សារលិខិតប្រចាំខែទស្សនាវដ្តី ប្រិយមិត្ត ខែមិថុនា ឆ្នាំ២០២៥
ការសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់
ព្រះអម្ចាស់បានមានបន្ទូលប្រាប់ យ៉ូសែប ស្ម៊ីធ ថាវាដល់ពេលដែលត្រូវសាងសង់ព្រះវិហារបរិសុទ្ធនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ស.រ.អា. ហើយ ។ វានឹងជាទីកន្លែងពិសេសមួយដែលព្រះអម្ចាស់នឹងយាងមកជួបរាស្ដ្ររបស់ទ្រង់ និងធ្វើសេចក្ដីសន្យាជាមួយពួកគេ ។
ពួកបរិសុទ្ធបានចាប់ផ្ដើមសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ។ វាចំណាយលុយយ៉ាងច្រើន ហើយតម្រូវឲ្យមានការខិតខំច្រើន ។ ប៉ុន្តែពួកគេមានសេចក្តីរំភើបក្នុងការទទួលបានពរជ័យរបស់ព្រះអម្ចាស់ ។
នៅពេលពួកបរិសុទ្ធធ្វើការសាងសង់ព្រះវិហារបរិសុទ្ធ ពួកគេចាប់ផ្ដើមអស់លុយ ។ ពួកគេអធិស្ឋានទូលសូមជំនួយពីព្រះ ។
ស្ត្រីម្នាក់ឈ្មោះ ខារ៉ូលីន ធិបភីត និងគ្រួសាររបស់គាត់មានលុយសន្សំជាច្រើន ។ ពួកគេបានអនុញ្ញាតឲ្យសាសនាចក្រខ្ចីលុយ ដើម្បីជួយសាងសង់ព្រះវិហារបរិសុទ្ធ ។
ពួកបរិសុទ្ធបានខិតខំធ្វើការយ៉ាងខ្លាំង ។ អ្នកខ្លះបានបររទេះដឹកថ្មពេញ ។ អ្នកខ្លះទៀតដេរសម្លៀកបំពាក់ និងចម្អិនម្ហូបសម្រាប់អ្នកធ្វើការ ។
ក្មេងៗបានប្រមូលបំណែកកញ្ចក់ដែលបែក បំបែកវាឲ្យតូចៗ ហើយដាក់លើជញ្ជាំងព្រះវិហារបរិសុទ្ធដើម្បីឲ្យវាភ្លឺចែងចាំង ពេលត្រូវពន្លឺថ្ងៃ ។
មិនយូរប៉ុន្មាន ព្រះវិហារបរិសុទ្ធបានសាងសង់រួចរាល់ ! ពួកបរិសុទ្ធមានសេចក្តីរំភើបក្នុងការចូលទៅក្នុងដំណាក់នៃព្រះអម្ចាស់ ដើម្បីទទួលបានពរជ័យដែលទ្រង់បានសន្យាដល់ពួកគេ ។
ទំព័រផាត់ពណ៌
ព្រះអម្ចាស់ជ្រាបដឹងថា ខ្ញុំជានរណា ហើយទ្រង់ស្រឡាញ់ខ្ញុំ
រចនារូបភាពដោយ ខូរី អេចបឺត
សូមគូរមុខរបស់ប្អូននៅក្នុងរាងពងក្រពើនេះ ។ តើប្អូនដឹងថា ព្រះស្រឡាញ់ប្អូនដោយរបៀបណា ?
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, June 2025 ។ Cambodian. 19643 258