ប្រិយមិត្ត
ណូអេ និង​ទូកធំ
ប្រិយមិត្ដ ខែកុម្ភៈ ឆ្នាំ២០២៦


« ណូអេ និង​ទូកធំ » ប្រិយមិត្ត ខែកុម្ភៈ ឆ្នាំ២០២៦ ទំព័រ ៤៦–៤៨ ។

សារលិខិត​ប្រចាំខែ​ទស្សនាវដ្ដី ប្រិយមិត្ត ខែកុម្ភៈ ឆ្នាំ២០២៦

ណូអេ និង​ទូកធំ

រចនា​រូបភាព​នៃ​ណូអេ និង​គ្រួសារ​របស់​លោក​កំពុង​ថែទាំ​ចៀម

ណូអេ និង​គ្រួសារ​របស់​លោក​បាន​គោរព​តាម​ព្រះអម្ចាស់ ។ មនុស្ស​ផ្សេងទៀត​សុទ្ធ​តែ​ទុច្ចរិត​ទាំងអស់ ។ ព្រះអម្ចាស់​បានមាន​បន្ទូល​ទៅ​ណូអេ​ថា ទឹក​ជំនន់​នឹង​គ្របដណ្តប់​លើ​ផែនដី ប្រសិនបើ​ប្រជាជន​មិន​ប្រែចិត្ត​ទេ ។

ណូអេ​កំពុង​បង្រៀន

ណូអេ​បាន​ប្រាប់​ប្រជាជន​ថា ព្រះអម្ចាស់​ស្រឡាញ់​ពួកគេ ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ប្រែចិត្ត ហើយ​មាន​សេចក្ដីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពួកគេ​ពុំ​ស្តាប់​តាម​ឡើយ ។

ណូអេ និង​គ្រួសារ​របស់​លោក​កំពុង​សាងសង់​ទូកធំ​មួយ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ណូអេ​ឲ្យ​សាងសង់​សំពៅ​ធំ​មួយ​ហៅថា​ទូកធំ ។ ទូកធំ​នេះ​នឹង​រក្សា​ក្រុមគ្រួសារ​របស់​ណូអេ ឲ្យ​រួចផុត​ពី​ទឹកជំនន់ ។

សត្វ​ទាំងឡាយ​កំពុង​ដើរ​ចូល​ទៅលើ​ទូកធំ

គ្រួសារ​របស់​ណូអេ​បាន​នាំយក​អាហារ​ចូល​ទៅក្នុង​ទូក​ធំ​នេះ ។ ព្រះអម្ចាស់​បាន​បញ្ជូន​សត្វ​ពី​អំបូរ​មួយៗ​យ៉ាង​ហោចណាស់​ពីរ​ក្បាល​សម្រាប់​ឲ្យ​ណូអេ​ដាក់​នៅខាង​ក្នុង​ទូកធំ ។ បន្ទាប់មក​មេឃ​បាន​ចាប់ផ្តើម​ភ្លៀង ។

ទូកធំ​អណ្តែត​នៅលើ​មហាសមុទ្រ

មេឃ​បាន​ភ្លៀង​អស់រយៈពេល​៤០​ថ្ងៃ និង​៤០​យប់ ។ ទឹកជំនន់​បាន​គ្របដណ្តប់​លើ​ផែនដី​ដូច​ដែល​ព្រះអម្ចាស់​បាន​ព្រមាន ។

ណូអេ និង​គ្រួសារ​របស់​លោក​នៅ​ខាងក្នុង​ទូកធំ

គ្រួសារ​របស់​ណូអេ និង​សត្វ​ទាំងពួង​នៅក្នុង​ទូក​ធំ​បាន​អណ្តែត​លើ​ទឹក​ដោយ​សុវត្ថិភាព ។

គ្រួសារ​របស់​ណូអេ និង​សត្វ​ទាំងឡាយ​កំពុង​ឈរ​នៅលើ​ដី ហើយ​កំពុង​សម្លឹងមើល​ទៅ​ឥន្ទធនូ

នៅពេល​ឈប់​មាន​ទឹកជំនន់ ទូកធំ​នេះ​បាន​ចត​នៅលើ​ដីគោក ។ ណូអេ និង​គ្រួសារ​របស់​លោក​បាន​អរព្រះគុណ​ព្រះអម្ចាស់​សម្រាប់​ការការពារ​ពួកគេ ។ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​មិន​ឲ្យ​មាន​ទឹកជំនន់​នៅ​លើ​ផែនដី​ម្តងទៀត​ឡើយ ។ ទ្រង់​បាន​បញ្ជូន​ឥន្ទធនូ​មក​ដើម្បី​ជា​ការរំឭក​ដល់​សេចក្តីសន្យា​របស់​ទ្រង់ ។

ទំព័រ​ផាត់​ពណ៌

ការធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​ខ្ញុំ

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ អូឌ្រី ដេយ

តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើតាម​ព្យាការី ?