គណៈប្រធានទីមួយ

Announcement of a New First Presidency

ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការី ដែលដើរតួជាប្រធាននៃសាសនាចក្រ និងសាវកពីរនាក់ត្រូវបានហៅឲ្យធ្វើជាទីប្រឹក្សារបស់ព្យាការី ។ ក្រុមនេះត្រូវបានស្គាល់ថាជា គណៈប្រធានទីមួយ ហើយគឺជាគណៈគ្រប់គ្រងខ្ពស់ជាងគេបំផុតនៃសាសនាចក្រ ។

សមាជិកក្នុងគណៈប្រធានទីមួយគឺជាពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ។ រួមជាមួយនឹងពួកកសាវកផ្សេងទៀត ពួកលោកគឺជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបានហៅឲ្យបង្រៀន និងធ្វើទីបន្ទាល់អំពីទ្រង់នៅទូទាំងពិភពលោក ។ ពួកលោកឧស្សាហ៍ធ្វើដំណើរទៅកន្លែងនានា ដើម្បីថ្លែងសុន្ទរកថា និងលើកទឹកចិត្តដល់ក្រុមជំនុំធំៗនៃសមាជិកសាសនាចក្រ និងអ្នកដទៃទៀត ព្រមទាំងជួបជាមួយថ្នាក់ដឹកនាំសាសនាចក្រ ។ ពួកលោកស្វែងរកការដឹកនាំមកពីព្រះយេស៊ូវគ្រីស្ទ ខណៈពេលដែលពួកលោកមើលការខុសត្រូវលើការងារទាំងឡាយដែលជះឥទ្ធិពលដល់សមាជិកនៃសាសនាចក្ររាប់លាននាក់នៅទូទាំងពិភពលោក ។ ការងារទាំងនេះរួមមានកិច្ចការផ្សព្វផ្សាយសាសនា ជំនួយមនុស្សធម៌ ការបម្រើក្នុងព្រះវិហារបរិសុទ្ធ ការបង្រៀនដំណឹងល្អ និងច្រើនទៀត ។

ប្រធាននៃសាសនាចក្រតែងតែជាសាវករៀមច្បង—បុគ្គលដែលបានបម្រើជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់អស់រយៈពេលយូរបំផុត ។ នៅពេលដែលប្រធានសាសនាចក្រម្នាក់ទទួលមរណភាព នោះសាវករៀមច្បងដែលត្រូវបានហៅបម្រើយូរជាងគេបន្ទាប់នឹងក្លាយទៅជាប្រធាននៃសាសនាចក្រ ហើយជ្រើសរើសទីប្រឹក្សាដើម្បីបម្រើជាមួយលោកនៅក្នុងគណៈប្រធានទីមួយ ។ ខណៈពេលដែលសមាជិកទាំងអស់ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ត្រូវបានគាំទ្រជា « ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ » ពាក្យថា « ព្យាការី » សំដៅទៅលើប្រធាននៃសាសនាចក្រ ។

តាមរយៈសារដែលបំផុសគំនិតរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ព្រះអម្ចាស់ផ្តល់ការណែនាំដល់សាសនាចក្ររបស់ទ្រង់ រួមទាំងការណែនាំដែលជួយសមាជិកជាមួយនឹងបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងជីវិត ។

គណៈប្រធានទីមួយត្រូវបានរៀបចំដំបូងដោយ យ៉ូសែប ស្ម៊ីធ ដែលជាព្យាការីដំបូងគេរបស់សាសនាចក្រ ។

បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 8 ធ្នូ 2025