សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
សេចក្តីណែនាំ​សម្រាយ​សម្រាប់​ការប្រជុំ​អង្គការបឋមសិក្សា


« សេចក្តីណែនាំ​សម្រាយ​សម្រាប់​ការប្រជុំ​អង្គការបឋមសិក្សា » ( ឆ្នាំ២០២៤ )

កុមារ​កំពុង​ច្រៀង

សេចក្តីណែនាំ​សម្រាយ​សម្រាប់​ការប្រជុំ​អង្គការបឋមសិក្សា

ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា និង​គ្រូបង្រៀន​ទាំងឡាយ​ដែល​ត្រូវបានហៅ និង​បានញែកចេញ ដើម្បី​ជួយ​កុមារ​ទទួល​បាន​សេចក្តីស្រឡាញ់​របស់់​ព្រះវរបិតាសួគ៌ និង​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ។ យើង​ធ្វើ​ការណ៍​នេះ​ពេល​យើង​ស្រឡាញ់ ធ្វើ​ការងារបម្រើ និង​បង្រៀន​កុមារ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​បទគម្ពីរ និង​តន្ត្រី ។

គណៈប្រធាន​អង្គការ​បឋមសិក្សា​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​បើក​អង្គការ​បឋមសិក្សា​នៅ​ថ្ងៃ​អាទិត្យ ។

កម្មវិធី​ប្រជុំ​អង្គការ​បឋមសិក្សា​នៅ​ថ្ងៃ​អាទិត្យ ( អាយុ ៣–១១ ឆ្នាំ )

រយៈពេល ៖ ៥០នាទី

កម្មវិធី​ប្រជុំ​អង្គការ​បឋមសិក្សា​នៅ​ថ្ងៃ​អាទិត្យ ( អាយុ ៣–១១ ឆ្នាំ )

សមាជិក​នៃ​គណៈប្រធាន​អង្គការ​បឋមសិក្សា​ធ្វើកិច្ចស្វាគមន៍

ការអធិស្ឋានបើក បទគម្ពីរ ឬ​មាត្រា​នៃ​សេចក្ដីជំនឿ និងសុន្ទរកថា ឬ​ទីបន្ទាល់—កុមារ​ជា​អ្នកធ្វើ​កិច្ចការ​ទាំងអស់​

សារលិខិត​មកពី​សមាជិក​នៃ​គណៈប៊ីស្សព ជា​ជម្រើស

រយៈពេល ៖ ៥០នាទី

៥ នាទី

កម្មវិធី​ប្រជុំ​អង្គការ​បឋមសិក្សា​នៅ​ថ្ងៃ​អាទិត្យ ( អាយុ ៣–១១ ឆ្នាំ )

ម៉ោង​ច្រៀងចម្រៀង

រយៈពេល ៖ ៥០នាទី

២០ នាទី

កម្មវិធី​ប្រជុំ​អង្គការ​បឋមសិក្សា​នៅ​ថ្ងៃ​អាទិត្យ ( អាយុ ៣–១១ ឆ្នាំ )

ការផ្លាស់ប្តូរ​ទៅ​តាម​ថ្នាក់

រយៈពេល ៖ ៥០នាទី

៥ នាទី

កម្មវិធី​ប្រជុំ​អង្គការ​បឋមសិក្សា​នៅ​ថ្ងៃ​អាទិត្យ ( អាយុ ៣–១១ ឆ្នាំ )

