ធនធាន​ផ្សេង​ទៀត
អំណោយទាន​ខាង​វិញ្ញាណ


« អំណោយទាន​ខាង​វិញ្ញាណ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦៥–១៦៧

« អំណោយទាន​ខាង​វិញ្ញាណ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១៦៥–១៦៧

អំណោយទាន​ខាង​វិញ្ញាណ

អំណោយទាន​ខាង​វិញ្ញាណ​គឺ​ជា​ពរជ័យ ឬ​លទ្ធភាព​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ យ៉ាងហោចណាស់ ព្រះ​បាន​ប្រទាន​អំណោយទាន​មួយ​ក្នុង​ចំណោម​អំណោយទាន​ទាំងនេះ​ដល់​សមាជិក​ស្មោះត្រង់​គ្រប់​រូប​នៃ​សាសនាចក្រ ។ នៅ​ពេល​អ្នក​ទទួលបាន​អំណោយទាន​ទាំងនេះ វា​នឹង​ពង្រឹង ហើយ​ប្រទានពរ​ដល់​អ្នក​ជា​បុគ្គល និង​ជួយ​អ្នក​ក្នុង​ការបម្រើ​ដល់​មនុស្សដទៃ ។ ( សូម​មើល គ. និង ស. ៤៦:៨–១២ ) ។ បទគម្ពីរ​បង្រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ជាច្រើន ៖

  • ដឹង​ថា « ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ( គ. និង ស. ៤៦:១៣ ) ។

  • សមត្ថភាព​ក្នុង​ការជឿ​លើ​ពាក្យ​ទាំងឡាយ​នៃ​អស់​អ្នក ដែល​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល គ. និង ស. ៤៦:១៤ ) ។

  • ដឹង​អំពី « ការសម្ដែង​ផ្សេងៗ​ពី​គ្នា » ( គ. និង ស. ៤៦:១៥ សូម​មើល​ផងដែរ កូរិនថូស ទី១ ១២:៥ ) ។ អំណោយទាន​នេះ​ត្រូវបាន​ប្រើ​នៅ​ក្នុង​ការងារបម្រើ និង​ការដឹកនាំ​សាសនាចក្រ ។

  • ចំណេះដឹង​អំពី « ការងារ​ផ្សេងៗ​ពី​គ្នា » ដែល​ជួយ​យើង​ឲ្យ​ញាណ​ដឹង​ថាតើ​ការបង្រៀន​មួយ ឬ​ឥទ្ធិពល​មួយ​មក​ពី​ព្រះ ឬ​មក​ពី​ប្រភព​ណា​ផ្សេង​ទៀត ( គ. និង ស. ៤៦:១៦, សូម​មើល​ផងដែរ កូរិនថូស ទី១ ១២:៦–៧ ) ។

  • អំណោទាន​នៃ « ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ( កូរិនថូស ទី១ ១២:៨, គ. និង ស. ៤៦:១៧ ) ។ អំណោយទាន​នេះ​មិន​សំដៅ​ទៅ​លើ​ច្បាប់​ដែល​យើង​ស្គាល់​ថា​ជា ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​នោះ​ទេ ។ ផ្ទុយទៅវិញ វា​គឺ​ជា​អំណោយទាន​ឲ្យ​មាន​ពាក្យសំដី​នៃ​ប្រាជ្ញាវាងវៃ—ជា​សមត្ថភាព​ដើម្បី​ប្រើ​ចំណេះដឹង​នៅ​ក្នុង​របៀប​ដ៏​សុចរិត ។

  • អំណោយទាន​នៃ « ពាក្យ​សម្ដី​នៃ​ចំណេះ​ចេះ​ស្ទាត់ » ( កូរិនថូស ទី១ ១២:៨, គ. និង ស. ៤៦:១៨ ) ។

  • សមត្ថភាព​ដើម្បី​បង្រៀន​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ( សូម​មើល មរ៉ូណៃ ១០:៩–១០, សូម​មើល​ផងដែរ គ. និង ស. ៤៦:១៨ ) ។

  • អំណោយទាន​នៃ​សេចក្ដីជំនឿ ( សូម​មើល កូរិនថូស ទី១ ១២:៩, មរ៉ូណៃ ១០:១១ ) ។

  • អំណោយទាន « ឲ្យ​មាន​សេចក្ដី​ជំជឿ ដើម្បី​បាន​ប្រោស​ឲ្យ​ជា » ( គ. និង ស. ៤៦:១៩ ) ។

