សម្ភារ​សិក្សា​បន្ថែម
ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ


ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ

birth of Jesus

ព្រះយេស៊ូវ បានប្រសូតកាលពី ២០០០ ឆ្នាំពីម្តាយដែលជាស្ត្រីព្រហ្មចារីយម្នាក់ឈ្មោះថា ម៉ារី នៅក្នុងក្រុង បេថ្លេហិម ។

young Jesus at temple

ព្រះអង្គបានចម្រើនវ័យធំ ឡើងដូចជាក្មេងដទៃទៀត ដោយការធំឡើង ទាំងរូបកាយ និង ចិត្តគំនិត ។ ទ្រង់បានរៀនវិជ្ជាជីវៈជាជាងឈើ ហើយប្រតិបត្តិតាមច្បាប់ធម្មជាតិ ។ ទ្រង់មានចំណងខ្សែលោហិតដ៏ពិសេសជាមួយព្រះបិតាទ្រង់នៅស្ថានសួគ៌ ហើយបានបង្រៀនមនុស្សដែលមានចំណេះដឹងខ្ពស់ៗជាច្រើននៅឯព្រះវិហារបរិសុទ្ធ ក្រុង យេរូសាឡិមអំពីព្រះ សូម្បីតែទ្រង់ទើបមានព្រះជន្មត្រឹមតែដប់ពីរព្រះវស្សារក៏ដោយ ។

Jesus in synagogue at Nazareth

នៅពេលព្រះយេស៊ូវពេញវ័យទ្រង់បានចាប់ផ្តើមបង្រៀនប្រជាជននៅក្នុងក្រុងយេរូសាឡិមអំពីព្រះ គឺដូចជាព្យាការីផ្សេងៗទៀត ដែលបានបង្រៀនប្រជាជនរបស់ខ្លួនពីមុនទ្រង់ដែរ ប៉ុន្តែអ្វីដែលទ្រង់បង្រៀននោះគឺថ្មី ។

Sermon on the Mount

« អ្នករាល់គ្នាជាពន្លឺនៃលោកិយ ។ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ។ ក៏គ្មានអ្នកអុជចង្កៀងយកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការណ៍ល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។ —ម៉ាថាយ ៥:១៤-១៦

Christ and Samaritan woman

« ព្រះយេស៊ូវ មានបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត ៖ តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យនឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច » ។ —យ៉ូហាន ៤:១៣-១៤

healing the sick at Bethesda

« កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ —ម៉ូសាយ ២:១៧

burial of Christ

រដ្ឋាភិបាលក្នុងមូលដ្ឋានទទួលអារម្មណ៍ថា ត្រូវបានគម្រាមកំហែងដោយការប្រកាស និង ការបង្ហាញខ្លួនអង្គទ្រង់ដល់សាធារណៈជន ហើយទ្រង់គឺជាអង្គគ្មានទោស ព្រះយេស៊ូវ ត្រូវបានគេធ្វើគត ដោយសារការមើលងាយព្រះ និង វត្ថុសក្តិសិទ្ធិ ។

The Ascension

ទ្រង់បានសុគតលើឈើឆ្កាង ប៉ុន្តែទ្រង់បានមានព្រះជន្មរស់ឡើងវិញពីផ្នូរ រយៈពេលបីថ្ងៃក្រោយពីការសុគត ។ ទ្រង់គឺជាអង្គដែលមានព្រះជន្មរស់ ដែលនឹងមិនសុគតម្តងទៀតឡើយ ។

Second Coming

នេះគឺជាព្រះយេស៊ូវគ្រីស្ទដែលយើងស្រឡាញ់ និង ថ្វាយបង្គំ ។ យើងជឿថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយថាតាមរយៈសេចក្តីជំនឿទៅលើទ្រង់ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ហើយការបន្តដោយស្មោះត្រង់ នោះយើងអាចប្រែក្លាយខ្លួនយើងឲ្យកាន់តែល្អបំផុត ហើយត្រឡប់ទៅរស់នៅជាមួយព្រះវិញ ។