« ព្យាការីនីហ្វៃមើលឃើញព្រះឱរសយេស៊ូវ » ប្រិយមិត្ដ ខែធ្នូ ឆ្នាំ២០២៤ ទំព័រ ២៦–២៧ ។
សារលិខិតប្រចាំខែនៃទស្សនាវដ្តី ប្រិយមិត្ត ខែធ្នូ ឆ្នាំ២០២៤
ព្យាការីនីហ្វៃមើលឃើញព្រះឱរសយេស៊ូវ
រចនារូបភាពដោយ អេនឌ្រូ ប៊ូស្លី
ឪពុករបស់នីហ្វៃ គឺលីហៃ បានមើលឃើញការនិមិត្ដអំពីព្រះយេស៊ូវគ្រីស្ទ ។ នីហ្វៃចង់មើលឃើញការនិមិត្ដនេះដែរ ។ លោកបានអធិស្ឋាន ហើយទូលសុំដើម្បីមើលឃើញនូវអ្វីដែលឪពុករបស់លោកបានមើលឃើញ ។
ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញដល់នីហ្វៃនូវការនិមិត្ដដូចគ្នានោះ ។ នីហ្វៃបានមើលឃើញស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ម៉ារា ។ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា នាងនឹងក្លាយជាមាតារបស់ព្រះរាជបុត្រានៃព្រះ គឺព្រះយេស៊ូវគ្រីស្ទ ។
នីហ្វៃបានមើលឃើញព្រះឱរសយេស៊ូវជាមួយនឹងម៉ារា ។ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា ព្រះយេស៊ូវនឹងយាងមកផែនដីដើម្បីជួយបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។
នីហ្វៃបានមើលឃើញព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានមើលឃើញទ្រង់បម្រើ និងបង្រៀនមនុស្សទូទៅ ។ នីហ្វៃបានរៀននូវកិច្ចការជាច្រើនអំពីព្រះអង្គសង្គ្រោះ ។ ប្អូនៗអាចរៀនអំពីទ្រង់បានផងដែរ តាមរយៈការអានព្រះគម្ពីរ ។
ទំព័រផាត់ពណ៌
បុណ្យគ្រីស្ទម៉ាស់គឺជាបុណ្យអំពីព្រះយេស៊ូវ
រចនារូបភាពដោយ អ័ដាម កូហ្វ័ដ
« ត្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ » ( អេសាយ ៩:៦ ) ។
© ឆ្នាំ២០២៤ ដោយ Intellectual Reserve, Inc. All rights reserved ។ បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, December 2024. Cambodian. 19350 258