២០២២
ព្រះគម្ពីរ​ពិសេស
ខែ វិច្ឆិកា ឆ្នាំ ២០២២


ព្រះគម្ពីរ​ ពិសេស

Border art from the Book of Mormon Stories surrounds  Bernice (about age 5) who is holding the book. Her head pops out of the cover. Her parents are in the background.

ប៊ែរនីស​បាន​និយាយ​ថា « ប៉ា ដល់​វេន​ប៉ា​អាន​ហើយ » ។ នាង​បាន​បើក​ព្រះគម្ពីរ ។ ម៉ាក់ និង​ប៉ា​អង្គុយ​នៅ​ជិត​នាង​នៅលើ​សាឡុង ។

ប៉ាៗ​បាន​អាន​ខគម្ពីរ​ដំបូង ។ ប៊ែរនីស បាន​និយាយ​ថា « ខ្ញុំ​ដឹង​ថា​ទ្រង់​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ ។

ខ្ញុំ​ដឹង​ថា​ទ្រង់​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ » ។

ប៉ាៗ បាន​និយាយ​ថា « ទោះជា​យ៉ាងណា​ក្តី ប៉ា​មិន​ដឹង​ពី​អត្ថន័យ​ទាំង​អស់​នោះ​ទេ » ។*

ទោះជា​យ៉ាងណា​ក្តី គឺជា​ពាក្យ​ដ៏​លំបាក ។ ប៊ែរនីស មិន​អាច​អាន​នៅឡើយ​ទេ ហើយ​នាង​មិន​យល់​ពី​អត្ថន័យ​ពាក្យ​ទាំងអស់​ទេ ។ ប៉ុន្តែ​នាង​ចូលចិត្ត​ថាតាម​ពាក្យ​នោះ​នៅពេល​គ្រួសារ​របស់​នាង​អាន​ព្រះគម្ពីរ​ជាមួយ​គ្នា ។

នៅ​ថ្ងៃ​ស្អែក​នៅពេល​អាន​ព្រះ​គម្ពីរ ប៉ាមានអ្វីដែលគួរឲ្យ​ភ្ញាក់ផ្អើលមួយ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ប៉ា​មាន​អ្វីមួយ​ពិសេស​ឲ្យ​កូន » ។ គាត់​បាន​ឲ្យ​ព្រះគម្ពីរ​មួយ​ក្បាល​ទៅ​ប៊ែរនីស ។ ព្រះគម្ពីរ​នោះ​មាន​រូបភាព​មនុស្ស និង​ទូក​នៅ​ខាង​មុខ ។

« តើ​ព្រះគម្ពីរ​នេះ​សម្រាប់​កូន​មែន​ទេ ? » ប៊ែរនីស បាន​សួរ ។ នាង​ឱប​ព្រះគម្ពីរ​ធំ​នេះ​នៅក្នុង​ដៃ​នាង ។

ប៉ាបាន​តបថា « សម្រាប់​កូន » ។ « មើល​ខាង​ក្នុង​មើល » ។

ប៊ែរនីស​បាន​បើក​ព្រះគម្ពីរ​នេះ ។ ភ្នែក​របស់​នាង​បាន​បើក​ធំៗ ។ មាន​រូបភាព​ដែល​មាន​ពណ៌​ជាច្រើន​នៅក្នុង​នោះ ។

« តើ​ព្រះគម្ពីរ​នេះ​ឈ្មោះ​អ្វី​ទៅ ? » ប៊ែរនីស បាន​សួរ ។

ប៉ាៗ​បាន​ចង្អុល​ទៅ​ពាក្យ​នៅ​ខាងលើ​នោះ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ដំណើររឿង​ព្រះគម្ពីរ​មរមន » ។

ប៊ែរនីស​បាន​អាន​ពាក្យ​នៅ​លើ​ក្រប​នោះ ។ នាង​បាន​និយាយ​ថា « ដំណើររឿង​ព្រះគម្ពីរ​មរមន » ។

ម៉ាក់​បាន​មាន​ប្រសាសន៍​ថា « ព្រះគម្ពីរ​នេះ​មាន​ដំណើររឿង​ដូចគ្នា​នឹង​អ្វី​ដែល​យើង​អាន​នៅ​ក្នុង​ព្រះគម្ពីរ » ។

ប៊ែរនីស​បាន​ចង្អុល​ទៅ​រូបភាព​នេះ ។ នាង​បាន​សួរ​ថា « តើ​នោះ​ជា​នរណា ? 

« អឺ ។ តើ​កូន​ឃើញ​ធ្នូ និង​ផ្លែព្រួញ​ទេ ? » ម៉ាក់​បាន​សួរ ។

ប៊ែរនីស បាន​ងក់​ក្បាល ។

« តើ​កូន​នៅ​ចាំ​ការអាន​អំពី​នរណា​ម្នាក់​ដែល​មាន​ធ្នូ​បាក់​ដែរ​ឬ​ទេ ? ប៉ាៗ​បាន​សួរ ។

« នីហ្វៃ ? » ប៊ែរនីស​បាន​ឆ្លើយ

ប៉ាៗ​បាន​មាន​ប្រសាសន៍​ថា « បាទ គឺ​នីហ្វៃ » ។

ប៊ែរនី បាន​ញញឹម ។ « អរគុណ​ប៉ាៗ ។ អរគុណ​ម៉ាក់ ។ កូន​ចូលចិត្ត​ព្រះគម្ពីរ​នេះ​ណាស់ » ។

រាល់យប់ ប៊ែរនី អាន​ព្រះគម្ពីរ​របស់​នាង​ជាមួយ​ម៉ាក់ និង​ប៉ា ។ នាង​បាន​ចង្អុល​ទៅ​រូបភាព​នេះ ។ នាង​រៀន​និយាយ​ពាក្យ​ពិបាកៗ ។ ហើយ​នាង​រៀន​អាន​ពាក្យ​ស្រួលៗ​ដោយ​ខ្លួន​នាង !

ការអាន​ព្រះគម្ពីរ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​សប្បាយ​រីករាយ ។ នាង​សប្បាយចិត្ត​ដែល​នាង​អាច​អាន​ព្រះគម្ពីរ​ជាមួយ​ម៉ាក់ និង​ប៉ា !

រចនា​រូបភាព​ដោយ អ័ដាម រីខ័ដ