បណ្ណាល័យ
ស្វែងរក​កម្លាំង និង​ភាពធូរស្បើយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ៖ ហាណា មីលលឺ


3:25

ស្វែងរក​កម្លាំង និង​ភាពធូរស្បើយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ៖ ហាណា មីលលឺ

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០២៦

ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​បងស្រី​ខ្ញុំ​ឲ្យ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ជួប​ឪពុក​ខ្ញុំ​ជា​លើក​ចុងក្រោយ​មុន​ពេលគាត់​ស្លាប់ ។ ក្រុមគ្រួសារ​របស់​យើង​បាន​តមអាហារ​នៅ​ថ្ងៃនោះ សុំ​អព្ភូតហេតុ​កើតឡើង ហើយ​យើង​បាន​និយាយ​ពាក្យថា លា​ទៅ​កាន់​ឪពុក​របស់​យើង កាល​ដែល​គាត់​បាន ចែកឋាន​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​ពួកយើង​បញ្ចប់​ការតមអាហារ​ភ្លាមៗ ។ ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ​ ខ្ញុំ​បាន​ដឹង​ថា អព្ភូតហេតុ​គឺ​គាត់​បាន​ធូរស្បើយ​ពី​ជំងឺ និង​បញ្ហា​ប្រឈម​ទាំងឡាយ​នៅក្នុង​ជីវិតរមែងស្លាប់​របស់​គាត់ ។ ហើយ​ខ្ញុំ​គិត​អំពី​ការឈឺចាប់​ដែល​នាំ​មក​ដល់​គ្រួសារ​យើង ។ ប៉ុន្តែ​ព្រះអម្ចាស់​បានប្រទាន​ភាពធូរស្បើយ​ដល់​យើង​យ៉ាង​ឆាប់រហ័ស ។ ភាគច្រើន​ជា​ញឹកញាប់​ក្នុង​រូបភាព​ជា​មិត្តភក្តិ​ជិតស្និទ្ធ និង​ក្រុមគ្រួសារ ដែល​បាន​ផ្តល់​ការលួងលោម និង​ការរាប់អាន​យ៉ាងច្រើន​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នោះ​សម្រាប់​យើង ។

ហើយ​នៅពេល​ខ្ញុំ​គិត​អំពី​បទពិសោធន៍​នេះ ខ្ញុំ​បាន​រៀន​ថា—ខ្ញុំ​សិក្សា​បទគម្ពីរ​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ពាក្យសម្ដី​នៃ​មរមន នៅ​ខទី ១៧ និង ១៨ ដែល​និយាយ​ពី​ស្តេច​បេនយ៉ាមីន ដែល​មាន​ភារកិច្ច​ដ៏​លំបាក​ក្នុង​ការបង្កើត​សេចក្តីសុខសាន្ត​នៅក្នុង​សង្គម ។ ហើយ​ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ខ​នោះ​និយាយ ។ ខ​នោះ និយាយ​ថា « ស្ដេច​បេនយ៉ាមីន ជា​មនុស្ស​បរិសុទ្ធ​ម្នាក់ ហើយ​ទ្រង់​បាន​សោយរាជ្យ​លើ​រាស្ត្រ​របស់​ទ្រង់​ដោយ​សេចក្ដីសុចរិត ហើយ​មាន​មនុស្ស​បរិសុទ្ធ​ជា​ច្រើន​នៅ​លើ​ដែនដី » ។ ហើយ​ក្រោយមក​បាន​និយាយ​ថា « ដោយ​ជំនួយ​ពី​ពួក​អ្នក​ទាំង​នេះ នោះ​ស្ដេច​បេនយ៉ាមីន ដោយ​បាន​ធ្វើការ​ដ៏​អស់​ពី​សមត្ថភាព​នៃ​កាយ​របស់​ទ្រង់ និង​អស់​ពី​សមត្ថភាព​នៃ​ព្រលឹង​របស់​ទ្រង់ ព្រម​ទាំង​ពួក​ព្យាការី​ទាំងឡាយ​ផង បាន​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​នៅ​លើ​ដែនដី​ម្ដង​ទៀត » ។

ហើយ​ខ្ញុំ​គិត​អំពី​ឃ្លា​នេះ « ដោយ​ជំនួយ​ពី​ពួក​អ្នក​ទាំងនេះ » និង​របៀប​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​នឹង​បញ្ហា​ប្រឈម​ទាំងនេះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​អាច​ធ្វើ​វា​ដោយ​គ្មាន​ជំនួយ​ពី​បុរស និង​ស្ត្រី​ដ៏​វិសុទ្ធ​ទាំងនេះ​បាន​ឡើយ​ដែល​អង្គុយ​ក្បែរ​ខ្ញុំ ទួញយំ​ជាមួយ​ខ្ញុំ កម្សាន្តចិត្ត​ខ្ញុំ នៅពេល​ដែល​យើង​ឈរ​ជា​សាក្សី​របស់​ព្រះ ។ ពេលខ្លះ​ការអធិស្ឋាន​របស់​យើង​ហាក់​ដូចជា​ស្ងាត់ ។ មាន​អារម្មណ៍​ថា​ការអធិស្ឋាន​របស់​យើង​មិន​បាន​ឆ្លើយតប​ហើយ​ប្រហែល​ជា​ព្រះអម្ចាស់​មិន​បាន​ជ្រាប​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​ថា ការអធិស្ឋាន​ទាំងនោះ​ត្រូវ​បាន​ឮ ហើយ​បាន​ឆ្លើយតប​តាម​របៀប​ដ៏​ល្អ​ឥតខ្ចោះ ។ ដោយសារ​ព្រះអម្ចាស់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​បងប្អុន​នោះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ការអធិស្ឋាន​របស់​បងប្អូន ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​រឿង​ដែល​ធ្វើ​ឲ្យ​គំនិត និង​ចិត្ត​របស់​បងប្អូន​មាន​សម្ពាធ ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ដេក​មិន​លក់​នា​ពេល​រាត្រី ។ ហើយ​ចម្លើយ​ទាំងនោះ​នឹង​បាន​ទទួល ។ នឹង​បាន​ទទួល ។