ការស្វែងយល់ការរចនាដ៏ទេវភាពនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំ ៖ សាន់ដ្រា ស៊ីងហ្គើរ
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
ប្រធាន ដាល្លិន អេក អូក បានមានប្រសាសន៍ថា « វាជាការសំខាន់ណាស់ដែលពួកបរិសុទ្ធថ្ងៃចុងក្រោយនឹងមិនបាត់បង់ការយល់ដឹងរបស់ខ្លួនអំពីគោលបំណងនៃអាពាហ៍ពិពាហ៍ និងតម្លៃនៃកូនចៅ ។ នោះគឺជាអនាគតដែលយើងខិតខំព្យាយាមរក្សា » ។
មានពេលមួយ យើងបានផ្លាស់ទៅរស់នៅឆ្ងាយពីក្រុមគ្រួសាររបស់យើង ហើយយើងបានរស់នៅក្នុងប្រទេសមួយផ្សេងទៀត ។ ដូច្នេះហើយ គ្រួសារក៏មានអត្ថន័យកាន់តែសំខាន់ ។ យើងពឹងគ្នាទៅវិញទៅមក ប៉ុន្តែយើងបានដឹងថា យើងក៏មានគ្រួសារដ៏ធំជាងនេះដែរ ។ មិនថាយើងរស់នៅកន្លែងណាក៏ដោយ ក៏យើងតែងតែមានវួដ ឬសាខា ឬស្តេក ឬមណ្ឌលដែលសមាជិកមានគំនិតនិងសេចក្តីជំនឿដូចគ្នាផងដែរ ។ សមាជិកនៃសាសនាចក្រនេះមាននៅទូទាំងពិភលោក ។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មនុស្ស ៩០០,០០០ នាក់ដែលបានចូលរួមក្នុងសាសនាចក្រនេះ ពួកគេអាចមានអារម្មណ៍ថា « តើខ្ញុំអាចមានគ្រួសារបែបនេះដែលយើងអាចនិយាយគ្នាអំពីការណ៍នេះនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានដោយរបៀបណា ? » ប៉ុន្តែខ្ញុំនៅទីនេះ ប្រាប់បងប្អូនស្រីទាំងអស់នៅទូទាំងពិភពលោកថា គឺដោយសារតែព្រះយេស៊ូវគ្រីស្ទ ។ ដោយសារតែទ្រង់ នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ—យើងចុះសេចក្ដីសញ្ញាទាំងឡាយ—ដែលធ្វើឲ្យយើងទាំងអស់គ្នាមានឱកាសដើម្បីមានគ្រួសារមួយ ។ គ្រួសារមួយបែបដែលបងប្អូនស្រមៃចង់បាន ។ គ្រួសារបែបដែលធ្វើការជាមួយគ្នា ជួយគ្នាទៅវិញទៅមក និងស្រឡាញ់គ្នាទៅវិញទៅមក ។ ខ្ញុំសូមធ្វើទីបន្ទាល់ថា ការណ៍នេះអាចធ្វើបាន ថាយើងអាចមានអំណរ ជាអំណរក្រុមគ្រួសារ ។ ខ្ញុំដឹងថារឿងនេះពិត ហើយខ្ញុំដឹងថាវាពិតសម្រាប់បងប្អូនផងដែរ ។