« លូស៊ី រកឃើញសេចក្តីពិត » ប្រិយមិត្ត ខែមេសា ឆ្នាំ២០២៥ ទំព័រ ២៦–២៨ ។
សារលិខិតប្រចាំខែ ប្រិយមិត្ត ខែមេសា ឆ្នាំ២០២៥
លូស៊ី រកឃើញសេចក្តីពិត
នៅថ្ងៃមួយ លូស៊ី ម៉ូលី ដែលមានអាយុ ១៥ឆ្នាំកំពុងជួយអ្នកជិតខាងរបស់នាង អាប៊ីកែល ដានីយ៉ែលស៍ ត្បាញក្រណាត់ ។ ខណៈដែលពួកគេធ្វើការពួកអ្នកផ្សព្វផ្សាយសាសនាបីនាក់បានមកគោះទ្វារ ។ ពួកគេបាននិយាយថាព្រះយេស៊ូវគ្រីស្ទបានបញ្ជូនពួកគេមកឲ្យចែកចាយសារលិខិតមួយ ។
បុរសទាំងនោះបានប្រាប់ អាប៊ីហ្គែល និង លូស៊ី ថាព្រះយេស៊ូវបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ។ ពួកគេក៏បានប្រាប់អំពីព្រះគម្ពីរមរមនផងដែរ ។
លូស៊ី បានភ្ញាក់ផ្អើលដែលអាប៊ីហ្គែលលបានខឹង ។ នាងបានឲ្យពួកអ្នកផ្សព្វផ្សាយសាសនាចេញពីផ្ទះរបស់នាង ។
លូស៊ីបានដឹងថាពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះគឺជាពួកអ្នកបម្រើរបស់ព្រះ ។ នាងបានប្រាប់ពួកគេឲ្យទៅជួបគ្រួសាររបស់នាងនៅក្បែរនោះ ។
ពួកអ្នកផ្សព្វផ្សាយសាសនាបានទៅផ្ទះ របស់ គ្រួសារម៉ូលី ។ ឪពុកម្តាយរបស់ លូស៊ី បានអញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យបង្រៀនពួកគេ និងមិត្តភក្តិរបស់ពួកគេ ។
នៅយប់នោះ មនុស្ស ១៧ នាក់បានទទួលពិធីបុណ្យជ្រមុជទឹក ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ មនុស្ស ៥០ នាក់បន្ថែមទៀតបានរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានទទួលពិធីបុណ្យជ្រមុជទឹក ។ សូម្បីតែអ្នកជិតខាងរបស់ លូស៊ី ឈ្មោះ អាប៊ីហ្គែល ក៏បានផ្លាស់ប្តូរគំនិតរបស់នាងដែរ ។ នាង និងប្តីរបស់នាង រួមជាមួយ លូស៊ី និងសមាជិកនៃគ្រួសាររបស់នាង បានជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយទទួលពិធីបុណ្យជ្រមុជទឹក ។
ទំព័រផាត់ពណ៌
ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំនឹងរស់ឡើងវិញម្តងទៀត
រចនារូបភាពដោយ ខូរី អេចបឺត
តើប្អូនៗចងចាំព្រះយេស៊ូវអំឡុងពេលបុណ្យអ៊ីស្ទើរដោយរបៀបណា ?
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved ។ បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, April 2025. Cambodian. 19631 258