សំណួរសម្ភាសសម្រាប់អ្នកត្រៀមខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា
ប៊ីស្សព និងប្រធានស្តេកត្រូវបានអញ្ជើញឲ្យ « ដឹកនាំការសម្ភាសដោយយកចិត្តទុកដាក់ ដោយការស្រាវជ្រាវខាងវិញ្ញាណ និងដោយការលើកស្ទួយ » ជាមួយនឹងបេក្ខជនអ្នកផ្សព្វផ្សាយសាសនាម្នាក់ៗដោយប្រើនូវសំណួរដូចខាងក្រោម ( សូមមើល ក្បួនខ្នាតទូទៅ, ២៤.៤.២ ) ។
-
តើអ្នកមានសេចក្តីជំនឿ និងទីបន្ទាល់ទៅលើព្រះជាព្រះវរបិតាដ៏អស់កល្ប ព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើអ្នកមានទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ ក្នុងនាមជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះដែរឬទេ ?
សូមចែកចាយទីបន្ទាល់របស់អ្នកជាមួយខ្ញុំ ។ តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលយ៉ាងណាខ្លះក្នុងជីវិតអ្នក ?
-
តើអ្នកមានទីបន្ទាល់អំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងសេចក្តីពិតនៃព្រះគម្ពីរមរមនដែរឬទេ ?
តើការយល់ដឹងរបស់អ្នកអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ និងការសិក្សារបស់អ្នកអំពីព្រះគម្ពីរមរមន បានធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែស៊ីជម្រៅជាមួយនឹងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើអ្នកគំាទ្រប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថាជា ព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ហើយជាបុគ្គលតែម្នាក់គត់នៅលើផែនដី ដែលមានសិទ្ធិអំណាចឲ្យអនុវត្តកូនសោបព្វជិតភាពទំាងអស់ដែរឬទេ ?
តើអ្នកគំាទ្រសមាជិកគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថាជា ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដែរឬទេ ?
តើអ្នកគំាទ្រអ្នកមានសិទ្ធិអំណាចទូទៅផ្សេងទៀត និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៃសាសនាចក្រដែរឬទេ ?
-
ព្រះអម្ចាស់បានមានបន្ទូលថា គ្រប់ការណ៍ទាំងអស់គឺត្រូវ « ធ្វើដោយភាពស្អាតបាត » នៅចំពោះទ្រង់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៤១ ) ។
ហេតុអ្វីបានជាការខិតខំដើម្បីមានភាពស្អាតបាតនៅចំពោះព្រះ រួមបញ្ចូលទាំងការចៀសវាងពីរូបអាសគ្រាម ?
ចេញមកពីការយល់ដឹងរបស់អ្នក តើការរស់នៅតាមច្បាប់ព្រហ្មចារីភាពមានន័យយ៉ាងដូចម្តេច ?
តើអ្នកព្យាយាមដើម្បីមានភាពស្អាតបាតផ្នែកសីលធម៌នៅក្នុងគំនិត និងអាកប្បកិរិយារបស់អ្នកដែរឬទេ ?
តើអ្នកគោរពតាមច្បាប់ព្រហ្មចារីភាពដែរឬទេ ?
-
តើអ្នកធ្វើតាមការបង្រៀនរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ទាំងអាកប្បកិរិយាជាផ្ទាល់ខ្លួន និងជាសាធារណៈជាមួយសមាជិកក្នុងគ្រួសាររបស់អ្នក និងអ្នកដទៃដែរឬទេ ?
-
តើអ្នកគាំទ្រ ឬលើកកម្ពស់ដល់ការបង្រៀន ការអនុវត្ត ឬគោលលទ្ធិណាមួយដែលផ្ទុយទៅនឹងការបង្រៀន ការអនុវត្ត ឬគោលលទ្ធិរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែរឬទេ ?
-
តើអ្នកព្យាយាមដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ទាំងនៅក្នុងគេហដ្ឋាន និងនៅសាសនាចក្រ ចូលរួមការប្រជុំរបស់អ្នក រៀបចំខ្លួន និងមានភាពស័ក្ដិសមទទួលទានសាក្រាម៉ង់ ហើយរស់នៅក្នុងជីវិតរបស់អ្នកស្របទៅតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយនៃដំណឹងល្អដែរឬទេ ?
-
តើអ្នកព្យាយាមដើម្បីមានភាពស្មោះត្រង់នៅគ្រប់កិច្ចការដែលអ្នកធ្វើដែរឬទេ ?
