហើយ​ដេក​នៅ​ខាងក្រៅ​ក្រោម​អាកាសធាតុ​ត្រជាក់ ។ ប៉ុន្តែ​ពួកគេ​ប្តេជ្ញាចិត្ត​ទៅ​ឲ្យ​ដល់​ណៅវូ ។ ពួកគេ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដោយ​ការច្រៀង​បណ្ដើរ ដើរ​បណ្ដើរ ។

ចេន រុំ​របួសជើង​ឲ្យ​បុរស​ម្នាក់

គ្រួសារ​របស់ ចេន បានដើរ​រហូត​ដល់​ស្បែកជើង​របស់​ពួកគេ​រហែក​អស់ ហើយ​ជើង​របស់​ពួកគេ​ក៏​ឈឺ ។ ប៉ុន្តែ នៅពេល​ពួកគេ​បានអធិស្ឋាន​ទូលសុំ​ជំនួយ​ពី​ព្រះ ទ្រង់​បានព្យាបាល​ជើង​របស់​ពួកគេ​ឲ្យ​បានជា​សះស្បើយ ។

មនុស្ស​មួយ​ក្រុម​កំពុង​ឈរមើល​ទៅ ចេន ដែល​នៅជា​មួយស្រ្តី​ម្នាក់​បីកូន​ដែល​ឈឺ

ពួកគេ​បានជួយ​មនុស្ស​ដែល​ពួកគេ​បានជួប​នៅ​តាម​ផ្លូវ ។ ពួកគេ​ថែមទាំង​បានជួយ​កុមារ​ដែលឈឺ ដោយសារតែ​សេចក្តីជំនឿ​របស់​ពួកគេ​ផងដែរ ។

ចេន កំពុងឱប អិមម៉ា ស្ម៊ីធ ហើយ យ៉ូសែប ស្ម៊ីធ ឈរមើល​ទាំង​ញញឹម

នៅទីបំផុត ចេន និង​គ្រួសារ​របស់​នាង​បាន​ទៅ​ដល់​ណៅវូ ! នៅពេល យ៉ូសែប ស្ម៊ីធ បានឮ​ពីអ្វីៗ​ដែល​ពួកគេ​បានឆ្លងកាត់ លោក​បាន​ប្រាប់​ទៅ​ចេនថា « សូម​ព្រះ​ប្រទានពរ​ដល់ប្អូន ។ ប្អូន​នៅក្នុង​ចំណោម​ពួកយើង​ជាមិត្តភក្តិ​ហើយ​ឥឡូវនេះ » ។

ទំព័រ​ផាត់ពណ៌

ព្រះយេស៊ូវ​ចង់​ឲ្យ​ខ្ញុំ​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា

ទំព័រ​ផាត់ពណ៌​ជា PDF អំពី​កុមារ​ពីរនាក់​កំពុង​អង្គុយ​ជាមួយ​គ្នា​នៅលើ​កៅអី​មួយ

រចនា​រូបភាព​ដោយ ខូរី អេកប៊ឺត

តើ​អ្នក​បង្ហាញ​សេចក្តីស្រឡាញ់​ទៅកាន់​អ្នក​ដទៃ​ដោយ​របៀប​ណា ?