បណ្ណាល័យ
បន្ដ​តាំងចិត្ត នៅពេល​ប្រឈមមុខ​នឹង​ការអាក់អន់​ចិត្ត ការឈឺចាប់ ឬ​ឧបសគ្គ​ទាំងឡាយ ៖ អេលែន ស្សនថុន


3:36

បន្ដ​តាំងចិត្ត នៅពេល​ប្រឈមមុខ​នឹង​ការអាក់អន់​ចិត្ត ការឈឺចាប់ ឬ​ឧបសគ្គ​ទាំងឡាយ ៖ អេលែន ស្សនថុន

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០២៦

ពេលខ្លះ យើង​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​យើង​ផ្តល់​នូវ​ភាពល្អ​ឥតខ្ចោះ​ដល់​យើង ហើយ​ពេលខ្លះ យើង​ចង់​បាន​ភាពល្អ​ឥតខ្ចោះ​ពី​ខ្លួន​យើង ។ ហើយ​នោះ​ជា​រឿង​ដ៏លំបាក​មួយ​ដើម្បី​សុំ ព្រោះ​វា​ផ្ទុយ​នឹង​ផែនការ​នៃ​ដំណឹងល្អ ។ ហើយ ខ្ញុំ​គិត​ថា វា​សំខាន់​ណាស់​ដើម្បី​ចងចាំ​ថា ការរំពឹង​ទុក​គួរតែ​ជា​ការរីកចម្រើន ការយោគយល់ និង​ក្តីស្រឡាញ់​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។

ឧទាហរណ៍ ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​ដ៏លំបាក​មួយ ជាមួយ​អ្នកដឹកនាំ​ម្នាក់ ហើយ​វា​ពិតជា​មាន​ផលវិបាក​ដ៏​ឈឺចាប់​សម្រាប់​គ្រួសារ​របស់​យើង ។ ខ្ញុំ​បាន​ជាប់​ផុង​ក្នុង​ការឈឺចាប់​នោះ ហើយ​ត្រូវ​ប្រាប់​ខ្លួនឯង​ថា « គាត់​ធ្វើ​ទង្វើ​គួរឲ្យ​ឈឺចាប់​ណាស់ ។ ប៉ុន្តែ​ប្រហែលជា​ខ្ញុំ​ធ្លាប់​ធ្វើឲ្យ​គេ​ឈឺចាប់​ដែរ ។ ប្រហែល​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ហើយ​ខ្ញុំ​ត្រូវការ​សេចក្ដី​មេត្តា​ករុណា » ។ ដូច្នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅរក​អ្វី​ដែល​ខ្ញុំ​បាន​ដឹង ។ ហើយ​វា​សំខាន់​ណាស់​ដើម្បី​ចងចាំ​អ្វី​ដែល​យើង​ដឹង ។ បើ​រឿង​នោះ​មិន​បាន​កើតឡើង​ទេ នោះ​ខ្ញុំ​ប្រហែល​មិន​បាន​ត្រឡប់​ទៅរក​គ្រឹះ​របស់​ខ្ញុំ​វិញ​ឡើយ ។ បើ​រឿង​នោះ​មិន​បាន​កើតឡើង​ទេ នោះ​ខ្ញុំ​ប្រហែល​មិន​បាន​ងាក​ទៅរក​ព្រះអម្ចាស់​តាម​របៀប​ដ៏​ជ្រាលជ្រៅ និង​មាន​អត្ថន័យ​បែប​នេះ​ទេ ។ ដូច្នេះ ខ្ញុំ​បន្ត​រីកចម្រើន ហើយ​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​កាន់តែ​ច្បាស់ ។ ហើយ​និយាយ​ទៅ ហេតុអ្វី​បានជា​ខ្ញុំ​ចង់​ស្គាល់​ទ្រង់ ? ខ្ញុំ​ពិតជា​ចង់​ស្គាល់​ទ្រង់ ដើម្បី​ខ្ញុំ​អាច​ក្លាយ​ដូចជា​ទ្រង់ ។