ថ្នាក់រៀន និង​ការអធិស្ឋាន​បិទ

រយៈពេល ៖ ៥០នាទី

២០ នាទី

ការប្រជុំ​ថ្នាក់ទារកដ្ឋាន ( អាយុ ១៨ខែ–៣ឆ្នាំ )—កែតម្រូវ​អាយុ​តាម​តម្រូវការ

រយៈពេល ៖ ៥០នាទី

ការប្រជុំ​ថ្នាក់ទារកដ្ឋាន ( អាយុ ១៨ខែ–៣ឆ្នាំ )—កែតម្រូវ​អាយុ​តាម​តម្រូវការ

ថ្នាក់ដឹកនាំ​ថ្នាក់ទារកដ្ឋាន​ធ្វើ​កិច្ចស្វាគមន៍

កុមារ​ថ្នាក់​ទារកដ្ឋាន​អធិស្ឋានបើក បើ​អាច​ធ្វើ​បាន

រយៈពេល ៖ ៥០នាទី

៥ នាទី

ការប្រជុំ​ថ្នាក់ទារកដ្ឋាន ( អាយុ ១៨ខែ–៣ឆ្នាំ )—កែតម្រូវ​អាយុ​តាម​តម្រូវការ

សកម្មភាព ( អាហារសម្រន់ លេង​ប្រដាប់​ក្មេង​លេង​ធម្មតាៗ និង​ល្បែងកម្សាន្ត អាន ជាដើម )

រយៈពេល ៖ ៥០នាទី

២៥ នាទី

ការប្រជុំ​ថ្នាក់ទារកដ្ឋាន ( អាយុ ១៨ខែ–៣ឆ្នាំ )—កែតម្រូវ​អាយុ​តាម​តម្រូវការ

មេរៀន​ដកស្រង់ពី មើល​ន៎​កូនតូចៗ​របស់​អ្នករាល់គ្នា ៖ សៀវភៅ​សិក្សា​ថ្នាក់​ទារកដ្ឋាន ( ២០០៨ )

រយៈពេល ៖ ៥០នាទី

១០ នាទី

ការប្រជុំ​ថ្នាក់ទារកដ្ឋាន ( អាយុ ១៨ខែ–៣ឆ្នាំ )—កែតម្រូវ​អាយុ​តាម​តម្រូវការ

ម៉ោង​ច្រៀងចម្រៀង

រយៈពេល ៖ ៥០នាទី

១០ នាទី

ការប្រជុំ​ថ្នាក់ទារកដ្ឋាន ( អាយុ ១៨ខែ–៣ឆ្នាំ )—កែតម្រូវ​អាយុ​តាម​តម្រូវការ

ការអធិស្ឋាន​បិទ

រាល់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​កុមារ យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​អំពី​របៀប​ដែល​ទ្រង់​ស្រឡាញ់​កុមារ ។ ព្រះយេស៊ូវ​ប្រមូល​ក្មេងៗ​ឲ្យ​នៅ​ជុំវិញ​ទ្រង់ ហើយ​ប្រទានពរ​ដល់​ពួកគេ ( នីហ្វៃទី​៣ ១៧ : ២១–២៣ ) ។ សូម​មាន​ភាពទន់ភ្លន់​ជាមួយ​កុមារ​ជានិច្ច ។ សូម​កុំ​បង្កគ្រោះ​ថ្នាក់​ដល់​រាងកាយ ឬ​ផ្លូវ​ចិត្ត​កុមារ​ឡើយ។ យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់ ការអត់ធ្មត់ និង​សេចក្ដីសប្បុរស​ជានិច្ច ។

ការបង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ក្នុង​ម៉ោងច្រៀង​ចម្រៀង និង​ម៉ោងរៀន

កុមារ​កំពុង​ច្រៀងចម្រៀង ហើយ​មជ្ឈិមវ័យ​កំពុងដឹកនាំ

អញ្ជើញ​កុមារ​ឲ្យ​រៀន​តារមយៈ​ការស្តាប់

ឧទាហរណ៍

ម៉ោង​ច្រៀងចម្រៀង ៖ ថ្លែងទីបន្ទាល់​ពី​ដំណឹងល្អ​នៃ​សេចក្តីពិត​ដែល​មាន​នៅក្នុង​បទចម្រៀង ។ បន្ទាប់ពី​កុមារ​ច្រៀងចម្រៀង សូម​សួរ​ថា « តើ​ប្អូន​មាន​អារម្មណ៍​យ៉ាងណា ? »

