ប្រិយមិត្ត
បុណ្យរំលង
ប្រិយមិត្ត ខែមេសា ឆ្នាំ២០២៦


« បុណ្យរំលង » ទស្សនាវដ្ដី ប្រិយមិត្ដ ខែមេសា ឆ្នាំ២០២៦ ទំព័រ​៤៦–៤៨ ។

សារលិខិត ប្រិយមិត្ត ប្រចាំ​ខែមេសា ឆ្នាំ២០២៦

បុណ្យរំលង

រូបភាព​ម៉ូសេ និង​អើរ៉ុន​កំពុង​ទូល​ទៅកាន់​ស្តេចផារ៉ោន

ម៉ូសេ​បាន​ទៅ​គាល់​ស្ដេច​ផារ៉ោន ហើយ​ទូលសូម​ទ្រង់​ឲ្យ​ដោះលែង​ទាសករ​សាសន៍​អ៊ីស្រាអែល ។ ស្ដេច​ផារ៉ោន​បាន​បដិសេធ ។ ព្រះអម្ចាស់​បាន​បញ្ជូន​គ្រោះកាច​នៅ​ស្រុកអេស៊ីព្ទ ប៉ុន្ដែ​ស្ដេច​ផារ៉ោន​នៅ​តែ​បដិសេធ ។

រូបភាព​ម៉ូសេ​និយាយ​ទៅកាន់​ប្រជាជន

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ធ្វើឲ្យ​មាន​គ្រោះកាច​មួយ​ចុងក្រោយ ។ កូនច្បង​នៅគ្រប់​ក្រុមគ្រួសារ​នៅក្នុង​ស្រុក​អេស៊ីព្ទ​ទាំងអស់​នឹង​ស្លាប់ ។ ប្រសិនបើ​ពួកសាសន៍​អ៊ីស្រាអែល​ធ្វើតាម​ការណែនាំ​របស់​ទ្រង់ នោះ​គ្រោះកាច​នេះ​នឹង​រំលង​ហួស​ពួកគេ ។

រូបភាព​បុរស​លាប​ធ្នឹម​ទ្វារ​ផ្ទះ កូនៗ​ឈរ​មើល

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ពួកសាសន៍​អ៊ីស្រាអែល​ត្រូវ​បូជា​កូនចៀម​ឈ្មោល​ដ៏ល្អ​ឥតខ្ចោះ​មួយក្បាល ហើយ​លាប​ឈាម​កូនចៀម​នោះ​នៅលើ​ទ្វារ​ផ្ទះ​របស់​ពួកគេ ។

រូបភាព​ស្ដេច​ផារ៉ោន​កាន់ទុក្ខ​បុត្រា​របស់​ទ្រង់​ដែល​បាន​ស្លាប់

គ្រោះកាច​បាន​មកដល់ ។ កូនច្បង​សាសន៍​អេស៊ីព្ទ​ទាំងអស់​បាន​ស្លាប់ រួមទាំង​បុត្រា​របស់​ផារ៉ោន​ដែរ ។ ប៉ុន្ដែ កូនច្បង​របស់​សាសន៍​អ៊ីស្រាអែល​ត្រូវបាន​សង្គ្រោះ ដោយសារ​ពួកគេ​បាន​គោរព​តាម​ព្រះអម្ចាស់ ។

រូបភាព​ស្ដេចផារ៉ោន​ដ៏ក្រេវក្រោធ​បាន​បញ្ជូន​កងទ័ព

ស្ដេច​ផារ៉ោន​​បាន​ប្រាប់​ម៉ូសេ និង​អ៊ីស្រាអែល​ឲ្យចាកចេញ​ពី​ស្រុក​អេស៊ីព្ទ ។ ប៉ុន្ដែ ស្ដេច​ផារ៉ោន​បាន​ខឹង ។ ទ្រង់ និង​កងទ័ព​របស់​ទ្រង់​បាន​ដេញ​តាម​ពួកគេ ។

រូបភាព​កងទ័ព​ដេញតាម​ចាប់​ពួកសាសន៍​អ៊ីស្រាអែល

ពួកសាសន៍​អ៊ីស្រាអែល​បាន​បោះ​ជំរំ​នៅឯ​សមុទ្រ​ក្រហម ។ នៅពេល​ពួកគេ​បាន​ឃើញ​ពួកសាសន៍​អេស៊ីព្ទ​មក នោះ​ពួកគេ​បាន​ភ័យខ្លាច ។ ម៉ូសេ​បាន​និយាយ​ថា ព្រះអម្ចាស់​នឹង​ការពារ​ពួកគេ ។

រូបភាព​ម៉ូសេ​កំពុង​ញែក​សមុទ្រ​ក្រហម

ម៉ូសេ​បាន​លើក​ដំបង​របស់​លោក​ឡើង ហើយ​ព្រះអម្ចាស់​បាន​ញែក​ទឹកសមុទ្រ ។ ពួកសាសន៍​អ៊ីស្រាអែល​បាន​ឆ្លង​នៅ​លើដី​គោក ។

រូបភាព​ទឹក​សមុទ្រ​ក្រហម​ធ្លាក់​សង្កត់​លើ​កងទ័ព​សាសន៍​អេស៊ីព្ទ

នៅពេល​ពួកសាសន៍​អ៊ីស្រាអែល​មាន​សុវត្ថិភាព​នៅម្ខាង​ទៀត​នៃ​សមុទ្រ​ហើយ នោះ​ទឹក​បាន​ធ្លាក់ចុះ​មក​វិញ ហើយ​ជន់លិច​កងទ័ព ។ នៅទីបំផុត ពួក​សាសន៍​អ៊ីស្រាអែល​មាន​សេរីភាព ។

ទំព័រ​ផាត់ពណ៌

ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​សម្រាប់​ខ្ញុំ ។

ទំព័រ​ផាត់ពណ៌​ជា​ភី.ឌី.អែហ្វ នៃ​ព្រះផ្នូរ​ទទេ​របស់​ព្រះអង្គសង្គ្រោះ

រចនា​រូបភាព​ដោយ អូឌ្រី ដេយ ។ អាច​ចម្លង​សម្រាប់​ការប្រើប្រាស់​ក្នុង​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។

តើ​បងប្អូន​អាច​ធ្វើ​អ្វី​បាន ដើម្បី​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ និង​ពេញ​មួយ​ឆ្នាំ ?