នៅពេល​បងប្អូន​ជួបជុំគ្នា​នៅ​សមាគម​សង្គ្រោះ ហើយ​កាល​បងប្អូន​ប្រឹក្សា​ជាមួយគ្នា ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចូលរួម​យ៉ាង​សកម្ម ។ សូម​ធ្វើជា​មិត្ត​នឹង​អ្នក​ដែល​គិត​មិន​ដូច​បងប្អូន ឬ​អ្នក​ដែល​កំពុង​ពុះពារ​ជាមួយ​ទីបន្ទាល់​របស់​ពួកគេ ។ អ្នក​ដែល​ទើបតែ​លែងលះ​គ្នា ។ អ្នក​ដែល​ឆ្ងល់​ថា តើ​វា​សម​នឹង​ការលះបង់​ទេ ។ ចុះ​បើ​យើង​ចូលរួម​យ៉ាង​សកម្ម ? ខ្ញុំ​គិត​ថា យើង​នឹង​មាន​ប្រយោជន៍​ចំពោះ​ព្រះអង្គ​សង្គ្រោះ បើ​យើង​រៀន​ពី​រឿង​នោះ—បើ​យើង​រៀន​ពី​របៀប​ធ្វើ​អ្វី ដែល​ទ្រង់​ដឹង​ពី​របៀប​ធ្វើ​នោះ ។ ក្នុងនាមជា​បងប្អូន​ស្រី យើង​អាច​ផ្តល់​ព្រះគុណ និង​សាមគ្គីភាព​ដ៏ស្រស់ស្អាត​បែប​នេះ​ដល់​គ្នា​បាន ដោយ​ដឹង​ថា យើង​ទាំងអស់គ្នា​មាន​អ្វីមួយ​ដែល​យើង​កំពុង​រងទុក្ខ​ដោយ​ស្ងៀមស្ងាត់ ។ ហើយ​កាល​យើង​ធ្វើការ​ជាមួយគ្នា ហើយ​ធ្វើឲ្យ​វា​ក្លាយជា​ទី​ដ៏មាន​សុវត្ថិភាព​ជាងមុន នោះ​យើង​ថែមទាំង​អាច​ចែកចាយ​ការលំបាក​មួយ​ចំនួន​របស់​យើង ដែល​យើង​ប្រហែលជា​មិន​ចែកចាយ​ទេ​ពីមុន​មក ដើម្បី​ឲ្យ​បងប្អូន​ស្រី​អាច​ដឹង​ថា យើង​ក៏​មាន​ការលំបាក​ដែរ ។ ហើយ​យើង​ទាំងអស់គ្នា​ត្រូវ​បើក​ចិត្ត ហើយ​ផ្លាស់ប្តូរ​វប្បធម៌​នៃ​ការធ្វើ​ពុត​ថា​អ្វីៗ​ល្អ​ឥតខ្ចោះ និង​ខិតខំ​ជួយ​គ្នា​ឲ្យ​រីកចម្រើន ។ ខ្ញុំ​ពេញចិត្ត នៅពេល​នរណា​ម្នាក់​អាច​ចែកចាយ​ជាមួយ​ខ្ញុំ ព្រោះ​បន្ទាប់មក​ខ្ញុំ​អាច​ទៅរក​ពួកគេ ហើយ​និយាយ​ថា « តើ​បង​បាន​ឆ្លងកាត់​រឿង​នេះ​ដោយ​របៀប​ណា ? តើ​បង​បាន​ដោះស្រាយ​រឿង​នេះ​ដោយ​របៀប​ណា ? សូម​អរគុណ​ដែល​បាន​ចែកចាយ » ។ ហើយ​វា​ក្លាយជា​ភាពជា​បងប្អូន​ស្រី​ដ៏​ស្រស់ស្អាត ដែល​ស្រឡាញ់ និង​ស្គាល់​ព្រះវរបិតា​សួគ៌​របស់​ពួកគេ ។