2
ព្រះវរបិតាសួគ៌មានផែនការមួយសម្រាប់ខ្ញុំ
សេចក្ដីផ្ដើមសម្រាប់គ្រូបង្រៀន
ដើម្បីរៀបចំខ្លួនអ្នកខាងវិញ្ញាណក្នុងការបង្រៀនមេរៀននេះ សូមអាន និង ពិចារណាដូចខាងក្រោម ៖
យើងបានរស់នៅជាមួយព្រះវរបិតាសួគ៌ជាវិញ្ញាណ មុនពេលយើងចាប់កំណើតមក ។ ព្រះវរបិតាសួគ៌ បានរៀបចំផែនការមួយ ដែលអនុញ្ញាតឲ្យយើងមកកាន់ផែនដី និង ទទួលយករូបកាយសាច់ឈាម ដើម្បីយើងអាចប្រែក្លាយដូចជាទ្រង់ ហើយត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញ ។ ការណ៍នេះ អាចធ្វើទៅបាន តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និង ការគោរពប្រតិបត្តិរបស់យើង ។ ព្រះយេស៊ូវគ្រីស្ទ ត្រូវបានជ្រើសរើសឲ្យធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ។ ( សូមមើល អ័ប្រាហាំ 3:24–27 ; មាត្រានៃសេចក្ដីជំនឿ 1:3 ) ។
ការរៀបចំខ្លួន
សូមគូសចំណាំទំព័រ 98 នៅក្នុងសៀវភៅសិក្សានេះ ដើម្បីអ្នកអាចបើកវាដោយងាយស្រួល ។
សកម្មភាពទាំងឡាយក្នុងការរៀនសូត្រ
ចាប់ផ្ដើមជាមួយនឹងសកម្មភាពប្រមូលផ្ដុំ ។ សម្រាប់គំនិតនានា សូមមើល ទំព័រ 3 ។
ការអធិស្ឋាន
អញ្ជើញកុមារម្នាក់ឲ្យអធិស្ឋានបើក ។
ច្រៀងរឿងមួយ
ប្រើបទ « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ 58 ) ដើម្បីបង្រៀនដល់កុមារនូវព័ត៌មានលម្អិតជាមូលដ្ឋានមួយចំនួនអំពីផែនការសង្គ្រោះ ។ គម្រោងដូចខាងក្រោម គឺជាយោបល់មួយ ៖
សូមប្រាប់ដល់កុមារថា យើងទាំងអស់គ្នាបានរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ មុនពេលយើងចាប់កំណើតមក ។
ច្រៀង ឬ និយាយ ( សូមអញ្ជើញកុមារឲ្យចូលរួមនឹងអ្នក ) ៖
ខ្ញុំជាកូនរបស់ព្រះ
ហើយទ្រង់បានចាត់ខ្ញុំមក ។
ចូរប្រាប់កុមារថា ព្រះវរបិតាសួគ៌ មានផែនការមួយសម្រាប់យើង ។ ទ្រង់បានមានបន្ទូលប្រាប់យើងថា យើងនឹងមករស់នៅលើផែនដី ។ យើងសប្បាយចិត្តជាខ្លាំង រហូតដល់យើងបានស្រែកអំណរសាទរ ។ សូមអញ្ជើញកុមារឲ្យនិយាយថា « ជយោ ! »
សូមបង្ហាញរូបភាពរបស់គ្រួសារមួយនៅទំព័រ 14 ។ ចូរប្រាប់កុមារថា យើងមកកាន់ផែនដីដើម្បីរស់នៅជាមួយនឹងគ្រួសារមួយ ដែលស្រឡាញ់យើង ។ សូមអញ្ជើញកុមារឲ្យឱបដៃរបស់ពួកគេ ហើយឱបខ្លួន ។
ច្រៀង ឬ និយាយ ៖
បានឲ្យផ្ទះខ្ញុំនៅលើផែនដី
ជាមួយឪពុកម្ដាយល្អ ។
សូមប្រាប់ដល់កុមារថា ខណៈពេលដែលយើងនៅលើផែនដី ព្រះវរបិតាសួគ៌ សព្វព្រះទ័យចង់ឲ្យយើងសប្បាយរីករាយ ហើយធ្វើតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