-
តើអ្នកជាអ្នកបង់ដង្វាយមួយភាគក្នុងដប់ពេញលេញឬទេ ?
-
ចេញមកពីការយល់ដឹងរបស់អ្នក តើការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃមានន័យយ៉ាងដូចម្តេច ?
តើអ្នកគោរពប្រតិបត្តិពាក្យសម្ដីនៃប្រាជ្ញាវាងវៃដែរឬទេ ?
-
ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង តើអ្នកនឹងរស់នៅស្របទៅតាមបទដ្ឋានទាំងនេះដែលយើងបានពិភាក្សាដែរឬទេ ?
-
( សំណួរនេះត្រូវលុបចោល ពេលកំពុងសម្ភាសសមាជិកម្នាក់ដែលពុំទាន់បានទទួលអំណោយទានពិសិដ្ឋ ) ។ តើអ្នករក្សាសេចក្តីសញ្ញា ដែលអ្នកបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធដែរឬទេ ?
-
( សំណួរនេះត្រូវលុបចោល ពេលកំពុងសម្ភាសសមាជិកម្នាក់ដែលពុំទាន់បានទទួលអំណោយទានពិសិដ្ឋ ) ។ តើអ្នកគោរពអភ័យឯកសិទ្ធិដ៏ពិសិដ្ឋរបស់អ្នកក្នុងការស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋ ដូចដែលបានណែនាំក្នុងពិធីបរិសុទ្ធលាងជម្រះដែរឬទេ ? ( សូមអានសេចក្ដីថ្លែងការណ៍អំពី « ការស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ » ដល់សមាជិកម្នាក់ៗ ដែលរួមមានដូចខាងក្រោម ) ។
-
តើការប្រែចិត្តមានន័យយ៉ាងណាចំពោះអ្នក រួមទាំងការសារភាពអំពើបាបធ្ងន់ធ្ងរដល់អ្នកកាន់សិទ្ធិអំណាចបព្វជិតភាព ?
តើមានអំពើបាបធ្ងន់ធ្ងរនៅក្នុងជីវិតរបស់អ្នក ដែលអ្នកចាំបាច់ត្រូវដោះស្រាយជាមួយនឹងអ្នកមានសិទ្ធិអំណាចបព្វជិតភាព ដែលជាចំណែកនៃការប្រែចិត្តរបស់អ្នកដែរឬទេ ?
-
តើអ្នកគិតថាខ្លួនអ្នកមានភាពសក្តិសមដើម្បីតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ដែរឬទេ ?
ការស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ
« សម្លៀកបំពាក់បរិសុទ្ធនៃបព្វជិតភាពដ៏បរិសុទ្ធរំឭកយើងអំពី វាំងនននៅក្នុងព្រះវិហារបរិសុទ្ធ ហើយវាំងនននោះជានិមិត្តរូបអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកពាក់សម្លៀកបំពាក់ពិសិដ្ឋរបស់អ្នក នោះអ្នកស្លៀកពាក់និមិត្តសញ្ញាដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ។ ការស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋនេះគឺជាការបង្ហាញខាងក្រៅនៃការតាំងចិត្តខាងក្នុងខ្លួនរបស់អ្នកក្នុងការដើរតាមទ្រង់ ។ សម្លៀកបំពាក់ពិសិដ្ឋក៏ជាការរំឭកអំពីសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធរបស់អ្នកផងដែរ ។ អ្នកគួរតែស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋទាំងយប់ទាំងថ្ងៃពេញមួយជីវិតរបស់អ្នក ។ នៅពេលដែលត្រូវតែដោះសម្លៀកបំពាក់បរិសុទ្ធចេញសម្រាប់ធ្វើសកម្មភាពទាំងឡាយណា ដែលមិនអាចស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋបានដោយសមរម្យ នោះសូមព្យាយាមស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ នៅពេលអ្នកគោរពតាមសេចក្ដីសញ្ញារបស់អ្នក រួមទាំងអភ័យឯកសិទ្ធិដ៏ពិសិដ្ឋដើម្បីស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋ ដូចដែលបានណែនាំនៅក្នុងពិធីបរិសុទ្ធលាងជម្រះ នោះអ្នកនឹងមានសិទ្ធិទទួលបានសេចក្ដីមេត្តាករុណា ការការពារ កម្លាំង និងព្រះចេស្តារបស់ព្រះអង្គសង្គ្រោះកាន់តែមហិមា » ( ក្បួនខ្នាតទូទៅ, ២៦.៣.៣.២ ) ។