« ការនិមិត្ដដំបូង » ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៥ ទំព័រ ២៦–២៨
ដំណើររឿងក្នុងព្រះគម្ពីរ
ការនិមិត្តដំបូង
ប្អូនអាចអានដំណើរឿងនេះនៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០ ។
កាលដែល យ៉ូសែប ស្ម៊ីធ នៅវ័យក្មេង នោះមានព្រះវិហារជាច្រើនបានបង្រៀននូវកិច្ចការផ្សេងៗពីគ្នាអំពីព្រះយេស៊ូវគ្រីស្ទ ។ យ៉ូសែបពុំដឹងថា លោកគួរចូលរួមព្រះវិហារមួយណាទេ ។
នៅថ្ងៃមួយ លោកបានអាន យ៉ាកុប ១:៥ នៅក្នុងព្រះគម្ពីរប៊ីប ។ ខគម្ពីរនោះបាននិយាយថា ប្រសិនបើយើងខ្វះប្រាជ្ញា យើងអាចទូលសុំដល់ព្រះបាន ។ យ៉ូសែបសម្រេចចិត្ដដើម្បីធ្វើដូច្នោះ ។
នៅថ្ងៃដ៏ស្រស់ស្អាតមួយក្នុងនិទាឃរដូវ យ៉ូសែបបានដើរចូលទៅក្នុងព្រៃដើម្បីអធិស្ឋានទៅដល់ព្រះវរបិតាសួគ៌ ។
យ៉ូសែបបានលុតជង្គង់ចុះ ហើយបានចាប់ផ្ដើមអធិស្ឋាន ។ ប៉ុន្ដែក្រោយមក លោកបានទទួលនូវអារម្មណ៍ខ្មៅងងឹតជុំវិញខ្លួនលោក ។ យ៉ូសែបបានភ័យខ្លាច ។ លោកបានទូលសូមជំនួយពីព្រះ ។
ភ្លាមនោះ យ៉ូសែបបានឃើញពន្លឺមួយភ្លឺចែងចាំងចុះមកពីស្ថានសួគ៌ ។ លោកបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគង់នៅលើអាកាស ។ ព្រះវរបិតាសួគ៌ បានហៅឈ្មោះរបស់យ៉ូសែប ។ បន្ទាប់មក ទ្រង់បានចង្អុលទៅកាន់ព្រះយេស៊ូវគ្រីស្ទ ហើយបានមានបន្ទូលថា ៖ « នេះគឺជាបុត្រសំណព្វរបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! »
ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែបថា លោកមិនគួរចូលរួមក្នុងព្រះវិហារណាមួយសោះឡើយ ។
យ៉ូសែបនឹងជួយស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អនៅលើផែនដីនេះ ។
យ៉ូសែបមិនមានអារម្មណ៍ច្របូកច្របល់ទៀតឡើយ ។ លោកបានពោរពេញដោយអំណរ ! លោកបានដឹងថា ព្រះស្រឡាញ់លោក ។ មនុស្សមួយចំនួនមិនជឿថាលោកបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្ដែលោកបានដឹងថាវាគឺជាការពិត ។