The official portrait of Russell M. Nelson.
កើត
រ័សុល ម៉ារៀន ណិលសុន
9 កញ្ញា 1924
Salt Lake City, Utah, United States
ស្លាប់
27 កញ្ញា 2025
ការហៅ​បម្រើ​( ច្រើន )​ថ្មីៗ
ចំណងជើងប្រធាន​សាសនាចក្រ​នៃ ព្រះយេស៊ូវគ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ
អង្គការគណៈប្រធាន​ទីមួយ
ថ្ងៃ​ហៅ​បម្រើ14 មករា 2018
សុន្ទរកថា​សន្និសីទសៀវភៅ​កំណត់​ចំណាំ​សន្និសីទ
តាមដាន
@NelsonRussellM
@russell.m.nelson
russellmnelson
@Russell_M_Nelson

រ័សុល អិម ណិលសុន

ប្រធាន រ័សុល អិម ណិលសុន ត្រូវបានគាំទ្រ និងញែកចេញជាប្រធាន និងព្យាការីទី ១៧ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃអាទិត្យ ទី ១៤ ខែ មករា ឆ្នាំ ២០១៨ នៅក្នុងបន្ទប់ជាន់លើនៃព្រះវិហារបរិសុទ្ធ សលត៍ លេក ។

ជីវិតផ្ទាល់ខ្លួន

បានកើតនៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ១៩២៤ ប្រធាន ណិលសុន គឺជាកូនប្រុសរបស់ ម៉ារ៉ុន ស៊ី និង អែឌណា អាន់ឌើរសុន ណិលសុន ។ លោក និងភរិយាដើមរបស់លោក ដាន់សិល វ៉ាយ មានកូនដប់នាក់ ។ ស៊ីស្ទើរ ណិលសុន បានទទួលមរណភាពនៅក្នុងខែ កុម្ភៈ ឆ្នាំ ២០០៥ ។ នៅខែ មេសា ឆ្នាំ ២០០៦ លោកបានរៀបការនឹង វែនឌី អិល វ៉តសុន ។

ជីវិតអាជីព

មុនពេលការបម្រើរបស់លោកជាប្រធានសាសនាចក្រ ប្រធានណិលសុនបានបម្រើជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់តាំងពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៥ រហូតដល់ការហៅរបស់លោកជាអ្នកដឹកនាំសាសនាចក្រនេះ ។ លោកបានបម្រើជាសមាជិកម្នាក់ក្នុងកូរ៉ុមនោះតាំងពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៨៤ ។

ជាវេជ្ជបណ្ឌិតផ្នែកវះកាត់ និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រដ៏មានកិត្តិនាមក្នុងឆាកអន្តរជាតិមួយរូប វេជ្ជបណ្ឌិត ណិលសុន បានទទួលបរិញ្ញបត្រនិង វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ដ្ររបស់លោកពីសាកលវិទ្យាល័យ យូថាហ៍ ( ឆ្នាំ ១៩៤៥ ក្នុងវ័យ ៤៧ ឆ្នាំ ) ។ ទទួលមេដាយកិត្តិយសផ្នែកវេជ្ជសាស្រ្តដែលមានរួមទាំង ពានរង្វាន់ ភី ប៊ែតា ខាផា និង អាលហ្វា អូមេហ្កា អាលហ្វា ។ លោកបានបំពេញនិវាសដ្ឋានផ្នែកវះកាត់ក្នុងវគ្គសិក្សារបស់លោកនៅមន្ទីរពេទ្យជំងឺទូទៅ ម៉ាស្សាឈូសេត នៅទីក្រុង បូស្តុន និង នៅសាកលវិទ្យាល័យ មីនីសូតា ដែលនៅទីនោះលោកបានបញ្ចប់ផ្នែកបណ្ឌិតរបស់លោកក្នុងឆ្នាំ ១៩៥៤ ។ លោកក៏ទទួលបានសញ្ញាបត្រកិត្តិយសបណ្ឌិតផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុងឆ្នាំ ១៩៧០ បណ្ឌិតផ្នែកឱសថសាស្ត្រពីសាកលវិទ្យាល័យ រដ្ឋយូថាហ៍ ក្នុងឆ្នាំ ១៩៨៩ និង បណ្ឌិតផ្នែកអក្សរសាស្ត្រ និងមនុស្សសាស្ត្រពីមហាវិទ្យាល័យ ស្នូ ក្នុងឆ្នាំ ១៩៩៤ផងដែរ ។