ច្រៀង ឬ និយាយ ៖
នាំខ្ញុំ ដឹកខ្ញុំ ដើរនៅក្បែរខ្ញុំ
ជួយខ្ញុំឲ្យរកផ្លូវ ។
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ នៅលើទំព័រ 98 ។ សូមប្រាប់ដល់កុមារថា ព្រះវរបិតាសួគ៌ បានជ្រើសរើសព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយយើងឲ្យត្រឡប់ទៅរកទ្រង់វិញ ។ សូមពន្យល់ថា ដោយសារតែព្រះយេស៊ូវ នោះយើងអាចរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ និង ក្រុមគ្រួសាររបស់យើងជានិរន្តរ៍ បើយើងកាន់តាមបទបញ្ញត្តិទាំងឡាយ ។
ច្រៀង ឬ និយាយ ៖
បង្រៀនខ្ញុំអ្វីដែលត្រូវធ្វើ
ដើម្បីរស់នៅនឹងទ្រង់ ។
ច្រៀងចម្រៀងទាំងអស់ ដោយបង្ហាញរូបភាពនៅពេលអ្នកច្រៀង ។
ខ្ញុំជាកូនរបស់ព្រះ
ហើយទ្រង់បានចាត់ខ្ញុំមក
បានឲ្យផ្ទះខ្ញុំនៅលើផែនដី ( បង្ហាញរូបភាពរបស់គ្រួសារនៅទំព័រ 14 ) ។
ជាមួយឪពុកម្ដាយល្អ ។
នាំខ្ញុំ ដឹកខ្ញុំ ដើរនៅក្បែរខ្ញុំ
ជួយខ្ញុំឲ្យរកផ្លូវ ។
បង្រៀនខ្ញុំអ្វីដែលត្រូវធ្វើ ( បង្ហាញរូបភាពរបស់ព្រះយេស៊ូវនៅទំព័រ 98 ) ។
ដើម្បីរស់នៅនឹងទ្រង់ ។
សេចក្ដីបញ្ចប់
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង ។
ការអធិស្ឋាន
សូមអញ្ជើញកុមារម្នាក់ឲ្យអធិស្ឋានបិទ ។
សកម្មភាពជម្រើស
ការរៀបចំខ្លួន
-
សម្រាប់ល្បែងថង់ ៖ សូមថតចម្លង និង កាត់រូបភាពចេញមកពីទំព័រ 15 ។ សូមនាំយកអ្វីមួយដូចជា ថង់តូចមួយ ឬ ក្រណាត់មកបាំងរូបភាពនៅខាងក្នុង ។
-
សម្រាប់សកម្មភាពផាត់ពណ៌ ៖ ថតចម្លងទំព័រ 15 សម្រាប់កុមារម្នាក់ៗ ។ សូមកាត់រូបភាព និង ក្រដាសពាក្យចេញមក ។ សូមយកខ្សែ ឬខ្សែអំបោះមក ហើយបិទកាវធ្វើឲ្យវាអាចធ្វើចលនាបានសម្រាប់កុមារ ។
ល្បែងថង់
ដាក់រូបភាពនៅក្នុងថង់ ។ សូមឲ្យកុមារម្នាក់ជ្រើសរើសរូបភាពមួយចេញពីថង់ ។ សូមអាន ឬច្រៀងចំណងជើង ហើយសូមឲ្យកុមារនិយាយ ឬច្រៀងពាក្យនោះឡើងវិញជាមួយអ្នក ។ សូមថាឡើងវិញរហូតដល់កុមារម្នាក់ៗដែលចង់ដល់វេនខ្លួន បានធ្វើម្ដង ។
ការផាត់ពណ៌
សូមឲ្យកុមារផាត់ពណ៌លើរូបភាពដែលថតចម្លងចេញពីទំព័រ 15 ហើយសូមឲ្យពួកគេយកវាទៅផ្ទះ ដើម្បីបង្ហាញដល់ឪពុកម្ដាយរបស់ពួកគេអំពីអ្វីដែលពួកគេបានរៀនក្នុងថ្នាក់ទារកដ្ឋាន ។ បើអ្នកមានពេល សូមប្រើខ្សែ ឬខ្សែអំបោះ ហើយបិទវាដោយធ្វើឲ្យវាអាចធ្វើចលនាបានសម្រាប់កុមារ ដូចបានបង្ហាញនៅក្នុងរូបនៅខាងស្ដាំ ។