« គុកលិបើទី » ប្រិយមិត្ត ខែសីហា ឆ្នាំ២០២៥ ទំព័រ ២៦–២៨ ។
សារលិខិតប្រចាំខែនៃទស្សនាវដ្តី ប្រិយមិត្ត ខែសីហា ឆ្នាំ២០២៥
គុកលិបើទី
មនុស្សជាច្រើនដែលរស់នៅក្នុងរដ្ឋមិសសួរី មិនចូលចិត្តពួកបរិសុទ្ធទេ ។ លោកអភិបាលបានបញ្ជូនទាហាន ដើម្បីដេញពួកគេឲ្យចាកចេញ ។
ពួកទាហានបានចាប់ខ្លួនព្យាការី យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតផងដែរ ។ នៅយប់មួយ ពួកឆ្មាំបានសើចចំអកអំពីរឿងអាក្រក់ទាំងឡាយដែលពួកគេបានធ្វើដាក់ពួកបរិសុទ្ធ ។
យ៉ូសែបបានក្រោកឈរឡើង ហើយស្រែកថា « សូមស្ងាត់ ! » លោកបានមានប្រសាសន៍ដោយអំណាចរបស់ព្រះ ។ ពួកឆ្មាំទាំងនោះបាននិយាយថា ពួកគេសុំទោស ហើយក៏ឈប់និយាយ ។
ក្រោយមក យ៉ូសែប និងមិត្តភក្តិរបស់លោកត្រូវបានដាក់ឲ្យនៅក្នុងពន្ធនាគារមួយនៅក្នុងទីក្រុងដែលមានឈ្មោះថា លិបើទី ។ ពន្ធនាគារនោះគឺត្រជាក់ តូចចង្អៀត និងងងឹតខ្លាំងណាស់ ។ ពួកគេមានតែចំបើងកខ្វក់ដើម្បីដេកនៅលើតែប៉ុណ្ណោះ ។ អាហារដែលពួកគេត្រូវបានផ្តល់ឲ្យ ធ្វើឲ្យពួកគេឈឺ ។
យ៉ូសែបព្រួយបារម្ភអំពីពួកបរិសុទ្ធ ។ ប៉ុន្តែ លោកមិនអាចធ្វើអ្វីដើម្បីជួយពួកគេបានឡើយ ។
យ៉ូសែបបានអធិស្ឋានយ៉ាងច្រើន ។ លោកបានសួរថា តើព្រះបានភ្លេចអំពីរូបលោក និងសមាជិកនៃសាសនាចក្រហើយឬ ។
នៅទីបំផុត ព្រះបានឆ្លើយតបនឹងការអធិស្ឋានរបស់យ៉ូសែប ។ ទ្រង់បានមានបន្ទូលថា « បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ » ។ ទ្រង់បានប្រាប់យ៉ូសែបថា ឧបសគ្ករបស់លោក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះហើយឧបសគ្កទាំងនោះនឹងសម្រាប់សេចក្តីល្អរបស់លោក ។ ទ្រង់បានសន្យាថា ទ្រង់នឹងនៅជាមួយ យ៉ូសែប « ជារៀងដរាបតទៅ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៧, ៤៦ ) ។
ទំព័រផាត់ពណ៌
ខ្ញុំអាចក្លាយជាពន្លឺមួយបំភ្លឺដល់មនុស្សដទៃបាន
រចនារូបភាពដោយ ខូរី អេចប៊ឺត
តើអ្នកជាគំរូដ៏ល្អទៅដល់អ្នកដទៃដោយរបៀបណា ?
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, August 2025. Cambodian. 19642 258