កាងារអាជីពរបស់លោករួមមានមុខតំណែងជាសាស្ត្រាចារ្យស្រាវជ្រាវផ្នែកវះកាត់ និងជានាយកផ្នែកនិវាសដ្ឋានវះកាត់ដើមទ្រូងនៅសាកលវិទ្យាល័យ យូថាហ៍ និងជាប្រធាននៃក្រុមវះកាត់ដើមទ្រូងនៅមន្ទីរពេទ្យ អិល.ឌី.អេស នៅទីក្រុង សលត៍ លេក ។

ក្នុងនាមជាអ្នកនិពន្ធការបោះពុម្ពផ្សាយ និងជំពូកនានាក្នុងសៀវភៅវេជ្ជសាស្ដ្រជាច្រើន នោះប្រធាន ណិលសុន បានបង្រៀន និងពិគ្រោះប្រកបដោយវិជ្ជាជីវៈនៅទូទាំងសហរដ្ឋ និងប្រទេសដទៃជាច្រើនទៀត ពីមុនពេលលោកត្រូវបានហៅឲ្យបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅ ។ លោកបានទទួលពានរង្វាន់ និងកិត្តិយសជាច្រើនលើកច្រើនសារ មានរួមទាំងជ័យលាភីអតីតនិស្សិតកិត្តិយស ពីសាកលវិទ្យាល័យ យូថាហ៍ ជ័យលាភីបេះដូងមាស ពីសមាគមបេះដូងអាមេរិក បណ្ណសរសើរសម្រាប់សេវាកម្មអន្តរជាតិ ពីសមាគមបេះដូងអាមេរិក និងជ័យលាភីផ្ទាំងមាស ដែលបានប្រគល់ដោយ ស្នាដៃឧត្តមសិក្សាអាមេរិក ។ លោកបានទទួលពានរង្វាន់សាស្ត្រាចារ្យកិត្តិយសពីសាកលវិទ្យាល័យចំនួនបីនៅសាធារណរដ្ឋប្រជាមានិតចិន ។

វេជ្ជបណ្ឌិត ណិលសុន បានបម្រើការជាប្រធានសមាគមវះកាត់សសៃឈាម នាយកក្រុមប្រឹក្សាអាមេរិកនៃផ្នែកវះកាត់ទ្រូង ប្រធានក្រុមប្រឹក្សាផ្នែកវះកាត់បេះដូងសម្រាប់សមាគមបេះដូងអាមេរិក និងជាប្រធានសមាគមពេទ្យ រដ្ឋ យូថាហ៍ ។

លោកត្រូវបានគេចុះឈ្មោះនៅក្នុង Who’s Who in the World, Who’s Who in America, និង Who’s Who in Religion ។

ប្រធាន ណិលសុន បានកាន់មុខតំណែងទទួលខុសត្រូវជាច្រើននៅក្នុងសាសនាចក្រ ។ លោកបានបម្រើជាប្រធានស្តេក ប៊ុន្នីវីល ពីឆ្នាំ ១៩៦៤ ដល់ ខែ មិថុនា ឆ្នាំ ១៩៧១ ពេលលោកត្រូវបានហៅជាប្រធានថ្នាក់សាលាថ្ងៃអាទិត្យទូទៅ ។ ពីមុនការហៅរបស់លោកនៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ លោកបានបម្រើជាអ្នកតំណាងភូមិភាគ ដែលត្រូវបានចាត់តាំងឲ្យទៅភូមិភាគ ឃើនស៍ រដ្ឋ យូថា ។ ពីមុននោះ លោកបានបម្រើជាអ្នកតំណាងភូមិភាគសម្រាប់សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។

បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 10 មេសា 2024