  • អំណោយទាន « ឲ្យ​មាន​សេចក្ដី​ជំជឿ ដើម្បី​ប្រោស​ឲ្យ​ជា ( គ. និង ស. ៤៦:២០, សូម​មើល​ផងដែរ កូរិនថូស ទី១ ១២:៩, មរ៉ូណៃ ១០:១១ ) ។

  • « សម្ដែង​អព្ភូតហេតុ​ទាំងឡាយ » ( កូរិនថូស ទី១ ១២:១០, គ. និង ស. ៤៦:២១, សូម​មើល​ផងដែរ មរ៉ូណៃ ១០:១២ ) ។

  • អំណោយទាន​នៃ​ការព្យាករ ( សូម​មើល កូរិនថូស ទី១ ១២:១០, មរ៉ូណៃ ១០:១៣, គ. និង ស. ៤៦:២២ ) ។ យ៉ូហាន​ជា​សិស្ស​សំណព្វ​បាន​បង្រៀន​អំពី « ការធ្វើ​បន្ទាល់​ពី​ព្រះយេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្តីទំនាយ » ( វិវរណៈ ១៩:១០ ) ។

  • « ឲ្យ​បាន​ឃើញ​ពួក​ទេវតា និង​វិញ្ញាណ​ទាំងឡាយ ដែល​មក​ធ្វើ​ការងារ​បម្រើ » ( មរ៉ូណៃ ១០:១៤ ) ។

  • « ចេះ​សង្កេត​ស្គាល់​វិញ្ញាណ​ទាំងឡាយ » ( កូរិនថូស ទី១ ១២:១០, គ. និង ស. ៤៦:២៣ ) ។

  • អំណោយទាន​ឲ្យ​ចេះ​និយាយ​ច្រើន​ភាសា​ច្រើន ( សូម​មើល កូរិនថូស ទី១ ១២:១០, មរ៉ូណៃ ១០:១៥, គ. និង ស. ៤៦:២៤ ) ។

  • អំណោយទាន​នៃ « ការបកប្រែ​ភាសា​ដទៃ » ( កូរិនថូស ទី១ ១២:១០, គ. និង ស. ៤៦:២៥, សូម​មើល​ផងដែរ មរ៉ូណៃ ១០:១៦ ) ។

អំណោយទាន​ខាង​វិញ្ញាណ​ទាំងនេះ និង​អំណោយទាន​ដទៃទៀត​មាន​ចែង​នៅ​ក្នុង​ព្រះគម្ពីរ គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​អំណាយទាន​ខាង​វិញ្ញាណ​យ៉ាង​ច្រើន​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​អាច​នឹង​ប្រទានពរ​ដល់​អ្នក​តាម​របៀប​ផ្សេងៗទៀត អាស្រ័យ​ទៅ​លើ​ភាពស្មោះត្រង់​របស់​អ្នក និង​អាស្រ័យ​ទៅ​លើ​សេចក្តីត្រូវការ​របស់​អ្នក និង​សេចក្តីត្រូវការ​របស់​មនុស្ស​ដែល​អ្នក​បម្រើ ។ ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​យើង​ខិតខំ​ដោយ​សេចក្តីឧស្សាហ៍ ដើម្បី​យើង​អាច​ទទួលបាន​អំណោយទាន​ខាង​វិញ្ញាណ ៖

« ចូរ​ប្រយ័ត្ន​ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​គេ​បញ្ឆោត ហើយ​ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​គេ​បញ្ឆោត នោះ​អ្នក​រាល់​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ ដោយ​ចងចាំ​ជានិច្ច​ថា មក​ពី​ហេតុ​អ្វី​បាន​ជា​អំណោយទាន​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​មក

ដ្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អំណោយទាន​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក ដើម្បី​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​យើង ហើយ​កាន់​តាម​គ្រប់​បញ្ញត្តិ​ទាំង​អស់​របស់​យើង ហើយ​និង​ដល់​អ្នក​ណា​ដែល​ស្វែងរក​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​បាន​ប្រយោជន៍ ពី​អ្នក​ដែល​ស្វែងរក ឬ​ដែល​សូម​ពី​យើង » ( គ. និង ស. ៤៦:៨–៩, សូម​មើល​ផងដែរ ខទី ២៦ ) ។