ម៉ោង​រៀន ៖ បង្រៀន និង​ថ្លែង​ទីបន្ទាល់​ពី​សេចក្តីពិត​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ ។ ឧទាហរណ៍ ការចែកចាយ​ទីបន្ទាល់​នៃ​ការអធិស្ឋាន ។

កុមារ​កំពុង​ច្រៀង និង​ធ្វើកាយវិការ

អញ្ជើញ​កុមារ​ឲ្យ​រៀន​តារមយៈ​ការធ្វើ​ចលនា

ឧទាហរណ៍

ម៉ោង​ច្រៀងចម្រៀង ៖  ប្រើ​ចលនា​ដៃ ដោយការទះដៃ ការឈរ ឬ​ការច្រៀង​ឡើងវិញ​ដដែលៗ​តាម​របៀប​ផ្សេងៗ ។

ម៉ោងរៀន ៖ អនុវត្ត​គោលការណ៍​នៃ​ដំណឹងល្អ ដូចជា​ការបម្រើ និង​សេចក្តីសប្បុរស ឬ​គូរ​រូបភាព ។

កុមារ​កាន់​រូបភាព ហើយ​គ្រូ​កំពុង​ចង្អុល​ទៅកាន់​រូបភាពនោះ

អញ្ជើញ​កុមារ​ឲ្យ​រៀន​តាមរយៈ​ការមើលឃើញ

ឧទាហរណ៍

ម៉ោង​ច្រៀងចម្រៀង និង​ម៉ោងរៀន ៖  ប្រើ​វត្ថុ​សាមញ្ញៗ​ដើម្បី​បង្រៀន​ពី​គោលការណ៍​ទាំងឡាយ ។ បង្ហាញ​រូបភាព​ដកស្រង់​ពីសៀវភៅ​សិក្សា ចូរ​មក​តាមខ្ញុំ សៀវភៅ​រូបភាព​ដំណឹងល្អ ឬ​ទស្សនាវដ្តី ប្រិយមិត្ត ។

កុមារ​នៅក្នុងថ្នាក់​កំពុង​លើកដៃ

អញ្ជើញ​កុមារ​ឲ្យ​រៀន​តាមរយៈ​ការសួរ​សំណួរ

ឧទាហរណ៍

ម៉ោង​ច្រៀងចម្រៀង ៖ សូម​សួរថា « តើ​ប្អូន​បានរៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ ចេញពី​បទចម្រៀង​នេះ ? »

ម៉ោងរៀន ៖  សូម​សួរថា « តើ​បទគម្ពីរ​នេះ​បង្រៀន​ប្អូន​អ្វីខ្លះ​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ? »

ធនធាននានា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ

ការបង្រៀន

  • ព្រះគម្ពីរ

  • ចូរ​មក​តាម​ខ្ញុំ មេរៀន ៖ ផ្នែក « គំនិត​សម្រាប់​ការ​បង្រៀន​កុមារ » ។

  • ចូរ​មកតាម​ខ្ញុំ ៖ ឧបសម្ព័ន្ធ ខ ៖ សម្រាប់​អង្គការ​បឋម​សិក្សា—ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ។

  • « ការបង្រៀន​កុមារ » នៅក្នុង « យោបល់​នានា​សម្រាប់​មជ្ឈដ្ឋាន​បង្រៀន​ផ្សេងៗ និង​សិស្ស​ចម្រុះ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ​២០២២ ) ទំព័រ ៣១–៣២

ការច្រៀងចម្រៀង

  • ចូរ​មកតាម​ខ្ញុំ ៖ « ឧបសម្ព័ន្ធ គ ៖ សម្រាប់​អង្គការ​បឋម​សិក្សា—សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ »

  • « វីដេអូ» និង « Singing Time » កុមារ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