« យ៉ូសែប ស្ម៊ីធ ទទួលបានផ្ទាំងចំណារមាស » ប្រិយមិត្ត ខែកុម្ភៈ ឆ្នាំ២០២៥ ទំព័រ ២៦–២៨ ។
« ខ្ញុំអាចធ្វើជាសាក្សីម្នាក់ ថាព្រះគម្ពីរមរមនពិត » ប្រិយមិត្ត ខែកុម្ភៈ ឆ្នាំ២០២៥ ទំព័រ ៤៨ ។
សារលិខិតប្រចាំខែ ប្រិយមិត្ត ខែកុម្ភៈ ឆ្នាំ២០២៥
យ៉ូសែប ស្ម៊ីធ ទទួលបានផ្ទាំងចំណារមាស
អ្នកអាចអានដំណើរឿងនេះនៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៨–៦០ ។
បីឆ្នាំបន្ទាប់ពីការនិមិត្តដំបូង យ៉ូសែប ស្ម៊ីធ មានអារម្មណ៍មិនសប្បាយចិត្តចំពោះកំហុសមួយចំនួនដែលលោកបានធ្វើ ។ លោកបានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌អំពីរឿងនោះ ។
ខណៈពេលដែលយ៉ូសែបកំពុងអធិស្ឋាន បន្ទប់បានពេញទៅដោយពន្លឺ ។ លោកបានឃើញទេវតាមួយឈរនៅលើអាកាស ។ ទេវតានោះមានឈ្មោះមរ៉ូណៃ ។
មរ៉ូណៃបានមាននិយាយថា មានព្រះគម្ពីរមួយដែលធ្វើពីសន្លឹកមាស ឬផ្ទាំងចំណារមាស ។ ព្រះគម្ពីរនោះត្រូវបានកប់នៅក្នុងភ្នំមួយក្បែរផ្ទះរបស់យ៉ូសែប ។ ព្រះគម្ពីរនេះនិយាយអំពីមនុស្សដែលរស់នៅក្នុងទ្វីបអាមេរិកតាំងពីយូរយារមកហើយ ។ មរ៉ូណៃបានមាននិយាយថា ព្រះនឹងជួយយ៉ូសែបបកប្រែព្រះគម្ពីរនេះ ។
យ៉ូសែបបានទៅលើភ្នំ ហើយបានរកឃើញផ្ទាំងចំណារមាសនៅក្រោមថ្មដ៏ធ្ងន់មួយ ។ មរ៉ូណៃបានមក ហើយបាននិយាយថា យ៉ូសែបមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីយកផ្ទាំងចំណារនោះនៅឡើយទេ ។
នៅពេលលោកមានអាយុច្រើនបន្តិច នោះទេវតាមរ៉ូណៃបានជួបយ៉ូសែបនៅលើភ្នំ ហើយបានប្រគល់ផ្ទាំងចំណារទាំងឡាយទៅលោក ។ មរ៉ូណៃបានប្រាប់យ៉ូសែបឲ្យរក្សាចំណារទាំងនោះឲ្យមានសុវត្ថិភាព ។
យ៉ូសែបបានចាប់ផ្តើមការបកប្រែផ្ទាំងចំណារនោះទៅជាភាសាអង់គ្លេស ។ លោកបានប្រើឧបករណ៍ពិសេសដែលព្រះបានរៀបចំដើម្បីជួយគាត់ ។ ព្រះគម្ពីរនេះត្រូវបានបោះពុម្ពនៅឆ្នាំ១៨៣០ ជាព្រះគម្ពីរមរមន ។ ព្រះគម្ពីរនេះបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
ទំព័រផាត់ពណ៌
ខ្ញុំអាចធ្វើជាសាក្សីម្នាក់ថាព្រះគម្ពីរមរមនពិត
រចនារូបភាពដោយ ខូរី អេចបឺត
តើអ្នកអាចជួយអ្នកដទៃរៀនអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរមរមនដោយរបៀបណា ?
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved ។ បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, February 2025. Cambodian. 19641 258